បទ​អត្ថាធិប្បាយរបស់​កាសែត​ប្រជាជន​ចិន​៖គួរ​ប្រុង​ប្រយ័ត្នចំពោះ​ការ​ងើបឡើង​វិញ​នៃ​​យោធានិយម​ជប៉ុន

  កាសែត​ប្រជាជន​ចិនបាន​ចេញផ្សាយបទ​អត្ថាធិប្បាយក្រោម​ចំណង​ជើងថា គួរ​ប្រុង​ប្រយ័ត្នចំពោះការ​ងើបឡើង​វិញ​នៃ​​យោធានិយម​ជប៉ុន​ ។ នា​ពេល​ថ្មីៗ​កន្លង​ទៅនេះ សារមន្ទីររំលឹកជនរួមជាតិដែលស្លាប់បាត់បង់ជីវិតក្នុងហេតុការណ៍សម្លាប់រង្គាលរបស់​កងទ័ពជប៉ុនដែលឈ្លានពានប្រទេសចិននៅក្រុង​ណានជីង​ បានបញ្ចេញ​​ឯកសារប្រវតិ្តសាស្ត្រ​និង​វត្ថុបុរាណ ដែល​ប្រមូល​បាន​នៅឆ្នាំ​២០២៥ ។ ក្នុង​លិខិតរបស់​​ទាហាន​ជប៉ុនដែលឈ្លានពានប្រទេសចិនបាន​សរសេរ​ជូន​ចំពោះ​ឪពុក បាន​ពិពណ៌នាអំពី​ហេតុការណ៍សម្លាប់រង្គាលនៅក្រុង ណានជីងដោ​យ​ទឹក​ចិត្ត​សប្បាយ​រីករាយ​ដូ​ច​ជា​ការ​លេង​ល្បែង​កម្សាន​ ប្រការ​នេះ​បាន​លាតត្រដាងនូវ​ភាពឃោរឃៅរបស់​យោធានិយម​ដែល​គ្មាន​មនុស្សធម៌ ។ នា​ពេល​ថ្មីៗកន្លង​ទៅនេះ​ បណ្ណសារអំពី​ការ​ទម្លាក់គ្រាប់បែកបរិមាណូនៅក្រុង​ Nagasaki របស់​ជប៉ុន​បាន​លើក​ឡើង​ផែនការ​ផ្លាស់ប្តូរ​ការ​មុខមាត់​នៃ​ឯកសារ​សម្រាប់​ដាក់តាំង​ ដោយ​​ចង់​កែប្រែ “​ហេតុការណ៍សម្លាប់រង្គាលនៅក្រុង ណានជីង”ដែល​មាន​ចារ​ក្នុង​ឯកសារប្រវតិ្តសាស្ត្រ​ ទៅជា “​ ហេតុការណ៍នៅក្រុង ណានជីង” និង​​កែ​ប្រែពាក្យ​ “​ឈ្លានពាន” ទៅជា “ការចូល​ទៅកាន់​” ប្រ​កា​រនេះបាន​​រង​ការ​ប្រឆាំង​យ៉ាង​ដាច់ខាត​ពីសំណាក់​អ្នក​ក្រុង​​…

សង្គមស៊ីវិលកម្ពុជា–ចិន បង្កើនកិច្ចសហការលើវិស័យសុខាភិបាល

  រាជធានីភ្នំពេញ : រសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ មូលនិធិចិនដើម្បីសន្តិភាពនិងការអភិវឌ្ឍ(CFPD)តាមរយៈសមាគមមិត្តភាពកម្ពុជា–ចិន បានផ្តល់អំណោយសម្ភារវេជ្ជសាស្រ្តបុរាណចិនជូនដល់មន្ទីរពេទ្យ និងមណ្ឌលសុខភាពចំនួន៥កន្លែងនៅក្នុងប្រទេសកម្ពុជា ដោយមានគោលបំណងគាំទ្រការលើកកម្ពស់សុខុមាលភាពសាធារណៈ និងការអភិវឌ្ឍវិស័យសុខាភិបាលក្នុងប្រទេសកម្ពុជា។ ក្នុងនាមម្ចាស់ជំនួយដែលរួមមានមូលនិធិចិនCFPD មូលនិធិចិនសុខុមាលភាពសាធារណៈប៉េកាំងឈុនហ្វឹង និង មូលនិធិចិនសុខភាពសាធារណៈប៉េកាំងម៉ីលីង លោកស្រី វ៉ង យ៉ាហួយ (Wang Yahui) ប្រធានការិយាល័យCFPDប្រចាំកម្ពុជាបានជម្រាបថា អំណោយសម្ភារទាំងនេះ រួមមានម៉ាស៊ីនសម្រួលសរសៃឈាម ម៉ាស៊ីសម្រួលបាតជើង ម៉ាស៊ីនព្យាបាលជំងឺរលាកទងសួតដោយប្រើប្រាស់ឱសថបុរាណចិន រួមជាមួយឧបករណ៍ព្យាបាលតាមវិធីសាស្រ្តវេជ្ជសាស្រ្តបុរាណជាច្រើនទៀតដែលសរុបថវិកាប្រមាណជាង៣០ម៉ឺនដុល្លារអាមេរិក សម្រាប់រួមចំណែកជួយបន្ថែមសមត្ថភាពដល់មន្ទីរពេទ្យ និងមណ្ឌលសុខភាពទាំង៥ក្នុងការធ្វើទំនើបកម្មសម្ភារនិងបង្កើនប្រសិទ្ធភាពដល់ក្នុងការផ្តល់សេវាថែទាំ និងព្យាបាលជំងឺដល់ប្រជាពលរដ្ឋ ជាពិសេសនៅតំបន់ជនបទ…

នាថ្ងៃទី29 ខែមករា ឆ្នាំ2026នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Kim Changyong ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម នៅវិមានសាមគ្គីភាព រាជធានីភ្នំពេញ។

នាថ្ងៃទី29 ខែមករា ឆ្នាំ2026នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Kim Changyong ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម នៅវិមានសាមគ្គីភាព រាជធានីភ្នំពេញ។ #dolynews

សេចក្តីប្រកាសព័ត៌មាន របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៖ រាជរដ្ឋាភិបាលមិនដែលមានការលក់កោះណាមួយនៅដែនសមុទ្រកម្ពុជាទៅឱ្យក្រុមហ៊ុនឯកជននោះទេ ។

សេចក្តីប្រកាសព័ត៌មាន របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៖ រាជរដ្ឋាភិបាលមិនដែលមានការលក់កោះណាមួយនៅដែនសមុទ្រកម្ពុជាទៅឱ្យក្រុមហ៊ុនឯកជននោះទេ ។ #dolynews

នាព្រឹកថ្ងៃទី28 ខែមករា ឆ្នាំ2026នេះ នាវាកងទ័ពជើងទឹកសហរដ្ឋអាមេរិក USS Cincinnati (LCS 20) បានចាកចេញកំពង់ផែមូលដ្ឋានសមុទ្ររាមហើយ បន្ទាប់ពីបានចូលចតបំពេញបេសកកម្មដោយជោគជ័យរយៈពេល5ថ្ងៃ នៅព្រះរាជាណាចក្រកម្ពុជា។

នាព្រឹកថ្ងៃទី28 ខែមករា ឆ្នាំ2026នេះ នាវាកងទ័ពជើងទឹកសហរដ្ឋអាមេរិក USS Cincinnati (LCS 20) បានចាកចេញកំពង់ផែមូលដ្ឋានសមុទ្ររាមហើយ បន្ទាប់ពីបានចូលចតបំពេញបេសកកម្មដោយជោគជ័យរយៈពេល5ថ្ងៃ នៅព្រះរាជាណាចក្រកម្ពុជា។ #dolynews

នារសៀលថ្ងៃអង្គារ ទី27 ខែមករា ឆ្នាំ2026នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តាប់សេចក្តីរាយការណ៍ពីដំណើរការរៀបចំនិងការប្រព្រឹត្តទៅ នៃសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ2025 និងលើកទិសដៅការងារឆ្នាំ2026 របស់ក្រសួងមហាផ្ទៃ និងលទ្ធផលការងារប្រឡងប្រណាំងអនុវត្តគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព” នៅសាលប្រជុំទីស្តីការក្រសួងមហាផ្ទៃ។

នារសៀលថ្ងៃអង្គារ ទី27 ខែមករា ឆ្នាំ2026នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តាប់សេចក្តីរាយការណ៍ពីដំណើរការរៀបចំនិងការប្រព្រឹត្តទៅ នៃសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ2025 និងលើកទិសដៅការងារឆ្នាំ2026 របស់ក្រសួងមហាផ្ទៃ និងលទ្ធផលការងារប្រឡងប្រណាំងអនុវត្តគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព” នៅសាលប្រជុំទីស្តីការក្រសួងមហាផ្ទៃ។ #dolynews

នាព្រឹកថ្ងៃចន្ទ ទី26 ខែមករា ឆ្នាំ2026នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា អញ្ជើញជួបជាមួយ ឯកឧត្តមបណ្ឌិត Linkham Douangsavanh រដ្ឋមន្ត្រីក្រសួងកសិកម្ម និងបរិស្ថាន នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព។

នាព្រឹកថ្ងៃចន្ទ ទី26 ខែមករា ឆ្នាំ2026នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា អញ្ជើញជួបជាមួយ ឯកឧត្តមបណ្ឌិត Linkham Douangsavanh រដ្ឋមន្ត្រីក្រសួងកសិកម្ម និងបរិស្ថាន នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព។ #dolynews

នាព្រឹកថ្ងៃចន្ទ ថ្ងៃទី26 ខែមករា ឆ្នាំ2026 នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យឯកឧត្តម Santo Darmosumarto ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌូណេស៊ី ចូលជួបសម្តែងការគួរសម និងជម្រាបលា នៅវិមានសាមគ្គីភាព រាជធានីភ្នំពេញ។

នាព្រឹកថ្ងៃចន្ទ ថ្ងៃទី26 ខែមករា ឆ្នាំ2026 នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យឯកឧត្តម Santo Darmosumarto ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌូណេស៊ី ចូលជួបសម្តែងការគួរសម និងជម្រាបលា នៅវិមានសាមគ្គីភាព រាជធានីភ្នំពេញ។#dolynews

សង្គមស៊ីវិលកម្ពុជា-ចិន ចែករំលែកអំណរឆ្នាំថ្មីចិនជាមួយជនមានពិការភាព

សៀមរាប៖ នារសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦ នៅស្រុកបន្ទាយស្រី ខេត្តសៀមរាប តាមរយៈកិច្ចសម្របសម្រួលពីសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន មូលនិធិចិនSanyបានរៀបចំកម្មវិធីទទួលអំណរឆ្នាំថ្មីប្រពៃណីជនជាតិចិនជាមួយក្រុមជនដែលមានពិការភាពដោយសារគ្រាប់មីន។ លោក យុន ប៊ុនថង តំណាងឱ្យជនពិការទាំង១០រូបដែលទទួលបានអំណោយជាគ្រឿងឧបភោគ-បរិភោគ និងការគាំទ្រនានាពីមូលនិធិចិនSanyបានជម្រាបថា អំណោយទាំងនេះបានរួមចំណែកដល់ការលើកកម្ពស់ជីវភាពរស់នៅរបស់ជនមានពិការភាពដោយសារគ្រាប់មីន ហើយអំណោយដែលមានសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃពិតជាឆ្លើយតបនឹងតម្រូវការចាំបាច់នានា។ លោកក៏បានបន្ថែមថា តាមរយៈកិច្ចគាំទ្រពីលោក រិន ឡូត អភិបាលនៃគណៈអភិបាលស្រុកបន្ទាយស្រី និងក្រោមកិច្ចសម្របសម្រួលពីលោក ងន ប៊ុនធី អភិបាលរងស្រុកបន្ទាយស្រី សង្គមស៊ីវិលកម្ពុជា និងសង្គមស៊ីវិលចិនជាច្រើនតែងបានរួមចំណែកជាមួយរដ្ឋបាលស្រុកបន្ទាយស្រីក្នុងការជួយសម្រួលជីវភាពរស់នៅរបស់ជនមានពិការភាព។ លោកស្រីSong Ximei ប្រធាននាយកដ្ឋានសង្គ្រោះ គ្រោះមហន្តរាយនៃមូលនិធិចិនសប្បុរសធម៌Sany…

នាព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៦ នេះសម្តេចក្រឡាហោម ស ខេង ប្រគល់អំណោយជូនកងទ័ពជួរមុខ នៃភូមិភាគទី៤ និងភូមិភាគទី៥

  សម្ដេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្ត្រមណ្ឌលបាត់ដំបង បានអញ្ជើញប្រគល់គ្រឿងឧបភោគ-បរិភោគ ជូនបញ្ជាការដ្ឋានយោធភូមិភាគទី៤ និងបញ្ជាការដ្ឋានយោធភូមិភាគទី៥ នៅសាលាខេត្តបាត់ដំបង។ ជាកិច្ចចាប់ផ្តើម ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍រាយការណ៍អំពីស្ថានការណ៍ និងរបាយការណ៍សង្ខេបជូនសម្ដេច។ ឯកឧត្តម មានប្រសាសន៍ថ្លែងអំណរគុណសម្ដេច និងលោកជំទាវ តែងតែគិតគូរពីសុខទុក្ខរបស់វីរកងទ័ពជួរមុខប្រចាំខេត្តបាត់ដំបង និងបានដល់អំណោយជាបន្តបន្ទាប់ និងអញ្ជើញចុះសាកសួរសុខទុក្ខដល់បងប្អូនប្រជាពលរដ្ឋជនភៀសសឹក កាលពីពេលកន្លងមក។ អញ្ជើញមានប្រសាសន៍នាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង បាននាំយកនូវការផ្ដាំផ្ញើសាកសុខសួរសុខទុក្ខពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន…