ភ្នំពេញ៖ រយៈពេល ៣ថ្ងៃ វេទិការដ្ឋាភិបាលឌីជីថលឆ្នាំ២០២៥ ពិព័រណ៌បច្ចេកវិទ្យាឌីជីថល និងព្រឹត្តិការណ៍ជាតិ-អន្តរជាតិពាក់ព័ន្ធ បានទាក់ទាញអ្នកចូលរួមទាំងជាតិ និងអន្តរជាតិ ប្រមាណ ២ម៉ឺននាក់ លើសពីឆ្នាំមុន ដែលមានត្រឹមប្រមាណ ១០,០០០ នាក់ប៉ុណ្ណោះ។ ថ្លែងក្នុងពិធីបិទ វេទិការដ្ឋាភិបាលឌីជីថលឆ្នាំ២០២៥ ពិព័រណ៌បច្ចេកវិទ្យាឌីជីថល និងព្រឹត្តិការណ៍ជាតិ-អន្តរជាតិពាក់ព័ន្ធ នៅរសៀលថ្ងៃទី៧ ខែធ្នូនេះ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានថ្លែងឱ្យដឹងថា វេទិការយៈពេល ៣ថ្ងៃនេះ បានផ្តល់ឱកាសជូនដល់អ្នកចូលរួមទាំងអស់…
Category: ព័ត៌មានជាតិ
សេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការពារជាតិកម្ពុជា៖ ការលើកឡើងរបស់ផេកផ្លូវការរបស់កងទ័ពថៃ និងបណ្តាញសារព័ត៌មានថៃមួយចំនួន ដែលថា កម្ពុជាបើកការបាញ់មុន និងប្រើសព្វាវុធធុនធ្ងន់នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ គឺជាព័ត៌មានមិនពិត កងកម្លាំងយោធាថៃបានចាប់ផ្តើមបើកការវាយប្រហារមកលើកងកម្លាំងយោធាកម្ពុជា នៅព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ ចាប់តាំងពីម៉ោង៥ព្រឹកមក។
សកម្មភាព នេះធ្វើឡើងបន្ទាប់ពីយោធាថៃបានធ្វើសកម្មភាពបង្កហេតុជាច្រើនរាប់មិនអស់ច្រើនថ្ងៃមកហើយ ជាពិសេសឧបទវហេតុកាលពីម្សិលមិញនៅព្រលានថ្ម ក្នុងចេតនាញុះញង់ដើម្បីនាំដល់ការប៉ះទង្គិចគ្នា។ ដោយឈរលើស្មារតីនៃការគោរពរាល់កិច្ចព្រមព្រៀងដែលបានឯកភាពគ្នា និងការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ នៅក្នុងឧប្បត្តិហេតុលើកទីពីរនោះ កងកម្លាំងកម្ពុជាក៏មិនបានធ្វើការបាញ់តបតឡើយ និងកំពុងបន្តតាមដានលើការវិវត្តនេះយ៉ាងប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ខ្ពស់បំផុត។ ជាមួយគ្នានេះ កម្ពុជាបានជូនដំណឹងជាលើកទីពីរទៅក្រុមអ្នកសង្កេត ការណ៍អាស៊ាន (AOT) អំពីឧប្បត្តិហេតុនេះរួចហើយ ព្រមទាំងគ្រោងនឹងស្នើឱ្យ AOT ចុះទៅទីតាំង ដើម្បីធ្វើការស្រាវជ្រាវស៊ើបអង្កេត ដើម្បីស្វែងរកការពិត និងធានាឱ្យបាននូវតម្លាភាព យុត្តិធម៌ និងភាពត្រឹមត្រូវ។ #dolynews
BREAKING NEWS នារសៀលវេលាម៉ោងប្រមាណ ១៤:១៥នាទី យោធាថៃបានបើកការបាញ់ប្រហារមកកងកម្លាំងកម្ពុជានៅព្រលានថ្ម ក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នៅក្នុងហេតុការណ៍បាញ់ប្រហារនោះទាហានថៃបានប្រើប្រាស់ប្រភេទកាំភ្លើងដៃ កាំភ្លើងយន្ត B៤០ និងត្បាល់៦០។ ភ្លាមៗនោះកងកម្លាំងកម្ពុជាបានទាក់ទងទៅភាគីថៃឱ្យបញ្ឈប់ការបាញ់មកលើកងកម្លាំងកម្ពុជាជាបន្ទាន់ ព្រោះភាគីកម្ពុជាមិនបានបាញ់តបទេ។ ក្រោយមកកម្លាំងយោធាថៃបញ្ឈប់ការបាញ់នៅវេលាម៉ោង ១៤:៣២នាទីរសៀល។
នៅក្នុងឧប្បត្តិហេតុនោះ កងកម្លាំងកម្ពុជាមិនធ្វើការតបតទេ និងកំពុងបន្តតាមដានលើការវិវត្តន៍នេះយ៉ាងប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ខ្ពស់បំផុត។ ជាមួយគ្នានេះ កម្ពុជាបានជូនដំណឹងទៅក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) អំពីឧប្បត្តិហេតុនេះ ព្រមទាំងគ្រោងនឹងស្នើឱ្យ AOT ធ្វើការស្រាវជ្រាវស៊ើបអង្កេត ដើម្បីធានាឱ្យបាននូវតម្លាភាព យុត្តិធម៌ និងភាពត្រឹមត្រូវ។ ឆ្លៀតក្នុងឱកាសនេះ កម្ពុជាបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងខ្ជាប់ខ្ជួនក្នុងការគោរព និងអនុវត្តតាមលក្ខខណ្ឌនៃបទឈប់បាញ់ សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ប្រកបដោយសុច្ឆន្ទៈ និងការទទួលខុសត្រូវខ្ពស់បំផុត។ កម្ពុជាប្រកាន់ខ្ជាប់នូវការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ក៏ដូចជាសន្ធិសញ្ញា អនុសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់ ហើយប្រឆាំងនឹងការគំរាម ឬការប្រើប្រាស់កម្លាំង សំដៅស្វែងរកដំណោះស្រាយមួយដែលយុត្តធម៌ ត្រឹមត្រូវ…
Bamnang Academy របស់កម្ពុជា ត្រូវបានក្រុមហ៊ុន Plug and Play សហរដ្ឋអាមេរិក ជ្រើសរើសជាក្រុមហ៊ុនទី១ ដើម្បីវិនិយោគ និងមានបំណងជំរុញឱ្យទៅជាក្រុមហ៊ុនកម្រិត អន្តរជាតិ
ភ្នំពេញ៖ Bamnang Academy ត្រូវបានមជ្ឈមណ្ឌលបច្ចេកវិទ្យា Plug and Play ជ្រើសរើសជាក្រុមហ៊ុនទី១ របស់កម្ពុជា ដើម្បីវិនិយោគ និងមានបំណងជំរុញឱ្យទៅជាក្រុមហ៊ុនកម្រិត អន្តរជាតិ។ នៅក្នុងកម្មវិធីពានរង្វាន់ឌីជីថលកម្ពុជា ឆ្នាំ២០២៥ នៅល្ងាចថ្ងៃទី៦ ខែធ្នូ, Bamnang Academy ក៏ត្រូវបានជ្រើសរើស ជាជ័យលាភីលេខ២ ពាន់រង្វាន់រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ប្រចាំឆ្នាំ២០២៥ ពីក្នុងចំណោមធុរកិច្ចថ្មី និងក្រុមហ៊ុន ៨៦ ដែលបានចូលរួមប្រកួតប្រជែង។ ពិធីប្រកាសពានរង្វាន់ឆ្នាំនេះ ចូលរួមដោយថ្នាក់ដឹកនាំក្រសួងស្ថាប័ន ធុរកិច្ចថ្មីឌីជីថលអាស៊ាន…
ឯកឧត្ដម ជា វ៉ាន់ដេត ជំរុញឱ្យពង្រឹងកិច្ចសហប្រតិបត្តិការពហុភាគី លើបញ្ហាសន្តិសុខតាមអ៊ីនធឺណិត និងប្រយុទ្ធប្រឆាំងនឹងការក្លែងបន្លំតាមអ៊ីនធឺណិត
រាជធានីភ្នំពេញ : ឯកឧត្ដម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានជំរុញឱ្យពង្រឹងកិច្ចសហប្រតិបត្តិការពហុភាគី ដើម្បីសម្របសម្រួលកិច្ចខិតខំប្រឹងប្រែងក្នុងសន្តិសុខតាមអ៊ីនធឺណិត ប្រយុទ្ធប្រឆាំងនឹងការក្លែងបន្លំតាមអ៊ីនធឺណិត និងខ្លឹមសារខុសច្បាប់ និងកសាងបរិយាកាសឌីជីថល ដែលគួរឱ្យទុកចិត្ត។ ការជំរុញនេះ បានធ្វើឡើងនៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៥ ខណៈឯកឧត្ដមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីបើក វេទិកាអភិបាលកិច្ចអ៊ីនធឺណិតកម្ពុជា ២០២៥ ក្រោមប្រធានបទ “ការកសាងសង្គមឌីជីថលកម្ពុជា ប្រកបដោយបរិយាបន្ន (Building Cambodia’s Inclusive…
លំអិតព័ត៌មានស្ដីពីបង្ក្រាបក្រុមប្រើប្រាស់ឧបករណ៌ Fake BTS សម្រាប់ប្រព្រឹត្តិអំពើមិនប្រក្រតី នៃការផ្ញើសារខ្លី (SMS) ឬការរំខានផ្សេងទៀត ប៉ះពាល់សន្តិសុខសង្គម
រាជធានីភ្នំពេញ ៖ តាមប្រភពព័ត៌មានពីកម្លាំងសមត្ថកិច្ចរាជធានីភ្នំពេញ បានបើកការស្រាវជ្រាវបង្ក្រាបជនសង្ស័យ០២នាក់ (បរទេសម្នាក់,ខ្មែរម្នាក់) ជាក្រុមប្រើប្រាស់ឧបករណ៌ Fake BTS ដែលដាក់តាមរថយន្តដើម្បីប្រព្រឹត្តិអំពើមិនប្រក្រតី នៃការផ្ញើសារខ្លី (SMS) ឬការរំខានផ្សេងទៀត ប៉ះពាល់សន្តិសុខសង្គមជាតិ ។ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅព្រលប់ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៥នេះ បានឲ្យដឹងថា ៖ ក្រោយកម្លាំងជំនាញស្រាវជ្រាវបង្ក្រាបជនសង្ស័យទាំង០២នាក់បានហើយនោះ សមត្ថកិច្ចបានឈានទៅឆែកឆេរទីតាំងរបស់ក្រុមជនសង្ស័យ ដោយបានរកឃើញសម្ភារៈមួយចំនួនទៀតដែលជាប់ពាក់ព័ន្ធ បំរុងនឹងរៀបចំដាក់តាមរថយន្តដើម្បីធ្វើសកម្មភាពបន្តទៀត ។…
កម្ពុជា ប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការអនុសាសន៍វាយតម្លៃការអភិវឌ្ឍអ៊ីនធឺណិតនៅកម្ពុជា ដោយប្រើសូចនាករ ROAM-X របស់អង្គការយូណេស្កូ
ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ អង្គការយូណេស្កូ (UNESCO) និងបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថល (CADT) នៅថ្ងៃទី៦ ខែធ្នូនេះ បានសម្ពោធដាក់ឱ្យប្រើប្រាស់អនុសាសន៍វាយតម្លៃការអភិវឌ្ឍអ៊ីនធឺណិតនៅកម្ពុជា។ អនុសាសន៍នេះត្រូវបានរៀបចំឡើងដោយផ្អែកលើការសិក្សាដោយប្រើប្រាស់ សូចនាករសកលនៃអ៊ីនធឺណិត (ROAM-X) របស់អង្គការយូណេស្កូ។ ថ្លែងក្នុងពិធីនេះ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានមានប្រសាសន៍ថា៖ ការវាយតម្លៃដោយប្រើសូចនាករ ROAM-X គឺជា «ការឆ្លុះកញ្ចក់» មើលខ្លួនឯងយ៉ាងច្បាស់លាស់ អំពីស្ថានភាពពិតនៃប្រព័ន្ធអ៊ីនធឺណិតនៅកម្ពុជា ដែលផ្អែកលើស្តង់ដារអន្តរជាតិសំខាន់ៗ ដូចជា សិទ្ធិ (Rights),…
សិស្ស និងមន្ត្រីរាជការជិត២ម៉ឺននាក់បានទទួលការបណ្តុះបណ្តាលជំនាញឌីជីថល
ភ្នំពេញ៖ សិស្ស និងមន្ត្រីរាជការប្រហែល ១,៦៥០ នាក់ជាងបានកំពុងទទួលការបណ្តុះបណ្តាលជំនាញឌីជីថលដើម្បីពង្រឹងសមត្ថភាព និងបង្កើនជំនាញបន្ថែមឱ្យសមស្របគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។ ក្នុងនោះ សិស្សពូកែដែលទទួលបាននិទ្ទេស A, B និង C ចំនួនជាង៣,៥០០នាក់ កំពុងទទួលអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជំនាញឌីជីថលនៅគ្រឹះស្ថានឧត្តមសិក្សាដែលជាដៃគូរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានមានប្រសាសន៍ថា ក្រៅពីនិស្សិតដែលកំពុងសិក្សាជំនាញ ក្រសួងក៏បានរៀបចំវគ្គបណ្តុះបណ្តាលជូនថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួង ស្ថាប័នពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ សរុបប្រមាណ ១៣,០០០ នាក់រួចហើយ។ បន្ថែមលើនេះ ក្រសួង ក៏បានទទួលការអនុញ្ញាតឱ្យបង្កើតកម្មវិធីអភិវឌ្ឍន៍ជំនាញឌីជីថល…
ព័ត៌មានបឋម ករណីចាប់មនុស្សបង្ខាំងជំរឹតទារប្រាក់នៅក្រុងបាវិត ខេត្តស្វាយរៀង យប់យប់ថ្ងៃទី3 ខែធ្នូ ឆឆ្នាំ2025នេះ ត្រូវបានសមត្ថកិច្ចនគរបាលនាយកដ្ឋានព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ សហការជាមួយស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ឃាត់ខ្លួនជនសង្ស័យសរុបចំនួន 8នាក់ ក្នុងនោះមានជនជាតិ ចិន2នាក់ ជនជាតិ ភូមា 6នាក់ និងរំដោះជនរងគ្រោះបានមកវិញសរុបចំនួន 6នាក់ជាជនជាតិចិន និងដកហូតបានរថយន្តជិះធ្វើសកម្មភាពមួយគ្រឿង រួមទាំងមធ្យោបាយប្រេីប្រាស់ធ្វើទារុណកម្មជនរងគ្រោះមួយចំនួនទៀត ។
ព័ត៌មានបឋម ករណីចាប់មនុស្សបង្ខាំងជំរឹតទារប្រាក់នៅក្រុងបាវិត ខេត្តស្វាយរៀង យប់យប់ថ្ងៃទី3 ខែធ្នូ ឆឆ្នាំ2025នេះ ត្រូវបានសមត្ថកិច្ចនគរបាលនាយកដ្ឋានព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ សហការជាមួយស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ឃាត់ខ្លួនជនសង្ស័យសរុបចំនួន 8នាក់ ក្នុងនោះមានជនជាតិ ចិន2នាក់ ជនជាតិ ភូមា 6នាក់ និងរំដោះជនរងគ្រោះបានមកវិញសរុបចំនួន 6នាក់ជាជនជាតិចិន និងដកហូតបានរថយន្តជិះធ្វើសកម្មភាពមួយគ្រឿង រួមទាំងមធ្យោបាយប្រេីប្រាស់ធ្វើទារុណកម្មជនរងគ្រោះមួយចំនួនទៀត ។ #dolynews
