នារសៀលថ្ងៃទី18 ខែកញ្ញា ឆ្នាំ2025នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានទទួលជួបសំណេះសំណាល និងផ្តាំផ្ញើ ជាមួយមន្ត្រីនគរបាលជាតិកម្ពុជា ចំនួន 3រូប ដែលត្រូវទៅចូលរួមវគ្គបណ្តុះបណ្តាលជំនាញនគរបាលមូលដ្ឋាន សម្រាប់នាយនគរបាលជាន់ខ្ពស់ ឆ្នាំ2025 (SOBC-2025) វគ្គ8 (C8-2025) នៅប្រទេសសិង្ហបុរី នូវក្នុងឱកាសនោះ ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានផ្តាំផ្ញើកិច្ចការងារមួយចំនួន ដែលសិក្ខាកាម ត្រូវអនុវត្តក្នុងពេលបណ្តុះបណ្តាល និងបានឧបត្ថម្ភថវិកា ក្នុងម្នាក់ៗ ចំនួន 1.000ដុល្លារផងដែរ៕ #dolynews
Category: ព័ត៌មានជាតិ
នារសៀលថ្ងៃទី18 ខែកញ្ញា ឆ្នាំ2025នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានទទួលជួបសំណេះសំណាល និងផ្តាំផ្ញើ ជាមួយមន្ត្រីនគរបាលជាតិកម្ពុជា ចំនួន 3រូប ដែលត្រូវទៅចូលរួមវគ្គបណ្តុះបណ្តាលជំនាញនគរបាលមូលដ្ឋាន សម្រាប់នាយនគរបាលជាន់ខ្ពស់ ឆ្នាំ2025 (SOBC-2025) វគ្គ8 (C8-2025) នៅប្រទេសសិង្ហបុរី នូវក្នុងឱកាសនោះ ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានផ្តាំផ្ញើកិច្ចការងារមួយចំនួន ដែលសិក្ខាកាម ត្រូវអនុវត្តក្នុងពេលបណ្តុះបណ្តាល និងបានឧបត្ថម្ភថវិកា ក្នុងម្នាក់ៗ ចំនួន 1.000ដុល្លារផងដែរ៕
គិតត្រឹមពេលនេះការប៉ះទង្គិចនៅភូមិព្រៃចាន់ ក្រុមគ្រូពេទ្យជួយសង្គ្រោះ និងព្យាបាលអ្នករងរបួសសរុបចំនួន២៩អង្គ-នាក់
គិតត្រឹមពេលនេះការប៉ះទង្គិចនៅភូមិព្រៃចាន់ ក្រុមគ្រូពេទ្យជួយសង្គ្រោះ និងព្យាបាលអ្នករងរបួសសរុបចំនួន២៩អង្គ-នាក់ ខេត្តបន្ទាយមានជ័យ : ក្រុមគ្រូពេទ្យដែលជាទ័ពអាវស បានចូលរួមសង្គ្រោះ និងព្យាបាលអ្នករងរបួសសរុបចំនួន ២៩នាក់ រួមមាន ស្រី ២នាក់ ក្នុងព្រឹត្តិការណ៍ប៉ះទង្គិច កាលពីថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២៥ ប្រហែលម៉ោង ១៦:១៥នាទី នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ក្នុងចំណោមអ្នករងរបួស ៤នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកប៉ោយប៉ែត និងមន្ទីរពេទ្យខេត្តមិត្តភាពកម្ពុជា–ជប៉ុន ស្រុកមង្គលបូរី ចំណែកវីរជនកងទ័ពមួយនាក់ ត្រូវបានបញ្ជូនបន្តទៅកាន់មន្ទីរពេទ្យព្រះអង្គឌួង។…
ចិនបន្តផ្តល់ជំនួយអភិវឌ្ឍន៍ប្រទេសកម្ពុជា តាមរយៈគម្រោងកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង
ចិនបន្តផ្តល់ជំនួយអភិវឌ្ឍន៍ប្រទេសកម្ពុជា តាមរយៈគម្រោងកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ នេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា និង ឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពជា បានអញ្ជើញចុះហត្ថលេខា លើកិច្ចព្រមព្រៀង គម្រោងមូលនិធិពិសេស នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឆ្នាំ២០២៥។ ពិធី ដែលត្រូវបានរៀបចំធ្វើឡើង នៅឯក្រសួងការបរទេសកម្ពុជា នារាជធានភ្នំពេញ ដែលមានការចូលរួមពីមន្ត្រីពាក់ព័ន្ធ នាពេលនេះ បានឆ្លុះបញ្ចាំងថា…
នាព្រឹកថ្ងៃពុធ ទី17 ខែកញ្ញា ឆ្នាំ2025នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ស សុខា ព្រមទាំងថ្នាក់ដឹកនាំមន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារ នៃក្រសួងមហាផ្ទៃ បានបន្តអញ្ជើញចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី10 នៃពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងលោកជំទាវ ញ៉ែម សាខន ស ខេង នៅវត្តមុនីប្រសិទ្ធីវង្ស ស្ថិតក្នុងសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
នាព្រឹកថ្ងៃពុធ ទី17 ខែកញ្ញា ឆ្នាំ2025នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ស សុខា ព្រមទាំងថ្នាក់ដឹកនាំមន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារ នៃក្រសួងមហាផ្ទៃ បានបន្តអញ្ជើញចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី10 នៃពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងលោកជំទាវ ញ៉ែម សាខន ស ខេង នៅវត្តមុនីប្រសិទ្ធីវង្ស…
