កាសែតប្រជាជនចិនបានចេញផ្សាយបទអត្ថាធិប្បាយក្រោមចំណងជើងថា គួរប្រុងប្រយ័ត្នចំពោះការងើបឡើងវិញនៃយោធានិយមជប៉ុន ។ នាពេលថ្មីៗកន្លងទៅនេះ សារមន្ទីររំលឹកជនរួមជាតិដែលស្លាប់បាត់បង់ជីវិតក្នុងហេតុការណ៍សម្លាប់រង្គាលរបស់កងទ័ពជប៉ុនដែលឈ្លានពានប្រទេសចិននៅក្រុងណានជីង បានបញ្ចេញឯកសារប្រវតិ្តសាស្ត្រនិងវត្ថុបុរាណ ដែលប្រមូលបាននៅឆ្នាំ២០២៥ ។ ក្នុងលិខិតរបស់ទាហានជប៉ុនដែលឈ្លានពានប្រទេសចិនបានសរសេរជូនចំពោះឪពុក បានពិពណ៌នាអំពីហេតុការណ៍សម្លាប់រង្គាលនៅក្រុង ណានជីងដោយទឹកចិត្តសប្បាយរីករាយដូចជាការលេងល្បែងកម្សាន ប្រការនេះបានលាតត្រដាងនូវភាពឃោរឃៅរបស់យោធានិយមដែលគ្មានមនុស្សធម៌ ។ នាពេលថ្មីៗកន្លងទៅនេះ បណ្ណសារអំពីការទម្លាក់គ្រាប់បែកបរិមាណូនៅក្រុង Nagasaki របស់ជប៉ុនបានលើកឡើងផែនការផ្លាស់ប្តូរការមុខមាត់នៃឯកសារសម្រាប់ដាក់តាំង ដោយចង់កែប្រែ “ហេតុការណ៍សម្លាប់រង្គាលនៅក្រុង ណានជីង”ដែលមានចារក្នុងឯកសារប្រវតិ្តសាស្ត្រ ទៅជា “ ហេតុការណ៍នៅក្រុង ណានជីង” និងកែប្រែពាក្យ “ឈ្លានពាន” ទៅជា “ការចូលទៅកាន់” ប្រការនេះបានរងការប្រឆាំងយ៉ាងដាច់ខាតពីសំណាក់អ្នកក្រុង…
Author: doly
សង្គមស៊ីវិលកម្ពុជា–ចិន បង្កើនកិច្ចសហការលើវិស័យសុខាភិបាល
រាជធានីភ្នំពេញ : រសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ មូលនិធិចិនដើម្បីសន្តិភាពនិងការអភិវឌ្ឍ(CFPD)តាមរយៈសមាគមមិត្តភាពកម្ពុជា–ចិន បានផ្តល់អំណោយសម្ភារវេជ្ជសាស្រ្តបុរាណចិនជូនដល់មន្ទីរពេទ្យ និងមណ្ឌលសុខភាពចំនួន៥កន្លែងនៅក្នុងប្រទេសកម្ពុជា ដោយមានគោលបំណងគាំទ្រការលើកកម្ពស់សុខុមាលភាពសាធារណៈ និងការអភិវឌ្ឍវិស័យសុខាភិបាលក្នុងប្រទេសកម្ពុជា។ ក្នុងនាមម្ចាស់ជំនួយដែលរួមមានមូលនិធិចិនCFPD មូលនិធិចិនសុខុមាលភាពសាធារណៈប៉េកាំងឈុនហ្វឹង និង មូលនិធិចិនសុខភាពសាធារណៈប៉េកាំងម៉ីលីង លោកស្រី វ៉ង យ៉ាហួយ (Wang Yahui) ប្រធានការិយាល័យCFPDប្រចាំកម្ពុជាបានជម្រាបថា អំណោយសម្ភារទាំងនេះ រួមមានម៉ាស៊ីនសម្រួលសរសៃឈាម ម៉ាស៊ីសម្រួលបាតជើង ម៉ាស៊ីនព្យាបាលជំងឺរលាកទងសួតដោយប្រើប្រាស់ឱសថបុរាណចិន រួមជាមួយឧបករណ៍ព្យាបាលតាមវិធីសាស្រ្តវេជ្ជសាស្រ្តបុរាណជាច្រើនទៀតដែលសរុបថវិកាប្រមាណជាង៣០ម៉ឺនដុល្លារអាមេរិក សម្រាប់រួមចំណែកជួយបន្ថែមសមត្ថភាពដល់មន្ទីរពេទ្យ និងមណ្ឌលសុខភាពទាំង៥ក្នុងការធ្វើទំនើបកម្មសម្ភារនិងបង្កើនប្រសិទ្ធភាពដល់ក្នុងការផ្តល់សេវាថែទាំ និងព្យាបាលជំងឺដល់ប្រជាពលរដ្ឋ ជាពិសេសនៅតំបន់ជនបទ…
នារសៀលថ្ងៃអង្គារ ទី27 ខែមករា ឆ្នាំ2026នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តាប់សេចក្តីរាយការណ៍ពីដំណើរការរៀបចំនិងការប្រព្រឹត្តទៅ នៃសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ2025 និងលើកទិសដៅការងារឆ្នាំ2026 របស់ក្រសួងមហាផ្ទៃ និងលទ្ធផលការងារប្រឡងប្រណាំងអនុវត្តគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព” នៅសាលប្រជុំទីស្តីការក្រសួងមហាផ្ទៃ។
នារសៀលថ្ងៃអង្គារ ទី27 ខែមករា ឆ្នាំ2026នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តាប់សេចក្តីរាយការណ៍ពីដំណើរការរៀបចំនិងការប្រព្រឹត្តទៅ នៃសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ2025 និងលើកទិសដៅការងារឆ្នាំ2026 របស់ក្រសួងមហាផ្ទៃ និងលទ្ធផលការងារប្រឡងប្រណាំងអនុវត្តគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព” នៅសាលប្រជុំទីស្តីការក្រសួងមហាផ្ទៃ។ #dolynews
សង្គមស៊ីវិលកម្ពុជា-ចិន ចែករំលែកអំណរឆ្នាំថ្មីចិនជាមួយជនមានពិការភាព
សៀមរាប៖ នារសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦ នៅស្រុកបន្ទាយស្រី ខេត្តសៀមរាប តាមរយៈកិច្ចសម្របសម្រួលពីសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន មូលនិធិចិនSanyបានរៀបចំកម្មវិធីទទួលអំណរឆ្នាំថ្មីប្រពៃណីជនជាតិចិនជាមួយក្រុមជនដែលមានពិការភាពដោយសារគ្រាប់មីន។ លោក យុន ប៊ុនថង តំណាងឱ្យជនពិការទាំង១០រូបដែលទទួលបានអំណោយជាគ្រឿងឧបភោគ-បរិភោគ និងការគាំទ្រនានាពីមូលនិធិចិនSanyបានជម្រាបថា អំណោយទាំងនេះបានរួមចំណែកដល់ការលើកកម្ពស់ជីវភាពរស់នៅរបស់ជនមានពិការភាពដោយសារគ្រាប់មីន ហើយអំណោយដែលមានសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃពិតជាឆ្លើយតបនឹងតម្រូវការចាំបាច់នានា។ លោកក៏បានបន្ថែមថា តាមរយៈកិច្ចគាំទ្រពីលោក រិន ឡូត អភិបាលនៃគណៈអភិបាលស្រុកបន្ទាយស្រី និងក្រោមកិច្ចសម្របសម្រួលពីលោក ងន ប៊ុនធី អភិបាលរងស្រុកបន្ទាយស្រី សង្គមស៊ីវិលកម្ពុជា និងសង្គមស៊ីវិលចិនជាច្រើនតែងបានរួមចំណែកជាមួយរដ្ឋបាលស្រុកបន្ទាយស្រីក្នុងការជួយសម្រួលជីវភាពរស់នៅរបស់ជនមានពិការភាព។ លោកស្រីSong Ximei ប្រធាននាយកដ្ឋានសង្គ្រោះ គ្រោះមហន្តរាយនៃមូលនិធិចិនសប្បុរសធម៌Sany…
នាព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៦ នេះសម្តេចក្រឡាហោម ស ខេង ប្រគល់អំណោយជូនកងទ័ពជួរមុខ នៃភូមិភាគទី៤ និងភូមិភាគទី៥
សម្ដេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្ត្រមណ្ឌលបាត់ដំបង បានអញ្ជើញប្រគល់គ្រឿងឧបភោគ-បរិភោគ ជូនបញ្ជាការដ្ឋានយោធភូមិភាគទី៤ និងបញ្ជាការដ្ឋានយោធភូមិភាគទី៥ នៅសាលាខេត្តបាត់ដំបង។ ជាកិច្ចចាប់ផ្តើម ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍រាយការណ៍អំពីស្ថានការណ៍ និងរបាយការណ៍សង្ខេបជូនសម្ដេច។ ឯកឧត្តម មានប្រសាសន៍ថ្លែងអំណរគុណសម្ដេច និងលោកជំទាវ តែងតែគិតគូរពីសុខទុក្ខរបស់វីរកងទ័ពជួរមុខប្រចាំខេត្តបាត់ដំបង និងបានដល់អំណោយជាបន្តបន្ទាប់ និងអញ្ជើញចុះសាកសួរសុខទុក្ខដល់បងប្អូនប្រជាពលរដ្ឋជនភៀសសឹក កាលពីពេលកន្លងមក។ អញ្ជើញមានប្រសាសន៍នាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង បាននាំយកនូវការផ្ដាំផ្ញើសាកសុខសួរសុខទុក្ខពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន…
