សេចក្តីប្រកាសព័ត៌មាន របស់អគ្គស្នងការដ្ឋាននគរបាលជាតិ ប្រកាសចាប់ផ្តើមរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឡើងវិញហើយ ចាប់ពីខែកុម្ភៈ ឆ្នាំ2026នេះតទៅ !

សេចក្តីប្រកាសព័ត៌មាន របស់អគ្គស្នងការដ្ឋាននគរបាលជាតិ ប្រកាសចាប់ផ្តើមរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឡើងវិញហើយ ចាប់ពីខែកុម្ភៈ ឆ្នាំ2026នេះតទៅ ! #dolynews

នារសៀលថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ស៊ីយ៉េដ យូសាហ្វ រ៉ាសា ហ្គីឡានី (Syed Yusuf Raza Gillani) ប្រធានព្រឹទ្ធសភា នៃសាធារណរដ្ឋឥស្លាមប៉ាគីស្ថាន និងជាប្រធានស្ថាបនិក នៃសន្និសីទប្រធានសភានៃអន្តរសភា (ISC)

  ​សូមជម្រាបថា ក្នុងឱកាសបំពេញដំណើរទស្សនកិច្ចនៅកម្ពុជារយៈពេលបួនថ្ងៃនេះ កាលពីម្សិលមិញ ឯកឧត្តម ប្រធានព្រឹទ្ធសភា នៃសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន បាន ទទួលបដិសណ្ឋារកិច្ចផ្លូវការ និងពិភាក្សាការងារទ្វេភាគីជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា លើការពង្រឹងកិច្ចសហប្រតិបត្តិការការទូតសភា និងមិត្តភាពនៃប្រទេសទាំងពីរផងដែរ។ ក្នុងអំឡុងពេលបំពេញទស្សនកិច្ចនេះ ឯកឧត្តម ប្រធានព្រឹទ្ធសភា នៃសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន និងគណៈប្រតិភូនឹងបន្តចូលក្រាបបង្គំគាល់ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តម ប្រធានព្រឹទ្ធសភា ក៏នឹងជួបសម្តែងការគួរសមចំពោះសម្តេចមហារដ្ឋសភាធិការធិបតី យួន សុដារី…

សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញរៀបចំពិធីបុណ្យទក្ខិណានុប្បទានខួបគម្រប់ ៣ឆ្នាំឧទ្ទិសមហាកុសល ជូនចំពោះដួងវិញ្ញាណក្ខន្ធ លោកជំទាវមហាសទ្ធាភិរ័ក្ខធម្មសិរីរតន៍ អគ្គមហាឧបាសិកា ពុទ្ធសាសនូបត្ថម្ភក៍ ប៊ុន សុថា

  ភ្នំពេញ ៖ គិតមកដល់ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦នេះ គឺមានរយៈពេល ៣ឆ្នាំហើយ នៃការចូលមរណភាពរបស់លោកជំទាវមហាសទ្ធាភិរ័ក្ខធម្មសិរីរត៍ អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ប៊ុន សុថា ហៅ ប៊ុន សាមហ៊ឹង​។ ​ក្នុងមនោសញ្ចេតនាស្រឡាញ់ ដ៍ជ្រាលជ្រៅបំផុតចំពោះប្អូន ដែលធ្លាប់ មានអនុស្សាវរីយ៍ ជាមួយគ្នារាប់មិនអស់ក្នុងអតីតកាលនោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន តំណាងគ្រួសារទាំងមូល ព្រមទាំង…

នារសៀលថ្ងៃទី2 ខែកុម្ភៈ ឆ្នាំ2026នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំសប្តាហ៍ ដើម្បីតាមដានវឌ្ឍនភាពការងារបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅសាលប្រជុំទីស្តីការក្រសួងមហាផ្ទៃ និងតាមរយៈកម្មវិធីហ៊្សូម(Zoom)។

នារសៀលថ្ងៃទី2 ខែកុម្ភៈ ឆ្នាំ2026នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំសប្តាហ៍ ដើម្បីតាមដានវឌ្ឍនភាពការងារបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅសាលប្រជុំទីស្តីការក្រសួងមហាផ្ទៃ និងតាមរយៈកម្មវិធីហ៊្សូម(Zoom)។ #dolynews

នារសៀល ថ្ងៃទី2 ខែកុម្ភៈ ឆ្នាំ2026នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានទទួលបដិសណ្ឋារកិច្ចចំពោះ លោក ស៊ីយ៉េដ យូសាហ្វ រ៉ាសា ហ្គីឡានី (Syed Yusuf Raza Gillani) ប្រធានព្រឹទ្ធសភា នៃសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន និងជាប្រធានស្ថាបនិកនៃសន្និសីទប្រធានសភានៃអន្តរសភា (ISC) ដែលបំពេញទស្សនកិច្ចនៅកម្ពុជា។

នារសៀល ថ្ងៃទី2 ខែកុម្ភៈ ឆ្នាំ2026នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានទទួលបដិសណ្ឋារកិច្ចចំពោះ លោក ស៊ីយ៉េដ យូសាហ្វ រ៉ាសា ហ្គីឡានី (Syed Yusuf Raza Gillani) ប្រធានព្រឹទ្ធសភា នៃសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន និងជាប្រធានស្ថាបនិកនៃសន្និសីទប្រធានសភានៃអន្តរសភា (ISC) ដែលបំពេញទស្សនកិច្ចនៅកម្ពុជា។ #dolynews

ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ព្រឹទ្ធសភា បង្ហាញអំពីទង្វើបំពានច្បាប់អន្តរជាតិរបស់ថៃដែលបានឈ្លានពានកម្ពុជា ក្នុងកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិនៃសភាប្រើភាសាបារាំង APF

  ភ្នំពេញ៖ នៅប្រទេសម៉ុងតេណេហ្គ្រោ អនុប្រធានទី១ ព្រឹទ្ធសភា បាន លាតត្រដាងការពិត បង្ហាញអំពីទង្វើបំពានច្បាប់អន្តរជាតិរបស់រដ្ឋាភិបាលក្រុងបាំងកក ជាពិសេសយោធាថៃ ដែលបានឈ្លានពានកម្ពុជាយ៉ាងគឃ្លើន មិនគោរពច្បាប់អន្តរជាតិ នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិនៃសភាប្រើភាសាបារាំង APF នៅប្រទេសម៉ុងតេណេហ្គ្រោ។ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ប្រធានក្រុមសភាជាតិកម្ពុជា នៃសភាប្រើភាសាបារាំង (APF) និងជាអនុប្រធានសភាប្រើភាសាបារាំង គូសបញ្ជាក់បែបនេះ ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិនៃសភាប្រើភាសាបារាំង ដែលបានប្រព្រឹត្តទៅ កាលពីថ្ងៃទី៣០ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦…

នារសៀលថ្ងៃអាទិត្យ ទី1 ខែកុម្ភៈ ឆ្នាំ2026នេះ ក្នុងដំណើរត្រឡប់ពីខេត្តសៀមរាប មករាជធានីភ្នំពេញវិញ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏បានឆ្លៀតជួបសំណេះសំណាលជាមួយអ្នកគ្រូ ឃឹម លក្ខិណា គ្រូជាប់កិច្ចសន្យា ដែលតែងតែបង្កើតមាតិកាសង្គម និងមានគំនិតច្នៃប្រឌិតល្អៗ ក្នុងការបង្ហាត់បង្រៀនសិស្ស ទាំងចំណេះដឹង និងជំនាញផ្សេងៗ។

  ក្នុងឱកាសនោះ ដើម្បីជាការលើកទឹក ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានឧបត្ថម្ភកុំព្យូទ័រ ចំនួន 1គ្រឿង ដល់អ្នកគ្រូ ឃឹម លក្ខិណា គ្រូជាប់កិច្ចសន្យា បង្រៀននៅសាលាបឋមសិក្សាក្បិល​ ស្ថិតនៅក្នុងភូមិក្បិល​ ឃុំសានគរ​ ស្រុកកំពង់ស្វាយ​ ខេត្តកំពង់ធំ និងស្នើឱ្យអ្នកគ្រូ បន្តសកម្មភាពបែបនេះ និងបង្កើតគំនិតច្នៃប្រឌិតល្អៗបន្ថែមទៀត សម្រាប់សិស្សានុសិស្ស និងសង្គមជាតិទាំងមូល៕ #dolynews

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រគល់អំណោយជូនរដ្ឋបាលខេត្តសៀមរាប និងស្នងការដ្ឋាននគរបាលខេត្តសៀមរាប

  នៅព្រឹកថ្ងៃអាទិត្យ ទី១ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំប្រតិភូក្រសួងមហាផ្ទៃ ប្រគល់អំណោយជាគ្រឿងឧបភោគ-បរិភោគ និងសម្ភារប្រើប្រាស់ជូនរដ្ឋបាលខេត្តសៀមរាប និងស្នងការដ្ឋាននគរបាលខេត្តសៀមរាប នៅបរិវេណសាលាខេត្តសៀមរាប។ ១. អំណោយប្រគល់ជូនរដ្ឋបាលខេត្តសៀមរាប រួមមាន៖ ទឹកបរិសុទ្ធ ចំនួន ១.៣៨០កេស, អង្ករ ចំនួន ១០.៧៦៥គីឡូក្រាម, ទឹកក្រូច ចំនួន ២០១កេស, ពងមាន់រសជាតិដើមខ ចំនួន…

សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាទទួលអំណរឆ្នាំមមី បង្កើនសាមគ្គីភាព វប្បធម៌ និងសុវត្ថិភាពសហគមន៍

  (សៀមរាប) ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦ ក្រោមកិច្ចសម្របសម្រួលពីសមាគមស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន មូលនិធិចិនPeacelandបានរៀបចំកម្មវិធីសង្គមនិងវប្បធម៌ រួមគ្នាចែករំលែកសេចក្តីសប្បាយរីករាយជាមួយសិស្សានុសិស្ស អាជ្ញាធរមូលដ្ឋាន និងសហគមន៍មូលដ្ឋាន ក្នុងឱកាសអបអរសាទរទទួលអំណរ ឆ្នាំមមី ប្រពៃណីជនជាតិចិន ដោយមានគោលបំណងលើកកម្ពស់សាមគ្គីភាព វប្បធម៌មិត្តភាព និងការយល់ដឹងផ្នែកសង្គម។ លោក Liu Wenzhi ប្រធានការិយាល័យមូលនិធិចិនPeaceland បានថ្លែងថា ក្នុងបរិយាកាសទទួលអំណរឆ្នាំថ្មី ឆ្នាំមមី ប្រពៃណីជនជាតិចិន សង្គមស៊ីវិលនៃប្រទេសយើងទាំងពីរបានរួមគ្នាជាមួយសិស្សានុសិស្សនៅសាលាបឋមសិក្សាហ៊ុនសែនរុនតាឯកក្នុងការរៀបចំសកម្មភាពចម្អិនម្ហូបចិន ក្នុងនោះក៏មានរបៀបវេចខ្ចប់គាវផងដែរ។ លោក ហ៊ីង ហ៊ីម នាយកសាលាយល់ស្របថា…

ក្រុមក្មេងទំនើងបង្ហោះម៉ូតូចំនូន៩នាក់ត្រូវបាន កម្លាំងអាវុធហត្ថបង្ក្រាប និងប្រើប្រាស់ ចែកចាយបារីអេឡិចត្រូនិច២ទីតាំង

  រាជធានីភ្នំពេញ ៖ អាវុធហត្ថរាជធានីភ្នំពេញ បង្រ្កាបក្រុមក្មេងទំនើងបង្ហោះម៉ូតូ ប្រើប្រាស់បារីអេឡិចត្រូនិច និងអ្នកលក់ចែកចាយបារីអេឡិចត្រូនិច ២ទីតាំង ឃាត់ខ្លួនមនុស្សសរុប ០៩នាក់ ដកហូតម៉ូតូ ០៦គ្រឿង ទៅរក្សាទុករយៈពេល ០៣ខែ នៅទីបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ។ សូមជម្រាបជូនថា កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានប្រាប់ឲ្យដឹងថា ក្រោយទទួលបានបណ្តឹងផ្ទាល់មាត់ពីប្រជាពលរដ្ឋតាមរយៈលេខទូរស័ព្ទបន្ទាន់ ១២៩១ កម្លាំងជំនាញកងរាជអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌដង្កោ កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ ចាប់ពីវេលាម៉ោង ០៨:០០នាទី ដល់ម៉ោង ១៤:១០នាទី…