៩ខែ អង្គភាពច្រកចេញចូលតែមួយ ខេត្តក្រចេះ បម្រើពលរដ្ឋជាង ៣ពាន់សេវា ទទួលបានចំណូលជាង ៥០០លានរៀល !

  ក្នុងរយៈពេល ៩ខែ ដើមឆ្នាំ២០២៥ គិតចាប់ពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ រហូតដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ អង្គភាពច្រកចេញចូលតែមួយខេត្តក្រចេះ បានបម្រើសេវាជូនប្រជាពលរដ្ឋសរុបចំនួន ៣.៥៥៣សេវា និងទទួលបានចំណូលសរុប ៥៩០.៤៧២.៣០០រៀល។ នេះបើយោងតាមរបាយការណ៍ ស្តីពីវឌ្ឍនភាពការងារ របស់អង្គភាពច្រកចេញចូលតែមួយ ដែលរដ្ឋបាលខេត្តក្រចេះ ផ្តល់មកកាន់មន្ត្រីព័ត៌មាន នៃក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ។ បើតាមរបាយការណ៍ ក្នុងរយៈពេល៩ខែនោះ សេវាប្រជាពលរដ្ឋស្នើសុំច្រើនជាងគេរួមមាន វិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទចំនួន១.៤៣៤សេវា វិស័យរៀបចំដែនដីនគរូបនីយកម្មសំណង់ និង សុរិយោដីចំនួន៨១៣សេវា…

និយ័តករធានារ៉ាប់រងកម្ពុជា រៀបចំសិក្ខាសាលាផ្សព្វផ្សាយស្ដីពី «ផលិតផលធានារ៉ាប់រងខ្នាតតូចលើដំណាំកសិកម្ម» នៅសាលាស្រុកបាកាន

  (ពោធិ៍សាត់)៖ និយ័តករធានារ៉ាប់រងកម្ពុជា (ន.ធ.ក.) នាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី «ផលិតផលធានារ៉ាប់រងខ្នាតតូចលើដំណាំកសិកម្ម» ជូនដល់តំណាងមន្ទីរ ស្ថាប័នពាក់ព័ន្ធនានាជុំវិញស្រុក គ្រឹះស្ថានឯកជន សមាគម ប្រតិបត្តិករវិស័យដឹកជញ្ជូន និងសាធារណជន ក្នុងស្រុកបាកាន ខេត្តពោធិ៍សាត់។ សិក្ខាសាលាផ្សព្វផ្សាយនេះមានការអញ្ជើញចូលរួមពីលោក លោក ទូច ម៉េងឡេង ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទីផ្សារ តំណាង ឯកឧត្តម ប៊ូ ច័ន្ទភីរូ អគ្គនាយក នៃនិយ័តករធានារ៉ាប់រងកម្ពុជា និងលោក…

នាព្រឹកថ្ងៃអង្គារ ទី11 ខែវិច្ឆិកា ឆ្នាំ2025នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឱ្យលោក តាកាហាស៊ី ហ្វូមីអាគី (TAKAHASHI Fumiaki) ប្រធានសមាគមជប៉ុន-កម្ពុជា ដឹកនាំប្រតិភូសមាគមជប៉ុន-កម្ពុជា ដែលសុទ្ធសឹងជាអ្នកវិនិយោគរបស់ជប៉ុន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព៕

នាព្រឹកថ្ងៃអង្គារ ទី11 ខែវិច្ឆិកា ឆ្នាំ2025នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឱ្យលោក តាកាហាស៊ី ហ្វូមីអាគី (TAKAHASHI Fumiaki) ប្រធានសមាគមជប៉ុន-កម្ពុជា ដឹកនាំប្រតិភូសមាគមជប៉ុន-កម្ពុជា ដែលសុទ្ធសឹងជាអ្នកវិនិយោគរបស់ជប៉ុន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព៕ #dolynews

សេចក្តីថ្លែងការណ៍ របស់រាជរដ្ឋាភិបាលកម្ពុជា ដោយមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសេចក្តីរាយការណ៍តាមប្រព័ន្ធផ្សព្វផ្សាយជាច្រើនដកស្រង់សំដីរបស់ថ្នាក់ដឹកនាំថៃ ដែលបង្ហាញថាប្រទេសថៃបានផ្អាកការអនុវត្តនូវសេចក្តីថ្លែងការណ៍រួមរវាងនាយករដ្ឋមន្ត្រីកម្ពុជា និងថៃ ដែលត្រូវបានចុះហត្ថលេខា ដោយមានវត្តមានរបស់ឯកឧត្តម ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក និង ឯកឧត្តម អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ជាប្រធានអាស៊ាន ធ្វើជាសាក្សី នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី នាថ្ងៃទី26 ខែតុលា ឆ្នាំ2025នេះ រាជរដ្ឋាភិបាលកម្ពុជា បដិសេធយ៉ាងដាច់អហង្ការចំពោះរាល់ការចោទប្រកាន់របស់ប្រទេសថៃ ថាកម្ពុជាបានដាក់មីនថ្មី នៅតាមព្រំដែនជាមួយប្រទេសថៃ។

សេចក្តីថ្លែងការណ៍ របស់រាជរដ្ឋាភិបាលកម្ពុជា ដោយមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសេចក្តីរាយការណ៍តាមប្រព័ន្ធផ្សព្វផ្សាយជាច្រើនដកស្រង់សំដីរបស់ថ្នាក់ដឹកនាំថៃ ដែលបង្ហាញថាប្រទេសថៃបានផ្អាកការអនុវត្តនូវសេចក្តីថ្លែងការណ៍រួមរវាងនាយករដ្ឋមន្ត្រីកម្ពុជា និងថៃ ដែលត្រូវបានចុះហត្ថលេខា ដោយមានវត្តមានរបស់ឯកឧត្តម ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក និង ឯកឧត្តម អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ជាប្រធានអាស៊ាន ធ្វើជាសាក្សី នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី នាថ្ងៃទី26 ខែតុលា ឆ្នាំ2025នេះ រាជរដ្ឋាភិបាលកម្ពុជា បដិសេធយ៉ាងដាច់អហង្ការចំពោះរាល់ការចោទប្រកាន់របស់ប្រទេសថៃ ថាកម្ពុជាបានដាក់មីនថ្មី នៅតាមព្រំដែនជាមួយប្រទេសថៃ។ #dolynews

ប្រមុខក្រសួងមហាផ្ទៃកម្ពុជា និងប្រមុខការទូតកូរ៉េ ជួបពិភាក្សា និងធ្វើជាអធិបតីនៃពិធីចុះ MOU រវាងអគ្គស្នងការនគរបាល

  កិច្ចសហប្រតិបត្តិការកម្ពុជា-កូរ៉េ ក្នុងវិស័យសន្តិសុខ បានបោះជំហានទៅមុខប្រកបដោយទំនុកចិត្ត និងភាពប្រាកដនិយម។ នារសៀលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម ចូ ហ្យន់ (Cho Hyun) រដ្ឋមន្រ្តីក្រសួងការបរទេស នៃសាធារណរដ្ឋកូរ៉េ នៅទីស្ដីការក្រសួងមហាផ្ទៃ។ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា និង ឯកឧត្តម Cho Hyun បានវាយតម្លៃខ្ពស់ ចំពោះទំនាក់ទំនងដ៏ល្អ…

នារសៀលថ្ងៃចន្ទ ទី10 ខែវិច្ឆិកា ឆ្នាំ2025នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឯកឧត្តម ចូ ហ្យន់ (Cho Hyun) រដ្ឋមន្ត្រីក្រសួងការបរទេស នៃសាធារណរដ្ឋកូរ៉េ បានអញ្ជើញជាអធិបតីពិធីចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នារវាងអគ្គស្នងការដ្ឋាននគរបាលជាតិ និងទីភ្នាក់ងារនគរបាលជាតិកូរ៉េ ស្តីពី”ការបង្កើតក្រុមការងាររួមកម្ពុជា-កូរ៉េ សម្រាប់ពលរដ្ឋកូរ៉េ” នៅសាលប្រជុំរាជធានីភ្នំពេញ នៃទីស្តីការក្រសួងមហាផ្ទៃ។

នារសៀលថ្ងៃចន្ទ ទី10 ខែវិច្ឆិកា ឆ្នាំ2025នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឯកឧត្តម ចូ ហ្យន់ (Cho Hyun) រដ្ឋមន្ត្រីក្រសួងការបរទេស នៃសាធារណរដ្ឋកូរ៉េ បានអញ្ជើញជាអធិបតីពិធីចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នារវាងអគ្គស្នងការដ្ឋាននគរបាលជាតិ និងទីភ្នាក់ងារនគរបាលជាតិកូរ៉េ ស្តីពី”ការបង្កើតក្រុមការងាររួមកម្ពុជា-កូរ៉េ សម្រាប់ពលរដ្ឋកូរ៉េ” នៅសាលប្រជុំរាជធានីភ្នំពេញ នៃទីស្តីការក្រសួងមហាផ្ទៃ។ #dolynews

នារសៀលថ្ងៃចន្ទ ទី10 ខែវិច្ឆិកា ឆ្នាំ2025នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម ចូ ហ្យន់ (Cho Hyun) រដ្ឋមន្ត្រីក្រសួងការបរទេស នៃសាធារណរដ្ឋកូរ៉េ និងគណៈប្រតិភូជាន់ខ្ពស់ នៅសាលទទួលភ្ញៀវអន្តរជាតិ នៃទីស្តីការក្រសួងមហាផ្ទៃ។

នារសៀលថ្ងៃចន្ទ ទី10 ខែវិច្ឆិកា ឆ្នាំ2025នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម ចូ ហ្យន់ (Cho Hyun) រដ្ឋមន្ត្រីក្រសួងការបរទេស នៃសាធារណរដ្ឋកូរ៉េ និងគណៈប្រតិភូជាន់ខ្ពស់ នៅសាលទទួលភ្ញៀវអន្តរជាតិ នៃទីស្តីការក្រសួងមហាផ្ទៃ។ #dolynews

នាព្រឹកថ្ងៃទី10 ខែវិច្ឆិកា ឆ្នាំ2025នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអនុញ្ញាតឱ្យលោក Cho Hyun រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព៕

នាព្រឹកថ្ងៃទី10 ខែវិច្ឆិកា ឆ្នាំ2025នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអនុញ្ញាតឱ្យលោក Cho Hyun រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព៕ #dolynews

លោក​Xi Jinping ជួបសន្ទនាជាមួយ​លោកស្រី Kirsty Coventry ប្រធានគណៈកម្មាធិការ​អូឡាំពិក​អន្តរជាតិ​និងលោក Bach ​ប្រធានកិត្តិយសពេញ​មួយជីវិត

  រសៀលថ្ងៃទី ​៩ ខែវិច្ឆិកា ​លោក​Xi Jinping​ប្រធានរដ្ឋ​ចិន​បាន​ជួបសន្ទនាជាមួយលោកស្រី Kirsty Coventry​ ប្រធានគណៈកម្មាធិការ​អូឡាំពិក​អន្តរជាតិ​និងលោក Bach ​ប្រធានកិត្តិយសពេញ​មួយជីវិត​ ដែល​អញើ្ជញ​ចូលរួមពិធី​​បើក​ការ​ប្រកួតកីឡាជាតិ​ចិន​​លើកទី​១៥​នៅ​មជ្ឈមណ្ឌល​សន្និបាត​អន្តរជាតិ ​Baiyun​ ក្រុង​ Guangzhou ប្រទេស​ចិន​។ លោក ​​Xi Jinping បាន​លើកឡើងថា​​ ​ការ​ប្រកួតកីឡាជាតិ​ចិន​​​ជា​ការប្រកួត​កីឡា​ចម្រុះ​ដែល​មានទ្រង់ទ្រាយ​ធំបំផុត​និងកម្រិតខ្ពស់​បំផុត​របស់​ប្រទេស​ចិន។​ការ​ប្រកួតកីឡា​លើក​នេះ​ត្រូវ​រួម​គ្នា​រៀបចំ​ដោយ​តំបន់ទាំង​៣ ​គឺ​ ​ក្វាងទុង​ ​ហុងកុង​និង​ម៉ាកាវ ​។ ​មហាតំបន់ឈូងសមុទ្រ​ក្វាងទុង ហុងកុងនិងម៉ាកាវ​ជា​តំបន់​មួយ​ក្នុងចំណោម​តំបន់​ដែល​មាន​កម្រិត​បើកចំហខ្ពស់​បំផុត​​និងមានសេដ្ឋកិច្ចយ៉ាង​រស់រវើកបំផុតនៅក្នុងប្រទេសចិន។​ ការ​ជំរុញ​ការ​កសាង​មហាតំបន់ឈូងសមុទ្រ​ក្វាងទុង ហុងកុងនិងម៉ាកាវ​​ គឺ​ដើម្បីបង្កើតជា​មូល​ដ្ឋាន​​គាំទ្រ​យុទ្ធសាស្ត្រ​សម្រាប់​និម្មាបនកម្ម​អភិវឌ្ឍន៍​ថ្មី​របស់ប្រទេសចិន…

ប្រតិបត្តិការ ២ទីតាំងនៅបាវិត ឃាត់ខ្លួនជនពាក់ព័ន្ធ Online Scams ជាង ៦០០នាក់! លោក ទូច សុឃៈ ចាត់ទុកលទ្ធផលនេះជាទឡ្ហីករណ៍ នៃភាពប្រាកដនិយមរបស់កម្ពុជា!

  យ៉ាងហោចណាស់មានជនសង្ស័យ ចំនួន៦៥៨នាក់ ភាគច្រើនជាជនបរទេស ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗ ក្នុងប្រតិបត្តិការចុះត្រួតពិនិត្យឆែកឆេរទីតាំងចំនួន២កន្លែង ពាក់ព័ន្ធករណីសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យា (Online Scams) ក្នុងក្រុងបាវិត ខេត្តស្វាយរៀង។ នេះបើតាមលោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ថ្លែងឱ្យដឹង នាល្ងាចថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៥។ បើតាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ប្រតិបត្តិការនេះ ធ្វើឡើងកាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយក្រុមការងារនៃគណៈកម្មការចំពោះកិច្ចនៃក្រសួងមហាផ្ទៃ ដើម្បីបង្ក្រាប បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)…