អង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ អំពាវនាវឱ្យមានការដោះលែងជាបន្ទាន់ និងដោយគ្មានលក្ខខណ្ឌ ទាហានកម្ពុជាចំនួន ១៨នាក់ ដែលត្រូវបានកងទ័ពថៃចាប់ខ្លួនដោយខុសច្បាប់

  អង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ (CDI-IDC) បានអំពាវនាវឱ្យមានការដោះលែងជាបន្ទាន់ និងដោយគ្មានលក្ខខណ្ឌ ទាហានកម្ពុជាចំនួន ១៨នាក់ ដែលត្រូវបានកងទ័ពថៃចាប់ខ្លួនដោយខុសច្បាប់ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ក្រោយបទឈប់បាញ់ ចូលជាធរមាននៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។ នេះបើយោងតាមសេចក្តីថ្លែងការណ៍នៃអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ (CDI-IDC) នាថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ។ សេចក្តីថ្លែងការណ៍ដដែល ក៏បានជំរុញឱ្យមានការដោះគ្រាប់ និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ (UXO) ជាពិសេសគ្រាប់បែកចង្កោម និងសំណល់គ្រាប់សង្គ្រាមផ្សេងទៀត ដើម្បី ស្ដារស្ថានភាពសង្គម វប្បធម៌ និងសេដ្ឋកិច្ចរបស់ប្រជាជនដែលរស់នៅក្នុងតំបន់រងផលប៉ះពាល់ឱ្យវិលមករក…

នាព្រឹកថ្ងៃសៅរ៍ ទី22 ខែវិច្ឆិកា ឆ្នាំ2025នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានទី1 ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រៃវែង បានអញ្ជើញចូលរួមកិច្ចប្រជុំបូកសរុបសកម្មភាពការងារ 9ខែ ឆ្នាំ2025 លើកទិសដៅអនុវត្តបន្ត របស់គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តព្រៃវែង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រៃវែង នៅស្នាក់ការគណបក្សស្រុកពោធិ៍រៀង ខេត្តព្រៃវែង។

នាព្រឹកថ្ងៃសៅរ៍ ទី22 ខែវិច្ឆិកា ឆ្នាំ2025នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានទី1 ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រៃវែង បានអញ្ជើញចូលរួមកិច្ចប្រជុំបូកសរុបសកម្មភាពការងារ 9ខែ ឆ្នាំ2025 លើកទិសដៅអនុវត្តបន្ត របស់គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តព្រៃវែង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រៃវែង នៅស្នាក់ការគណបក្សស្រុកពោធិ៍រៀង ខេត្តព្រៃវែង។ #dolynews

គិតត្រឹមម៉ោង8:05នាទីព្រឹក ថ្ងៃទី21 ខែវិច្ឆិកា ឆ្នាំ2025នេះ ជំនន់ទឹកភ្លៀងស្ទឹងពោធិ៍សាត់មិនទាន់ស្រកចុះនៅឡើយទេ ប្រសិនបើគ្មានភ្លៀងធ្លាក់ខ្លាំងបន្តទៀតនៅតំបន់ជួរភ្នំក្រវាញទេនោះ កម្ពស់ទឹកនឹងស្រកចុះ ដែលអាចនាំឲ្យស្ថានភាពទឹកជំនន់ធូរស្រាលឡើងវិញ ទោះជាយ៉ាងណា បងប្អូនប្រជាពលរដ្ឋ ជាពិសេសអ្នកដែលរស់នៅតាមដងស្ទឹង និងតំបន់រងគ្រោះដោយទឹកជំនន់ ត្រូវតែបន្តបង្កើនការប្រុងប្រយ័ត្នខ្ពស់ ក្នុងស្ថានភាពនេះ អនាម័យសុខភាពគឺជាកត្តាចាំបាច់បំផុត​ ត្រូវហូបស្អាត និងផឹកស្អាត ដើម្បីការពារខ្លួនពីជំងឺឆ្លងផ្សេងៗដែលតែងតែកើតមានឡើងក្រោយពីទឹកជំនន់ស្រកចុះ។

គិតត្រឹមម៉ោង8:05នាទីព្រឹក ថ្ងៃទី21 ខែវិច្ឆិកា ឆ្នាំ2025នេះ ជំនន់ទឹកភ្លៀងស្ទឹងពោធិ៍សាត់មិនទាន់ស្រកចុះនៅឡើយទេ ប្រសិនបើគ្មានភ្លៀងធ្លាក់ខ្លាំងបន្តទៀតនៅតំបន់ជួរភ្នំក្រវាញទេនោះ កម្ពស់ទឹកនឹងស្រកចុះ ដែលអាចនាំឲ្យស្ថានភាពទឹកជំនន់ធូរស្រាលឡើងវិញ ទោះជាយ៉ាងណា បងប្អូនប្រជាពលរដ្ឋ ជាពិសេសអ្នកដែលរស់នៅតាមដងស្ទឹង និងតំបន់រងគ្រោះដោយទឹកជំនន់ ត្រូវតែបន្តបង្កើនការប្រុងប្រយ័ត្នខ្ពស់ ក្នុងស្ថានភាពនេះ អនាម័យសុខភាពគឺជាកត្តាចាំបាច់បំផុត​ ត្រូវហូបស្អាត និងផឹកស្អាត ដើម្បីការពារខ្លួនពីជំងឺឆ្លងផ្សេងៗដែលតែងតែកើតមានឡើងក្រោយពីទឹកជំនន់ស្រកចុះ។ #dolynews

បទវិភាគ៖អនុវត្តជាក់ស្តែងនូវគំនិតឯកភាពរួមនៃកិច្ចប្រជុំកំពូលក្រុង Tianjin ដើម្បីត្រួសត្រាយកាលានុវត្តភាពនៃកិច្ចសហប្តតិបត្តិការកាន់តែច្រើន

“គំនិតឯកភាពរួមនៃកិច្ចប្រជុំបានបំពេញបន្ថែមខ្លឹមសារជាក់ស្តែងកាន់តែច្រើនក្នុងកិច្ចសហប្រតិបត្តិការរវាងរដ្ឋសមាជិក” “បានបោះជំហានទៅមុខបន្ថែមទៀតតាមមាគ៌ាអភិវឌ្ឍន៍នៃអង្គការសហប្រតិបត្តិការក្រុងសៀងហៃ ”។ល។ មតិអន្តរជាតិបានវាយតម្លៃខ្ពស់ចំពោះកិច្ចប្រជុំលើកទី២៤នៃក្រុមប្រឹក្សាប្រមុខរដ្ឋាភិបាល(នាយករដ្ឋមន្ត្រី)នៃរដ្ឋសមាជិកអង្គការសហប្រតិបត្តិការសៀងហៃដែលប្រារព្ធធ្វើឡើងនៅក្រុងមូស្គូប្រទេសរុស្ស៊ីនៅពេលថ្មីៗកន្លងទៅនេះ ។ លោក Li Qiang នាយករដ្ឋមន្រ្តីចិនបានអំពាវនាវឱ្យអង្គការសហប្រតិបត្តិការក្រុងសៀងហៃអនុវត្តឱ្យបានសកម្មនូវគំនិតផ្តួចផ្តើមអភិបាលកិច្ចសកល ដើម្បីបង្កើនកម្លាំងប្រមូលផ្តុំ កម្លាំងប្រតិបត្តិការ និងបង្កើនកម្លាំងកិត្យានុភាពថែមមួយកម្រិតទៀត ដើម្បីធ្វើឱ្យអង្គការសហប្រតិបត្តិការក្រុងសៀងហៃមានភាពខ្លាំងក្លាបន្ថែមទៀត។ ភាគីនានាដែលចូលរួមកិច្ចប្រជុំបានយល់ឃើញថា គួរពួតដៃគ្នាអនុវត្តឱ្យបានជាក់ស្តែងនូវសមិទ្ធផលនៃកិច្ចប្រជុំកំពូលក្រុង Tianjin អនុវត្តយ៉ាងប្រាកដប្រជានូវគំនិតផ្តួចផ្តើមអភិបាលកិច្ចសកល ដើម្បីជំរុញឱ្យអង្គការសហប្រតិបត្តិការក្រុងសៀងហៃដើរតួនាទីកាន់តែសំខាន់ក្នុងកិច្ចការអភិបាលកិច្ចសកល។ សេចក្តីប្រកាសរួមដែលកិច្ចប្រជុំបានអនុម័តក៏បានគូសបញ្ជាក់ថា ចាំបាច់ត្រូវអនុវត្តប្រកបដោយប្រសិទ្ធភាពនូវឯកសារពាក់ព័ន្ធនានាដែលកិច្ចប្រជុំកំពូលនៃអង្គការសហប្រតិបត្តិការក្រុងសៀងហៃបានអនុម័ត ។ យោងតាម ការចង្អុលបង្ហាញ“ពីស្មារតីក្រុងសៀងហៃ” ចាប់ពីបានបង្កើតឡើង រយៈពេល២៤ឆ្នាំមក អង្គការសហប្រតិបត្តិការក្រុងសៀងហៃមាន“រង្វង់មិត្តភក្តិ”កាន់តែធំឡើងៗហើយក៏មាន“កម្លាំងឥទ្ធិពលជាក់ស្តែង”កាន់តែខ្លាំងដែរ បានក្លាយជាអង្គការក្នុងតំបន់ដ៏ធំបំផុតលើទូទាំងពិភពលោក ដែលបានគាំពារផលប្រយោជន៍រួមនៃរដ្ឋសមាជិកផង និងបានជំរុញការអភិវឌ្ឍប្រកបដោយសន្តិភាពរបស់ពិភពលោកផងដែរ ។…

សេចក្តីជូនព័ត៌មាន របស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ពាក់ព័ន្ធនឹងបញ្ហាកំហុសទិន្នន័យអត្តសញ្ញាណបុគ្គល តើត្រូវដោះស្រាយដូចម្តេច ?

  អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម មានកិតិ្តយសសូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋខ្មែរ និងសាធារណមតិមេត្តាជ្រាបថា មួយរយៈកន្លងមកនេះ បងប្អូនប្រជាពលរដ្ឋមួយចំនួនបានលើកសំណូមពរមកកាន់អគ្គនាយកដ្ឋាន ក៏ដូចជាលើកជាសំណូមពរទៅកាន់ថ្នាក់ដឹកនាំតាមបណ្តាញទំនាក់ទំនងសង្គមនានា ពាក់ព័ន្ធនឹងបញ្ហាកំហុសទិន្នន័យសំបុត្រកំណើត ឬអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ។ 👉ដើម្បីស្វែងយល់អំពីដើមចមនៃបញ្ហាកំហុសទិន្នន័យ នីតិវិធីក្នុងការកែតម្រូវទិន្នន័យ និងដំណោះស្រាយចំពោះមុខ ក៍ដូចជាសម្រាប់ថ្ងៃអនាគត សូមបងប្អូនប្រជាពលរដ្ឋឈ្វេងយល់ នូវសេចក្តីជូនព័ត៌មានដូចខាងក្រោម៖ -ដើម្បីសាកសួរព័ត៍មាន រៀងរាល់ម៉ោងធ្វើការដោយឥតគិតថ្លៃ☎️ 1271 ឬ017 898 915

ពិព័រណ៍មិនអចិន្ត្រៃយ៍ «ចំណងប្រវត្តិសាស្ត្រកម្ពុជា-ចិនបើកឱ្យសាធារណជនចូលទស្សនាដោយសេរី

  រាជធានីភ្នំពេញ ៖ ពិព័រណ៍មិនអចិន្ត្រៃយ៍មួយក្រោមប្រធានបទ “ចំណងប្រវត្តិសាស្ត្រ៖ ទំនាក់ទំនងចិនកម្ពុជា តាមរយៈសិល្បៈ និងវប្បធម៌” ត្រូវបានសម្ពោធបើកនៅសារមន្ទីរជាតិកម្ពុជា នាថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥។ ពិធីនេះត្រូវបានរៀបចំឡើងក្រោមអធិបតីភាពលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា។ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណាបានមានប្រសាសន៍ថា ពិព័រណ៍នេះ រៀបចំឡើងក្នុង គោលបំណង អបអរ ចំណងមិត្តភាពម៉ឺនឆ្នាំរវាងខ្មែរ-ចិន។បង្ហាញពីទំនាក់ទំនងផ្នែកវប្បធម៌រវាងប្រជាជនទាំងពីរដែលបានបន្តឥតដាច់តាំងពីសម័យបុរាណរហូតដល់បច្ចុប្បន្ន។…

កម្ពុជា ចិន បង្ហាញកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី ប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

  រាជធានីភ្នំពេញ ៖ នារសៀលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) បានអនុញ្ញាតឱ្យឯកឧត្តម NIU HAIFENG អគ្គនាយករង នៃអគ្គនាយកដ្ឋានកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាមានិតចិន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ ក្នុងជំនួបនោះ ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ បានគូសបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងប្រកបដោយឆន្ទៈមោះមុត និងការប្តេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាល ក្នុងការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ ឯកឧត្តមសន្តិបណ្ឌិត ក៏បានជម្រាបជូនពីលទ្ធផលនៃកិច្ចប្រតិបត្តិការនាពេលកន្លងមកដោយទទួលបានលទ្ធផលជាផ្លែផ្កាគួរឱ្យកត់សម្គាល់។…

នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅវេលាម៉ោង១១:០៨នាទីព្រឹក ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ក្រោមការសម្របសម្រួលរបស់ក្រសួងការពារជាតិកម្ពុជាបានចុះទៅពិនិត្យនិងផ្ទៀងផ្ទាត់ការអនុវត្តបទឈប់បាញ់នៅច្រកច១ ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។ នៅអំឡុងពេលចុះពិនិត្យនោះ មានការ ផ្ទុះអាវុធនៅខាងភាគីថៃ។ ដើម្បីសុវត្ថិភាព ក្រុមអ្នកសង្កេតការណ៍អាស៊ានសម្រេចផ្អាកការចុះផ្ទៀងផ្ទាត់នៅតំបន់នោះ និងដកថយត្រឡប់វិញ។

នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅវេលាម៉ោង១១:០៨នាទីព្រឹក ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ក្រោមការសម្របសម្រួលរបស់ក្រសួងការពារជាតិកម្ពុជាបានចុះទៅពិនិត្យនិងផ្ទៀងផ្ទាត់ការអនុវត្តបទឈប់បាញ់នៅច្រកច១ ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។ នៅអំឡុងពេលចុះពិនិត្យនោះ មានការ ផ្ទុះអាវុធនៅខាងភាគីថៃ។ ដើម្បីសុវត្ថិភាព ក្រុមអ្នកសង្កេតការណ៍អាស៊ានសម្រេចផ្អាកការចុះផ្ទៀងផ្ទាត់នៅតំបន់នោះ និងដកថយត្រឡប់វិញ។ On the morning of 19 November 2025 at 11:08 AM, the ASEAN Observers Team…

BREAKING (Update): ករណីរំដោះឧក្រិដ្ឋជនជនជាតិវៀតណាម ចេញពីសាលាដំបូងខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី18 ខែវិច្ឆិកា ឆ្នាំ2025នេះ មានការផ្ទុះអាវុធបាញ់ដាក់គ្នារវាងកម្លាំងសមត្ថកិច្ច ជាមួយក្រុមឧក្រិដ្ឋជន ដែលបានបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនោះ នៅពេលនេះកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងនគរបាលខេត្តស្វាយរៀង ធ្វើប្រតិបត្តិការស្រាវជ្រាវតាមខ្លួនក្រុមឧក្រិដ្ឋជនមកវិញបានអស់ហើយ សរុបអ្នកទោស6នាក់ ព្រមទាំងស្ដ្រីម្នាក់ដែលមករំដោះផង។

BREAKING (Update): ករណីរំដោះឧក្រិដ្ឋជនជនជាតិវៀតណាម ចេញពីសាលាដំបូងខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី18 ខែវិច្ឆិកា ឆ្នាំ2025នេះ មានការផ្ទុះអាវុធបាញ់ដាក់គ្នារវាងកម្លាំងសមត្ថកិច្ច ជាមួយក្រុមឧក្រិដ្ឋជន ដែលបានបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនោះ នៅពេលនេះកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងនគរបាលខេត្តស្វាយរៀង ធ្វើប្រតិបត្តិការស្រាវជ្រាវតាមខ្លួនក្រុមឧក្រិដ្ឋជនមកវិញបានអស់ហើយ សរុបអ្នកទោស6នាក់ ព្រមទាំងស្ដ្រីម្នាក់ដែលមករំដោះផង។ #dolynews

ក្រសួងការបរទេសចិន៖ដាស់តឿនជប៉ុនឱ្យឈប់បំពានខ្សែបន្ទាត់ក្រហមនិងប្រលែងជាមួយភ្លើង

  ក្នុងសន្និសីទសារព័ត៌មានជាប្រចាំនៃក្រសួងការបរទេសចិនដែលបើកធ្វើនៅថ្ងៃទី ១៧ ខែវិច្ឆិកា លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងថា ទាក់ទិងនឹងពាក្យសម្តីដ៏ខុសឆ្គងរបស់លោកស្រី Sanae Takaichi នាយករដ្ឋមន្ត្រីជប៉ុនពាក់ព័ន្ធនឹងបញ្ហាតៃវ៉ាន់ ប្រទេសចិនបានអធិប្បាយពីគោលជំហរយ៉ាងម៉ឺងម៉ាត់ជាច្រើនលើករួចហើយ ។ ពាក្យសម្តីពាក់ព័ន្ធបានល្មើសយ៉ាងធ្ងន់ធ្ងរនឹងស្មារតីនៃឯកសារនយោបាយទាំង៤រវាងចិននិងជប៉ុន ហើយបានបំផ្លាញពីឫសគល់ដល់មូលដ្ឋាននៃនយោបាយនៃទំនាក់ទំនងរវាងចិននិងជប៉ុន ។ ឯកសារនយោបាយទាំង៤រវាងចិននិងជប៉ុនបានកំណត់យ៉ាងច្បាស់អំពីបញ្ហាតៃវ៉ាន់ នេះជាពាក្យសន្យាយ៉ាងម៉ឺងម៉ាត់របស់រដ្ឋាភិបាលជប៉ុន ដែលមានសុពលភាពផ្នែកច្បាប់អន្តរជាតិ ដែលមិនត្រូវធ្វើឱ្យស្រពេចស្រពិល ឬមួលបង្កាច់អត្ថន័យជាដាច់ខាត ។ មិនថាគណបក្សណាឬបុគ្គលណារបស់ជប៉ុនកាន់អំណាចក៏ដោយ ក៏សុទ្ធតែចាំបាច់ត្រូវប្រកាន់ខ្ជាប់និងអនុវត្តពាក្យសន្យារបស់រដ្ឋាភិបាលជប៉ុនក្នុងបញ្ហាតៃវ៉ាន់ ។ ប្រទេសចិនដាស់តឿនជប៉ុនត្រូវឈប់បំពានខ្សែបន្ទាត់ក្រហមនិងប្រលែងជាមួយភ្លើង ហើយប្រកាន់អាកប្បកិរិយាមានទំនួលខុសត្រូវចំពោះប្រវត្តិសាស្ត្រនិងទំនាក់ទំនងទ្វេភាគី លុបចោលពាក្យសម្តីខុសឆ្គងវិញ ហើយអនុវត្តពាក្យសន្យាចំពោះប្រទេសចិនយ៉ាងប្រាកដប្រជាតាមរយៈសកម្មភាពជាក់ស្តែង…