នាព្រឹកថ្ងៃចន្ទ ទី6 ខែតុលា ឆ្នាំ2025នេះ អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) អញ្ជើញចុះពិនិត្យទីតាំងជាក់ស្តែង នៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដើម្បីសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍ នៅស្ថានភាពព្រំដែន ក្រោយបទឈប់បាញ់ចូលជាធរមាន។

នាព្រឹកថ្ងៃចន្ទ ទី6 ខែតុលា ឆ្នាំ2025នេះ អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) អញ្ជើញចុះពិនិត្យទីតាំងជាក់ស្តែង នៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដើម្បីសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍ នៅស្ថានភាពព្រំដែន ក្រោយបទឈប់បាញ់ចូលជាធរមាន។ #dolynews

លោក Xi Jinping និង ប្រធានាធិបតីសិង្ហបុរី ផ្ញើសារទៅវិញទៅមក ដើម្បីអបអរសាទរខួបលើកទី ៣៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសចិននិងសិង្ហបុរី

  នាថ្ងៃទី ៣ ខែតុលា លោក Xi Jinping ប្រធានរដ្ឋចិននិងលោក Tharman Shanmugaratnam ប្រធានាធិបតីសិង្ហបុរី បានផ្ញើសារទៅវិញទៅមក ដើម្បីអបអរសាទរខួបលើកទី ៣៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។ លោក Xi Jinping បានសង្កត់ធ្ងន់ថា ប្រទេសចិនមានឆន្ទៈធ្វើការជាមួយប្រទេសសិង្ហបុរីក្នុងការយកខួបលើកទី ៣៥ នៃការបង្កើតទំនាក់ទំនងការទូតជាឱកាស ដើម្បីពង្រឹងទំនុកចិត្តគ្នាទៅវិញទៅមកផ្នែកនយោបាយ ជំរុញទំនាក់ទំនងភាពជាដៃគូចក្ខុវិស័យវែងឆ្ងាយដែលប្រកបដោយគុណភាពខ្ពស់គ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរទទួលបានការអភិវឌ្ឍកាន់តែច្រើន ក៏ដូចជារួមចំណែកកាន់តែច្រើនដល់សន្តិភាព និងវិបុលភាពក្នុងតំបន់និងពិភពលោក។ លោក Tharman Shanmugaratnam បានថ្លែងថា…

នាសៀលថ្ងៃអាទិត្យ ទី5 ខែតុលា ឆ្នាំ2025 នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ទទួលបន្ទុកខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ ជាតំណាងឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារប្រចាំនព្វមាស ឆ្នាំ2025 និងលើកទិសដៅបន្ត របស់សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តបន្ទាយមានជ័យ តាមប្រព័ន្ធវីដេអូហ៊្សូម (Zoom)។

នាសៀលថ្ងៃអាទិត្យ ទី5 ខែតុលា ឆ្នាំ2025 នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ទទួលបន្ទុកខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ ជាតំណាងឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារប្រចាំនព្វមាស ឆ្នាំ2025 និងលើកទិសដៅបន្ត របស់សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តបន្ទាយមានជ័យ តាមប្រព័ន្ធវីដេអូហ៊្សូម (Zoom)។ #dolynews

គិតត្រឹមពេលនេះសមត្ថកិច្ចចម្រុះ ចុះត្រួតពិនិត្យឃ្លាំងទំនិញខុសច្បាប់មិនមានបង្កាន់ដៃពន្ធ ជាច្រើនមុខនៅខណ្ឌមានជ័យ

  រាជធានីភ្នំពេញ ៖ នារសៀលម៉ោង 14: 30នាទី ថ្ងៃទី4 ខែតុលា ឆ្នាំ2025នេះ ចំណែកក្រុមការងារសម្របសម្រួលរបស់ មន្ត្រីគយ រដ្ឋាកររបស់ការិយាល័យស្រាវជ្រាវនិងបង្ក្រាបអំពើរត់ពន្ធតំបន់ទី1 នៃនាយកដ្ឋានបង្ការនិងបង្ក្រាបបទល្មើស បានចុះត្រួតពិនិត្យ ឃ្លាំងលេខ 1000 ស្ថិតនៅ ផ្លូវ 38C ភូមិទ្រា សង្កាត់ស្ទឹងមានជ័យទី1 ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ យ៉ាងណាមិញសកម្មភាពត្រួតពិនិត្យនេះ មានការសហការយ៉ាងជិតស្និទ្ធពីតំណាងម្ចាស់ទំនិញ និងកម្លាំង រាជអាវុធហត្ថលើផ្ទៃប្រទេស ដើម្បីពិនិត្យអនុលោមភាពទំនិញដែលបានរក្សាទុកនៅក្នុងឃ្លាំងនោះ។ សូមជម្រាបជូនថាក្នុងកំឡុងពេលត្រួតពិនិត្យ មន្ត្រីបានរកឃើញទំនិញអត់ពន្ធជាច្រើនប្រភេទដែលនាំចូលពីប្រទេសថៃ…

នាព្រឹកថ្ងៃសៅរ៍ ទី4 ខែតុលា ឆ្នាំ2025នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ទទួលបន្ទុកខេត្តព្រៃវែង បាត់ដំបង ខេត្តបន្ទាយមានជ័យ និងជាតំណាងឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារប្រចាំឆមាស ឆ្នាំ2025 និងលើកទិសដៅបន្ត របស់សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រៃវែង តាមប្រព័ន្ធវីដេអូហ៊្សូម (Zoom)។

នាព្រឹកថ្ងៃសៅរ៍ ទី4 ខែតុលា ឆ្នាំ2025នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ទទួលបន្ទុកខេត្តព្រៃវែង បាត់ដំបង ខេត្តបន្ទាយមានជ័យ និងជាតំណាងឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារប្រចាំឆមាស ឆ្នាំ2025 និងលើកទិសដៅបន្ត របស់សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រៃវែង តាមប្រព័ន្ធវីដេអូហ៊្សូម (Zoom)។ #dolynews

នារសៀលថ្ងៃសុក្រ ទី3 ខែតុលា ឆ្នាំ2025 នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តាប់របាយការណ៍ស្តីពីការងារសន្តិសុខប្រចាំសប្តាហ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ នៅសាលប្រជុំវរជ័យ នៃទីស្តីការក្រសួងមហាផ្ទៃ។

នារសៀលថ្ងៃសុក្រ ទី3 ខែតុលា ឆ្នាំ2025 នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តាប់របាយការណ៍ស្តីពីការងារសន្តិសុខប្រចាំសប្តាហ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ នៅសាលប្រជុំវរជ័យ នៃទីស្តីការក្រសួងមហាផ្ទៃ។ #dolynews

នាព្រឹកថ្ងៃព្រហស្បតិ៍ ទី2 ខែតុលា ឆ្នាំ2025នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអនុញ្ញាតឱ្យគណៈប្រតិភូសហព័ន្ធ​សភាសន្តិភាពពិភពលោក នៃ សភាម៉ាឡេស៊ី (Parliamentary Federation for World Peace-PFWP) ដឹកនាំដោយលោកបណ្ឌិត YB Datuk Wira Mohd Hatta Bin Md Ramli សមាជិកព្រឹទ្ធសភាម៉ាឡេស៊ី ជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព៕

នាព្រឹកថ្ងៃព្រហស្បតិ៍ ទី2 ខែតុលា ឆ្នាំ2025នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអនុញ្ញាតឱ្យគណៈប្រតិភូសហព័ន្ធ​សភាសន្តិភាពពិភពលោក នៃ សភាម៉ាឡេស៊ី (Parliamentary Federation for World Peace-PFWP) ដឹកនាំដោយលោកបណ្ឌិត YB Datuk Wira Mohd Hatta Bin Md Ramli សមាជិកព្រឹទ្ធសភាម៉ាឡេស៊ី ជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព៕…

ភាពយន្តឯកសារលំហអាកាសកម្រិត 8Kដំបូងគេរបស់ប្រទេសចិនចាក់បញ្ចាំងនៅកម្ពុជា

  ភ្នំពេញ៖ ភាពយន្តឯកសារលំហអាកាសកម្រិត 8K Ultra HDដំបូងគេរបស់ប្រទេសចិន ដែលផលិតដោយ អគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន មានចំណងជើងថា “ភពផែនដីពណ៌ខៀវនៅខាងក្រៅបង្អួច”ត្រូវបានចាក់បញ្ចាំងជាសាធារណៈហើយកាលពីរសៀលថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ នៅក្នុងសាកលវិទ្យាល័យបច្ចេកវិទ្យា និងវិទ្យាសាស្ត្រកម្ពុជា-ចិន ដោយមានអ្នកចូលរួមទស្សនាដោយផ្ទាល់ជាង៤០០នាក់ភាគច្រើនជាសិស្ស និងនិស្សិតមកពីសាកលវិទ្យាល័យផ្សេងៗ។ លោកFeng hui (ហ្វេង ហ៊ុយ )អ្នកទទួលខុសត្រូវ វិទ្យុមិត្តភាពកម្ពុជាចិន នៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិនប្រចាំនៅរាជធានីភ្នំពេញបានមានប្រសាសន៍ថា អ្នកថតវីដេអូភាពយន្តឯកសារនេះ គឺជាអវកាសយាននិក Shenzhou 13 ដែលមានលោក…

នាព្រឹកថ្ងៃទី1 ខែតុលា ឆ្នាំ2025 នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំប្រតិភូក្រសួងមហាផ្ទៃ ទស្សនកិច្ច និងប្រជុំជាមួយថ្នាក់ដឹកនាំក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប (Royal Group of Companies) ដឹកនាំដោយអ្នកឧកញ៉ា គិត ម៉េង ប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប នៅអគារ​ Wing Tower ស្ថិតក្នុងសង្កាត់មនោរម្យ ខណ្ឌ7មករា រាជធានីភ្នំពេញ។

នាព្រឹកថ្ងៃទី1 ខែតុលា ឆ្នាំ2025 នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំប្រតិភូក្រសួងមហាផ្ទៃ ទស្សនកិច្ច និងប្រជុំជាមួយថ្នាក់ដឹកនាំក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប (Royal Group of Companies) ដឹកនាំដោយអ្នកឧកញ៉ា គិត ម៉េង ប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប នៅអគារ​ Wing Tower ស្ថិតក្នុងសង្កាត់មនោរម្យ ខណ្ឌ7មករា រាជធានីភ្នំពេញ។ #dolynews

ថ្នាក់ដឹកនាំបក្សនិងរដ្ឋចិនដូចជាលោក Xi Jinping ជាដើមអញ្ជើញចូលរួមពិធីដាក់កម្រងផ្ការំលឹកវិញ្ញាណក្ខន្ធវីរជនប្រជាជនចិនក្នុងទិវារំលឹកវិញ្ញាណក្ខន្ធវីរជនពលីជីវិត

  ឆ្នាំនេះជាខួប៨០ឆ្នាំនៃថ្ងៃជ័យជម្នះនៃសង្គ្រាម ប្រជាជនចិនប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុននិងសង្គ្រាមពិភពលោកប្រឆាំងនឹងហ្វាស៊ីស។ព្រឹកថ្ងៃទី៣០ ខែកញ្ញា ពិធីដាក់កម្រងផ្ការំលឹកវិញ្ញាណក្ខន្ធវីរជនប្រជាជនចិនក្នុងទិវារំលឹកវិញ្ញាណក្ខន្ធវីរជនពលីជីវិតបានរៀបចំឡើងនៅទីលានធានអានមេនដោយមានការចូលរួមពីសំណាត់ ថ្នាក់ដឹកនាំបក្សនិងរដ្ឋនៃប្រទេសចិន ដូចជាលោក Xi Jinping ជាដើមបានអញ្ជើញចូលរួម។ នៅវេលាម៉ោង១០ព្រឹកពិធីដាក់កម្រងផ្ការំលឹកវិញ្ញាណក្ខន្ធវីរជនប្រជាជនចិនបានចាប់ផ្តើមជាផ្លូវការ។ថ្នាក់ដឹកនាំបក្សនិងរដ្ឋនៃប្រទេសចិន ដូចជាលោកXi Jinpingជាដើមបានអញ្ជើញឡើងទៅឈរនៅមុខស្តូបអនុស្សាវរីយ៍និងដើមរយឺតៗជុំវិញស្តូបអនុស្សាវរីយ៍ដើម្បីរំលឹកដល់វីរជន។ ឆ្នាំនេះជាខួប៨០ឆ្នាំនៃថ្ងៃជ័យជម្នះនៃសង្គ្រាមប្រជាជនចិនប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុននិងសង្គ្រាមពិភពលោកប្រឆាំងនឹងហ្វាស៊ីស។៨០ឆ្នាំមុន បន្ទាប់ពីការតស៊ូប្រយុទ្ធបង្ហូ ឈាមដ៏លំបាកលំបិន ប្រជាជនចិនទទួលបានជ័យជម្នះពេញលេញជាលើកដំបូងក្នុងការប្រឆាំងនឹងការឈ្លានពានរបស់បរទេសក្នុងសហសម័យ ដែលបានត្រួសត្រាយអនាគតដ៏ភ្លឺស្វាងសម្រាប់ការស្តារភាពរុងរឿងដ៏មហិមារបស់ប្រជាជាតិចិនឡើងវិញ។ បច្ចុប្បន្ន ក្រោមការដឹកនាំរបស់មជ្ឈិមចិន ដែលមានលោកXi Jinpingជាប្រមុខស្នូល បក្សទាំងមូល យោធាទាំងមូលនិងប្រជាជនគ្រប់ជនជាតិទូទាំងប្រទេសកំពុងបន្តវេននិងផ្សព្វផ្សាយស្មារតីដ៏អស្ចារ្យនៃសង្គ្រាមប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុន ហើយកំពុងខិតខំប្រឹងប្រែងឆ្ពោះទៅមុខដោយអង់អាចក្លាហាន រួមសាមគ្គីគ្នាដើម្បីជំរុញដោយគ្រប់ជ្រុងជ្រោយនូវការកសាងប្រទេសខ្លាំងក្លានិងការស្តារភាពរុងរឿងដ៏មហិមារបស់ប្រជាជាតិចិនតាមរយៈការធ្វើទំនើបកម្មតាមបែបផែនចិន៕ #dolynews