លោក Stéphane Dujarric អ្នកនាំពាក្យរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ បានចេញសេចក្តីថ្លែងការណ៍ ចេញពីទីក្រងញូវយ៉ក នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ នេះថា៖ «អគ្គលេខាធិការអង្គការសហប្រជាជាតិសូមស្វាគមន៍កិច្ចព្រមព្រៀងឈប់បាញ់រវាងកម្ពុជា និងថៃ ដែលជាជំហានវិជ្ជមានឆ្ពោះទៅរកការសម្រាលទុក្ខលំបាករបស់ជនស៊ីវិល បញ្ចប់អរិភាពនាពេលបច្ចុប្បន្ន និងបង្កើតបរិយាកាសអំណោយផលដល់ការសម្រេចបាននូវសន្តិភាពយូរអង្វែង។ អគ្គលេខាធិការអង្គការសហប្រជាជាតិ សូមថ្លែងអំណរគុណចំពោះម៉ាឡេស៊ី ដែលជាប្រធានអាស៊ានបច្ចុប្បន្ន ក៏ដូចជាប្រទេសចិន និងសហរដ្ឋអាមេរិកចំពោះការខិតខំប្រឹងប្រែងរបស់ពួកគេក្នុងការគាំទ្រដល់ដំណោះស្រាយដោយសន្តិវិធី នៃស្ថានការណ៍។ អង្គការសហប្រជាជាតិ ត្រៀមខ្លួនរួចជាស្រេច ដើម្បីគាំទ្រកិច្ចខិតខំប្រឹងប្រែង សំដៅរក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់»។ #dolynews
Author: doly
ជប៉ុនស្វាគមន៍ ចំពោះកិច្ចព្រមព្រៀងឈប់បាញ់រវាងកម្ពុជា និងថៃ និងសង្ឃឹមយ៉ាងមុតមាំ ថា កិច្ចព្រមព្រៀងនេះនឹងត្រូវបានអនុវត្តយ៉ាងប្រាកដប្រជា
នៅថ្ងៃទី២៧ ខែធ្នូ រដ្ឋមន្ត្រីការពារជាតិកម្ពុជា និងថៃបានបើកកិច្ចប្រជុគណៈកម្មាធិការព្រំដែនទូទៅ ដោយផ្អែកលើលទ្ធផលនៃកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ាននាពេលថ្មីៗនេះ ហើយមានការប្រកាសថារដ្ឋមន្ត្រីការពារជាតិទាំងពីរបានឯកភាពគ្នាលើបទឈប់បាញ់ជាបន្ទាន់។ ប្រទេសជប៉ុនសូមសម្តែងការស្វាគមន៍ ចំពោះកិច្ចព្រមព្រៀងនេះ និងសង្ឃឹមយ៉ាងមុតមាំ ថា កិច្ចព្រមព្រៀងបទឈបបាញ់ នឹង ត្រូវបានអនុវត្តយ៉ាងប្រាកដប្រជា ។ នេះបើតាម សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការបរទេសជប៉ុន ស្តីពីកិច្ចព្រមព្រៀងបទឈប់បាញ់រវាងកម្ពុជា និងថៃ។ ២. កាលពីដើមខែនេះ ការប៉ះទង្គិចយោធារវាងប្រទេសកម្ពុជា និងថៃបានកើនឡើងម្តងទៀត ដែលបណ្តាលឱ្យមានអ្នកស្លាប់ និងរបួសក្នុងនោះរួមមានជនស៊ីវិល ជនភៀសសឹកជាច្រើន រួមទាំងការខូចខាតហេដ្ឋារចនាសម្ព័ន្ធស៊ីវិលនៅក្នុងប្រទេសទាំងពីរ។ សហគមន៍អន្តរជាតិ រួមទាំងប្រទេសជប៉ុនបានជំរុញឱ្យភាគីទាំងពីរអនុវត្តការអត់ធ្មត់ជាអតិបរមា និងស្វែងរកដំណោះស្រាយដោយសន្តិវិធីតាមរយៈការសន្ទនា។…
រដ្ឋមន្ត្រីការបរទេសអាម៉េរិក ស្វាគមន៍បទឈប់បាញ់រវាងប្រទេសកម្ពុជា និងថៃ និងជំរុញឱ្យអនុវត្តឱ្យបានពេញលេញ
ឯកឧត្តម Marco Rubio រដ្ឋមន្ត្រីក្រសួងការបរទេសហរដ្ឋអាម៉េរិក បានចេញសេចក្តីថ្លែងការណ៍ស្វាគមន៍ចំពោះសេចក្តីប្រកាសរបស់ប្រទេសកម្ពុជា និងថៃ បន្ទាប់ពីការឈានដល់បទឈប់បាញ់ ដែលបញ្ឈប់អំពើអរិភាពតាមបណ្តោយព្រំដែនរបស់ប្រទេសទាំងពីរ បន្ទាប់ពីកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC)។ នេះបើយោងតាមក្រសួងការបរទេសអាម៉េរិកផ្សាយនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ម្សិលមិញនេះ។ សេចក្តីថ្លែងការណ៍បានបញ្ជាក់បន្ថែមថា “យើងក៏សូមអំពាវនាវឱ្យប្រទេសកម្ពុជា និងថៃ គោរពការប្តេជ្ញាចិត្តនេះភ្លាមៗ និងអនុវត្តពេញលេញតាមលក្ខខណ្ឌនៃកិច្ចព្រមព្រៀងសន្តិភាព នៅទីក្រុងកូឡាឡាំពួរ”។ សូមរម្លឹកថា កម្ពុជា និងថៃបានចេញសេចក្តីប្រកាសរួម ដោយអនុវត្តបទឈប់បាញ់ភ្លាមៗនៅម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ បន្ទាប់ពីកិច្ចប្រជុំពិសេសលើកទី៣…
សូមជម្រាបថាឯកឧត្តម វ៉ាង វីនប៊ីន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា អបអរសាទរដល់កម្ពុជានិងថៃ ក្នុងការឈានដល់កិច្ចព្រមព្រៀងបទឈប់បាញ់។ សង្ឃឹមថា កិច្ចព្រមព្រៀងបទឈប់បាញ់នឹងត្រូវបានអនុវត្តប្រកបដោយប្រសិទ្ធភាព ហើយជីវភាពរស់នៅរបស់ប្រជាជននៃប្រទេសទាំងពីរនឹងវិលមករកភាពប្រក្រតីវិញក្នុងពេលឆាប់ៗនេះ។ ឯកឧត្តមថ្លែងថា ភាគីចិននៅតែប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការសម្របសម្រួលជំរុញ និងចរចា នឹងបន្តដើរតួនាទីស្ថាបនាក្នុងការកសាងសន្តិភាពឡើងវិញ។
សូមជម្រាបថាឯកឧត្តម វ៉ាង វីនប៊ីន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា អបអរសាទរដល់កម្ពុជានិងថៃ ក្នុងការឈានដល់កិច្ចព្រមព្រៀងបទឈប់បាញ់។ សង្ឃឹមថា កិច្ចព្រមព្រៀងបទឈប់បាញ់នឹងត្រូវបានអនុវត្តប្រកបដោយប្រសិទ្ធភាព ហើយជីវភាពរស់នៅរបស់ប្រជាជននៃប្រទេសទាំងពីរនឹងវិលមករកភាពប្រក្រតីវិញក្នុងពេលឆាប់ៗនេះ។ ឯកឧត្តមថ្លែងថា ភាគីចិននៅតែប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការសម្របសម្រួលជំរុញ និងចរចា នឹងបន្តដើរតួនាទីស្ថាបនាក្នុងការកសាងសន្តិភាពឡើងវិញ។ #dolynews
នាព្រឹកថ្ងៃសៅរ៍ ទី27 ខែធ្នូ ឆ្នាំ2025នេះ កិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) បានអនុម័ត និងចុះហត្ថលេខាលើសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) រវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ ហើយបាន បញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់នៅក្នុងការអនុវត្តនូវបទឈប់បាញ់នេះឱ្យបានពេញលេញ និងស្វែងរកនូវសន្តិភាព ស្ថិរភាព និងសុវត្ថិភាព ជូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។
កិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ដែលបានប្រព្រឹត្តទៅនាព្រឹកនេះ ហើយបានបញ្ចប់ទៅនៅវេលាម៉ោង ១០:២០នាទី នៅច្រកអន្តរជាតិព្រំ-ផាកកាត ខេត្តប៉ៃលិន ប្រទេសកម្ពុជា ទល់នឹងខេត្តចន្ទបុរី ប្រទេសថៃ ក្រោមការសង្កេតការណ៍ពីក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ប្រចាំកម្ពុជា និងថៃ ដែលដឹកនាំដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ណាត់ថាក់ផុន ណាកផានីត រដ្ឋមន្រ្តីក្រសួងការពារជាតិ នៃព្រះរាជាណាចក្រថៃ។ #dolynews
