មុនពេលលោក Aleksandar Vucic ប្រធានាធិបតីស៊ែប៊ីបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសចិន ពិព័រណ៍ភាពយន្តឯកសារចិន បានប្រារព្ធឡើងនៅក្រុងបែលក្រាដប្រទេសស៊ែប៊ីនៅថ្ងៃទី ២០ ខែឧសភា តាមម៉ោងក្នុងតំបន់។ លោក Shen Haixiong អនុរដ្ឋមន្ត្រីក្រសួងយោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន (CMG) បានថ្លែងសុន្ទរកថាជាលាយលក្ខអក្សរ។ លោក Shen Haixiong បានថ្លែងថា ក្រោមការដឹកនាំជាយុទ្ធសាស្ត្ររបស់ប្រមុខរដ្ឋនៃប្រទេសទាំងពីរ ការកសាងសហគមន៍ជោគវាសនារួមរវាងចិន និងស៊ែប៊ីត្រូវបានពង្រឹងនិងពង្រីកឥតឈប់ឈរ ចំណងមិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីររឹតតែរឹងមាំ ហើយការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជនមានភាពរស់រវើកជាបន្តបន្ទាប់។ ភាគីទាំងពីរចិននិងស៊ែប៊ីដាក់ចេញព្រឹត្តិការណ៍ពិព័រណ៍ភាព យន្តឯកសារចិន ដែលជាវិធានការប្រាកដប្រជាសម្រាប់អនុវត្តជាក់ស្តែងនូវគំនិតឯកភាពរួមរបស់ប្រមុខរដ្ឋនៃប្រទេសទាំងពីរ ដែលនេះបានចារទំព័រថ្មីនៃការជំរុញការតភ្ជាប់ដួងចិត្តប្រជាជន តាមរយៈការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន។…
