បញ្ញវន្តកម្ពុជា៖ គំនិតផ្តួចផ្តើមសកលទាំងបួនបង្កើតជារូបមន្តថ្មីសម្រាប់ការរួមរស់ជាមួយគ្នានៃពិភពលោក

  ថ្មីៗនេះ កាសែតខ្មែរថាមស៍នៃកម្ពុជាបានចុះផ្សាយអត្ថបទរបស់លោក នាក់ ច័ន្ទដារិទ្ធិ នាយកវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ និងនយោបាយសាធារណៈនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដោយចង្អុលបង្ហាញថា សណ្តាប់ធ្នាប់អន្តរជាតិក្នុងសហសម័យកំពុងឆ្លងកាត់ការកែសម្រួលរចនាសម្ព័ន្ធយ៉ាងស៊ីជម្រៅ។ ប្រទេសចិនបាននិងកំពុងអនុវត្តជាលំដាប់លំដោយនូវគោលគំនិតរបស់លោកប្រធានរដ្ឋចិន Xi Jinping ស្តីពីការកសាងសហគមន៍ជោគវាសនារួមសម្រាប់មនុស្សជាតិ តាមរយៈការអនុវត្តជាក់ស្តែងនូវគំនិតផ្តួចផ្តើមសកលទាំងបួន។ អត្ថបទនេះបានលើកឡើងថា សណ្តាប់ធ្នាប់ឯកប៉ូលក្រោយសង្គ្រាមត្រជាក់កំពុងបើកផ្លូវឱ្យពិភពលោកពហុប៉ូល ដែលមានលក្ខណៈពិសេសមួយចំនួន ដូចជាមានតួអង្គចម្រុះ រូបមន្តទំនើបកម្មចម្រុះ មជ្ឈមណ្ឌលអំណាចត្រួតស៊ីគ្នា និងបញ្ហាប្រឈមឆ្លងដែនមានភាពស្មុគស្មាញ។ ប្រទេសសកលខាងត្បូង មានកំណើនទាំងចំនួនប្រជាជន និងត្រូវបានលើកកម្ពស់ទាំងឥទ្ធិពលសេដ្ឋកិច្ច និងនយោបាយ ខណៈពេលដែលឱនភាពទំនុកចិត្តនៅក្នុងសហគមន៍អន្តរជាតិបានរីកធំ ហើយភាពប្រះស្រាំខាងសេដ្ឋកិច្ចបានកើនឡើង និងជម្លោះភូមិសាស្ត្រនយោបាយឡើងកម្តៅ។ និយាយចំពោះប្រទេសកំពុងអភិវឌ្ឍន៍នៅអាស៊ីអាគ្នេយ៍ ការដោះស្រាយទំនាស់ទាំងនេះឱ្យបានត្រឹមត្រូវគឺទាក់ទងផ្ទាល់ទៅនឹងស្ថិរភាពជាតិ…

លោក Wang Yi តំណាងពិសេសរបស់លោកXi Jinpingប្រធានរដ្ឋចិនចូលរួមកិច្ចប្រជុំកំពូលលើកទី៧នៃសន្និសីទស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី (CICA)

  លោក Wang Yi តំណាងពិសេសរបស់លោក Xi Jinpingប្រធានរដ្ឋចិន និងជាសមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជារដ្ឋមន្ត្រីការបរទេសចិនបានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលលើកទី៧នៃសន្និសីទស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី (CICA)នៅទីក្រុងបាគូ ប្រទេស​អាស៊ែបៃហ្សង់កាលពីថ្ងៃទី១៥ ខែតុលា និងថ្លែងសុន្ទរកថាគន្លឹះ។ លោក Wang Yi បានថ្លែងថា សន្និសីទCICA គឺជាវេទិកាស្តីពីការសន្ទនា និងកិច្ចសហប្រតិបត្តិការនៃទ្វីបអាស៊ីទាំងមូល ដែលផ្តួចផ្តើម និងរួមគ្នាបង្កើតឡើងដោយបណ្តាប្រទេសអាស៊ី។ ប្រទេសចិនសូមកោតសរសើរខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសអាស៊ែបៃហ្សង់ ក្នុងអំឡុងពេលធ្វើជាប្រធានផ្លាស់វេននៃសន្និសីទ ដែលបានជំរុញកិច្ចសហប្រតិបត្តិការ CICA និងការកសាង “អាស៊ីកាន់តែរឹងមាំ” ប្រទេស​ចិនមានឆន្ទៈបន្តផ្តល់ការគាំទ្រដ៏ខ្លាំងក្លា និងចូលរួមយ៉ាងសកម្មនៅក្នុងដំណើរការនៃ…

លោក Xi Jinping ប្រធានរដ្ឋចិនជួបពិភាក្សាជាមួយលោក Duma Boko ប្រធានាធិបតីបុតស្វាណា

  កាលពីថ្ងៃទី ១៣ ខែតុលា លោក Xi Jinping ប្រធានរដ្ឋចិនបានជួបពិភាក្សាជាមួយលោក Duma Boko ប្រធានាធិបតីបុតស្វាណា ដែលកំពុងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសចិននៅទីក្រុងប៉េកាំង។ ប្រមុខរដ្ឋនៃប្រទេសទាំងពីរបានប្រកាសពីការដំឡើងទំនាក់ទំនងទ្វេភាគីទៅជាទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ លោក Xi Jinping បានលើកឡើងថា ប្រទេសចិន និងបុតស្វាណា គួរតែចងចាំពីផ្លូវអតីតកាលដែលបានគាំទ្រគ្នា និងជួយយកអាសាគ្នាទៅវិញទៅមក ហើយបន្តដំណើរទៅមុខលើផ្លូវឆ្ពោះទៅរកអនាគតកាលដ៏ភ្លឺស្វាងសម្រាប់ការអភិវឌ្ឍទំនាក់ទំនងចិន-បុតស្វាណាក្នុងយុគសម័យថ្មី ដើម្បីរួមចំណែកដល់ការអភិវឌ្ឍ និងវឌ្ឍនភាពរបស់សកលលោក។ លោក Xi Jinping បានលើកឡើងសំណើចំនួនបួនសម្រាប់ជំរុញកិច្ចសហប្រតិបត្តិការរ៉ែរវាងចិននិងបុតស្វាណា និងចិន-អាហ្វ្រិក ពោលគឺ៖…

លោក Xi Jinping ប្រធានរដ្ឋចិនអញ្ជើញចូលរួមក្នុងពិធីទទួលបដិសណ្ឋារកិច្ច​ដែល​រៀបចំ​ធ្វើឡើង​នៅ​សេតវិមាន​​ដោយ​លោក Donald Trump ​ប្រធានាធិបតីអាមេរិក​​ ​

នាព្រឹក​ថ្ងៃទី​២៤ ខែ​កញ្ញា​ឆ្នាំ២០២៦ តាម​ម៉ោងអាមេរិក​ លោក Donald Trump ​ប្រធានាធិបតីអាមេរិក​បាន​ប្រារព្ធ​ពិធីទទួលបដិសណ្ឋារកិច្ច​ដ៏មហោឡារឹក​​នៅ​សេតវិមាន​ ​ដើម្បី​​​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​វត្តមាន​របស់​​លោក Xi Jinping ប្រធានរដ្ឋចិន​ដែល​​អញ្ជើញ​ទៅបំពេញ​ទស្សនកិច្ច​ផ្លូវរដ្ឋ​នៅ​សហរដ្ឋ​អាមេរិក។ អំឡុងពេល​​​លោក Xi Jinping ប្រធានរដ្ឋចិន​​និងលោកស្រី Peng Liyuan​ ជាភរិយាធ្វើដំណើរ ទៅដល់សេតវិមាន ​​​លោក​ Donald Trump ​និងលោកស្រី ​Melania Trump ​ជាភរិយា​បាន​ទទួលស្វាគមន៍​យ៉ាង​កក់ក្តៅ​នៅកន្លែងចុះពីលើរថយន្ត។ ប្រមុខរដ្ឋ​ និងភរិយា​នៃ​ប្រទេសទាំងពីរ​បាន​ថតរូប​​អនុស្សាវរីយ៍ រួមគ្នា។​ ​ជាកិច្ចបន្ទាប់​ប្រមុខរដ្ឋ​នៃ​ប្រទេសទាំងពីរ​ចិន​និង​អាមេរិក​បាន​ថ្លែង​សុន្ទរកថា​ដោយឡែកពីគ្នា។​…

លោក Xi Jinping ប្រធានរដ្ឋចិនថ្លែងថា ប្រទេសចិនរីករាយរួមជាមួយសមាជិក BRICS ដើម្បីដើរតួនាទីយ៉ាងសកម្មក្នុងការសម្រេចបាននូវសុខសន្តិភាពនៅតំបន់មជ្ឈិមបូព៌ានិងតំបន់ឈូងសមុទ្រ

  នារសៀលថ្ងៃទី ១២ ខែកញ្ញា តាមម៉ោងក្នុងតំបន់ លោក Xi Jinping ប្រធានរដ្ឋចិន បានអញ្ជើញចូលរួមកិច្ចប្រជុំដំណាក់កាលទីមួយនៃកិច្ចប្រជុំកំពូល BRICS លើកទី ១៨ ព្រមទាំងថ្លែងសុន្ទរកថាគន្លឹះនៅទីក្រុង New Delhi ប្រទេសឥណ្ឌា។ លោក Xi Jinping បានលើកឡើងថា ស្ថានការណ៍នៅតំបន់មជ្ឈិមបូព៌ានិងតំបន់ឈូងសមុទ្រនៅតែមានវិវត្តដ៏ស្មុគស្មាញ។ សង្គ្រាមលើកនេះបានបង្កឱ្យប្រជាជននៃប្រទេសនានាក្នុងតំបន់មានការខូចខាតយ៉ាងធ្ងន់ធ្ងរ ហើយក៏ផ្ទុយពីផលប្រយោជន៍រួមរបស់សហគមន៍អន្តរជាតិផងដែរ។ លោកបានលើកឡើងនូវគំនិតផ្តូចផ្តើម ៤ ចំណុច ស្តីពីការគាំពារ និងជំរុញសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់មជ្ឈិមបូព៌ា…

លោកXi Jinping ផ្ញើសារលិខិតអបអរសាទរជូនលោក គីម ជុងអ៊ុនមេដឹកនាំកូរ៉េខាងជើង ក្នុងឱកាសខួបលើកទី ៧៨ នៃថ្ងៃបុណ្យជាតិកូរ៉េខាងជើង

  កាលនៅថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ២០២៦នេះ លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាប្រធានរដ្ឋ ចិនបានផ្ញើសារលិខិតអបអរសាទរជូនលោក គីម ជុងអ៊ុន អគ្គលេខាធិការនៃបក្សពលករកូរ៉េខាងជើងនិងជាប្រធានក្រុមប្រឹក្សារដ្ឋកូរ៉េខាងជើង ក្នុងឱកាសខួបលើកទី ៧៨ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យ កូរ៉េ ។ លោក Xi Jinpingបានសង្កត់ធ្ងន់ថា ប្រទេសចិននិងកូរ៉េខាងជើងគឺជាប្រទេសសង្គមនិយមនៅជិតខាងគ្នាដែលគោរពរាប់អានគ្នានិងជួយយកអាសាគ្នាទៅវិញទៅមក និងមានជោគវាសនារួម។ ជានិច្ចកាល ការរក្សា ការពង្រឹង និងការអភិវឌ្ឍទំនាក់ទំនងចិន-កូរ៉េខាងជើងឱ្យបានល្អ តែងតែជាគោលការណ៍ណែនាំដ៏រឹងមាំរបស់គណបក្ស និងរដ្ឋាភិបាលចិន។…

ក្រសួងការបរទេសចិនឆ្លើយតបនឹងការលើកឡើងខុសឆ្គងរបស់អាជ្ញាធរLaiQingde៖ កោះតៃវ៉ាន់មិនមែនជាប្រទេសមួយទេ នៅពេលអនាគតក៏មិនមែនដែរ

  កាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦នេះលោកស្រីMao Ning អ្នកនាំពាក្យក្រសួងការបរទេសចិនបានធ្វើជាអធិបតីក្នុងសន្និសីទសារព័ត៌មានជាប្រចាំ។​ មានអ្នកសារព័ត៌មានសួរថា តាមការផ្សាយព័ត៌មានឱ្យដឹងថា​ បុគ្គលLaiQingde បានអះអាងថាចិនបានមួលបង្កាច់អត្ថន័យនៃសេចក្តីសម្រេចចិត្តលេខ ២៧៥៨ របស់អង្គការសហប្រជាជាតិ។ កោះតៃវ៉ាន់ជា“រដ្ឋអធិបតេយ្យភាពដែលឯករាជ្យ”សេចក្តីសម្រេចចិត្តនេះគ្រាន់តែដោះស្រាយបញ្ហាអំពីអាសនៈនិងសិទ្ធិជាតំណាងរបស់សាធារណរដ្ឋប្រជាមានិតចិននៅអង្គការសប្រជាជាតិតែប៉ុណ្ណោះ គ្មានទាក់ទងអ្វីជាមួយនឹងកោះតៃវ៉ាន់ទេ។ តើភាគីចិនមានការអធិប្បាយយ៉ាងណាចំពោះរឿងនេះ? លោកស្រីMao Ningបានបញ្ជាក់ថា នៅលើពិភពលោកមានប្រទេសចិនតែមួយគត់ កោះតៃវ៉ាន់គឺជាផ្នែកមួយនៃទឹកដីចិនដែលមិនអាចកាត់ផ្តាច់បាន វាគឺជាប្រវត្តិសាស្ត្រនិងការពិតខាងផ្លូវច្បាប់ដែលមិនអាចកែប្រែបាន។ សេចក្តីសម្រេចចិត្តលេខ ២៧៥៨ របស់អង្គការសហប្រជាជាតិបានបញ្ជាក់ពីគោលការណ៍ចិនមួយជាផ្លូវការ និងបញ្ជាក់ច្បាស់ពីអាសនៈរបស់ប្រទេសចិនក្នុងអង្គការសហប្រជាជាតិគឺមានតែមួយ។ កោះតៃវ៉ាន់មិនមែនជាប្រទេសមួយទេ នៅពេលអនាគតក៏មិនមែនដែរ។ អាជ្ញាធរLaiQingdeមួលបង្កាច់ខ្លឹមសារនៃសេចក្តីសម្រេចចិត្តលេខ ២៧៥៨ របស់អង្គការសហប្រជាជាតិយ៉ាងគឃ្លើន បានលាតត្រដាងពីចរិតអបគមន៍របស់ពួកគេគឺ…

ចិននៅឆ្នាំ​ដំបូង​នៃ​ការ​​អនុវត្ត“ផែនការ​អភិវឌ្ឍន៍ជាតិ​៥ឆ្នាំទី១៥” ​សេដ្ឋកិច្ចចិន​មាន​ការ​អភិវឌ្ឍ​ដោយ​នឹងនរ ​ហើយកម្លាំងជាក់​ស្តែង​របស់ខ្លួន​កំពុងកើនឡើង​ជាបន្តបន្ទាប់ ។ ​

  សមាមាត្រនៃ​តម្លៃ​បន្ថែមនៃ​ឧស្សាហកម្មកម្មន្តសាល​ក្នុង​ផលិតផល​ក្នុងស្រុកសរុប​(GDP)បាន​​ឡើងដល់​២៦,​២​% ហើយ​ហេដ្ឋារចនាសម្ព័ន្ធ​បណ្តាញ​គឺធំជាងគេ និង​ទូលំទូលាយបំផុត​នៅ​លើ​ពិភព​លោក ​ដែលផ្តល់​មូលដ្ឋានគ្រឹះ​ដ៏រឹងមាំនិង​ការគាំទ្រ​ដ៏ខ្លាំងក្លា​សម្រាប់សេដ្ឋកិច្ចចិន​ក្នុង​ការ​ទប់​ទល់​នឹង​ហានិភ័យនិងដើរ​ទៅមុខប្រកប​ដោយស្ថិរភាព ។ មិនអាចបដិសេធ​បានទេថា បច្ចុប្បន្ននេះ ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​របស់ចិន​កំពុង​ប្រឈម​នឹង​កា​រ​លំបាកនិង​ការ​សាកល្បង​​មួយចំនួន ។ ប៉ុន្តែគួរ​មើលឃើញថា ​សេដ្ឋកិច្ចចិនមាន​មូលដ្ឋាន​គ្រឹះ​ដ៏នឹងនរ ​​មាន​ឧត្តមភាពច្រើន​និងមាន​ភាពធន់​ដ៏ខ្លាំងក្លា ហើយ​លក្ខខណ្ឌគាំទ្រ​និង​និន្នា​ការ​ល្អប្រសើរដែល​មាន​ស្ថិរភាព​​ក្នុងរយៈពេល​យូរគឺមិន​កែប្រែទេ ។ ​សេដ្ឋកិច្ចចិន​កំពុង​ឆ្ពោះ​ទៅ​រក​ភាពថ្មីនិង​គុណភាពខ្ពស់ ​នឹងបន្តពង្រឹង​និន្នាការល្អ​ប្រសើរ​​ក្នុង​ការអភិវឌ្ឍប្រកប​ដោ​យ​ស្ថិរភាព ៕ #dolynews

ក្រសួងការបរទេសចិនថ្លែងថា ប្រទេសចិនមិនទទួលយក និងមិនទទួលស្គាល់អ្វីដែលហៅថា«សំណុំរឿងមជ្ឈត្តកម្មសមុទ្រចិនខាងត្បូង»

នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ លោកស្រីMao Ning អ្នកនាំពាក្យក្រសួងការបរទេសចិនបានធ្វើសន្និសីទសារព័ត៌មានជាប្រចាំ។ មានអ្នកសារព័ត៌មានបានសួរសំណួរអំពី«សំណុំរឿងមជ្ឈត្តកម្មសមុទ្រចិនខាងត្បូង»។ លោកស្រី Mao Ning បានថ្លែងថា ប្រទេសចិនបានបញ្ជាក់ម្តងហើយម្តងទៀតថា អ្វីដែលហៅថា«សំណុំរឿងមជ្ឈត្តកម្មសមុទ្រចិនខាងត្បូង» គឺខុសច្បាប់ មិនមានសុពលភាព និងគ្មានការរឹតត្បិតខាងផ្លូវច្បាប់ ។ ប្រទេសចិនមិនទទួលយក ហើយក៏មិនទទួលស្គាល់ដែរ។ប្រទេសចិនក៏មិនទទួលយកការទាមទារ ឬសកម្មភាពណាមួយដែលផ្អែកលើ«ការកាតក្តី»នេះឡើយ។ ការតាក់តែង «ក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង» គឺជាវិធានការសំខាន់មួយដើម្បីអនុវត្ត«សេចក្តីប្រកាសប្រតិបត្តិរបស់បណ្តាភាគីនៅសមុទ្រចិនខាងត្បូង» ហើយក៏ជាគំនិតឯកភាពរួមដ៏សំខាន់រវាងប្រទេសចិន និងបណ្តាប្រទេសអាស៊ានផងដែរ។ អ្វីដែលហៅថា«សំណុំរឿងមជ្ឈត្តកម្ម»គ្មានពាក់ព័ន្ធអ្វីទាល់តែសោះជាមួយនឹង «ក្រមប្រតិបត្តិ» ហើយហ្វីលីពីនមិនគួរប្រើប្រាស់វាដើម្បីបង្កជាឧបសគ្គដល់ការឈានទៅរកការសម្រេចបាននូវ «ក្រមប្រតិបត្តិ» នោះទេ៕…

លោក Xi Jinping ប្រធានរដ្ឋចិនផ្តល់អនុសាសន៍ណែនាំសំខាន់ស្តីពីការបង្ការគ្រោះទឹកជំនន់ និងការជួយសង្គ្រោះគ្រោះមហន្តរាយ

  លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិន និងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិន បានផ្តល់អនុសាសន៍ណែនាំសំខាន់ស្តីពីការបង្ការគ្រោះទឹកជំនន់ និងការជួយសង្គ្រោះគ្រោះមហន្តរាយ។ លោក Xi Jinping បានលើកឡើងថា ថ្មីៗនេះ ដោយសារតែមានភ្លៀង និងខ្យល់ខ្លាំង ជាហេតុបណ្តាលឱ្យភូមិភាគស្វយ័តGuangxi, ខេត្តHubei, ខេត្តGansu និងកន្លែងផ្សេងទៀត រងគ្រោះមហន្តរាយជាបន្តបន្ទាប់ ដូចជាការបាក់ទំនប់ និងការរអិលបាក់ដី ដែលបណ្តាលឱ្យមានមនុស្សជាច្រើនស្លាប់បាត់បង់ជីវិត និងរងរបួស និងរងការខូចខាតសេដ្ឋកិច្ច។ លោកបានតម្រូវឱ្យអាជ្ញាធរមានសមត្ថកិច្ចធ្វើខិតខំប្រឹងប្រែងឱ្យអស់ពីលទ្ធភាព ក្នុងការរៀបចំចាត់ចែងការងារជួយសង្គ្រោះ និង ព្យាបាលអ្នករងរបួស…