(ទីស្តីការគណៈរដ្ឋមន្រ្តី)៖ នៅព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាអ្នកច្បាប់ បានអញ្ជើញអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពីគោលការណ៍ណែនាំស្តីពីនីតិវិធី និងវិធាននៃការតាក់តែងសេចក្តីព្រាងច្បាប់និងលិខិតបទដ្ឋានគតិយុត្តផ្សេងទៀត។ វគ្គបណ្តុះបណ្តាលនេះ មានសិក្ខាកាមចូលរួមមកពីគ្រប់ក្រសួងស្ថាប័ននានា ព្រមទាំងសមាជិកសហភាពសហព័ន្ធយុវជនកម្ពុជាបម្រើការនៅទីស្តីការគណៈរដ្ឋមន្ត្រី សរុបប្រមាណ ៥០០នាក់។ ថ្លែងក្នុងការបើកវគ្គបណ្តុះបណ្តាលនេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បានលើកឡើងថា វគ្គបណ្តុះបណ្តាលលើកទី៣នេះ ក៏ដូចជា២លើកកន្លងមក គឺមានគោលបំណងធ្វើសុខដុមនីយកម្ម និងពង្រឹងការរៀបចំ និងការតាក់តែងសេចក្ដីព្រាងច្បាប់និងលិខិតបទដ្ឋានគតិយុត្ដផ្សេងទៀត ឱ្យមានឯកភាព ឯកសណ្ឋាន នៅទូទាំងព្រះរាជាណាចក្រកម្ពុជា…
Category: ព័ត៌មានជាតិ
រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា និងប៉ាគីស្ថាន ធ្វើសហប្រធានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការពាណិជ្ជកម្មចម្រុះកម្ពុជា-ប៉ាគីស្ថាន លើកទី២ និងបានចុះហត្ថលេខាលើឯកសារសំខាន់ៗចំនួន៣ ជំរុញពាណិជ្ជកម្មប្រទេសទាំងពីរ
នារសៀលថ្ងៃពុធ ទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ នៅរដ្ឋធានីអ៊ីស្លាម៉ាបាដ សាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងឯកឧត្តម ជែម កាម៉ាល់ ខាន់ នៃសាធារណរដ្ឋឥស្លាមប៉ាគីស្ថាន បានអញ្ជើញជាសហប្រធានដឹកនាំកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីនៃគណៈកម្មាធិការពាណិជ្ជកម្មចម្រុះកម្ពុជា-ប៉ាគីស្ថាន លើកទី២ ដោយមានការចូលរួមពីក្រសួង-ស្ថាប័នពាក់ព័ន្ធ របស់ប្រទេសទាំងពីរផងដែរ។ ក្នុងកិច្ចប្រជុំនេះ ភាគីទាំងពីរវាយតម្លៃខ្ពស់លើវឌ្ឍនភាពដ៏ល្អលើកិច្ចសហប្រតិបត្តិការតាមវិស័យដែលមានសក្តានុពល និងបានពិភាក្សាផ្លាស់ប្តូរយោបល់គ្នាលើកាលានុវត្តភាពសម្រាប់ការនាំចេញនិងការបើកច្រកទីផ្សារបន្ថែមទៀត ក្នុងគោលដៅជំរុញកំណើនពាណិជ្ជកម្មកម្ពុជា-ប៉ាគីស្ថានឱ្យកាន់តែរីកចម្រើន។ បន្ថែមពីនេះទៀត ភាគីទាំងពីរក៏បានពិភាក្សាលើកិច្ចការបន្ត ដូចជាការរៀបចំអនុស្សរណៈនៃការយោគយល់គ្នាតាមវិស័យមួយចំនួន ដើម្បីជាមូលដ្ឋានសម្រាប់កិច្ចសប្រតិបត្តិការសេដ្ឋកិច្ចស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយ សំដៅផ្ដល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក និងការទទួលបានឧត្តមភាពនៃប្រទេសទាំងពីរ។…
អនុប្រធានទី១ គ.ជ.គ.ម. ចុះពិនិត្យរៀបចំហេដ្ឋារចនាសម្ព័ន្ធលើទីតាំងសាងសង់ជម្រកបណ្តោះអាសន្ន ក្នុងខេត្តបន្ទាយមានជ័យ ដើម្បីជួយជនភៀសសឹកឱ្យទទួលបានទីតាំងរស់នៅល្អប្រសើរ
បន្ទាយមានជ័យ: ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម ចុះពិនិត្យការរៀបចំហេដ្ឋារចនាសម្ព័ន្ធលើទីតាំងសម្រាប់សាងសង់ជម្រកបណ្តោះអាសន្ន ក្នុងខេត្តបន្ទាយមានជ័យ។ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម.) និង នាយឧត្តមសេនីយ៍ ខេង សុមេធ មេបញ្ជាការកងវិស្វកម្មតេជោ ហ៊ុនសែន-សៀមរាប នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ បានអញ្ជើញចុះពិនិត្យការរៀបចំហេដ្ឋារចនាសម្ព័ន្ធនៅលើទីតាំងសម្រាប់សាងសង់ជម្រកបណ្តោះអាសន្នជូនប្រជាពលរដ្ឋភៀសសឹក នៅក្នុងខេត្តបន្ទាយមានជ័យ។ ឯកឧត្តម ទេសរដ្ឋមន្រ្តី មានប្រសាសន៍ថា អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី…
សម្តេចធិបតីណែនាំឱ្យបន្តផ្តល់អាហារូបករណ៍ដល់សិស្សពូកែ ជួបការលំបាក និងគ្រួសារក្រីក្រ ជាពិសេសសិស្សជាស្រ្ដី
ភ្នំពេញ: សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានណែនាំដល់ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួង ស្ថាប័នពាក់ព័ន្ធ ត្រូវបន្តផ្តល់អាហារូបករណ៍ដល់សិស្សពូកែ សិស្សជួបការលំបាក ឬសិស្សមកគ្រួសារក្រីក្រ ជាពិសេសសិស្សជាស្រ្ដី ដើម្បីពួកគេអាចបន្តការសិក្សារហូតបញ្ចប់ថ្នាក់ឧត្តមសិក្សា និងមានចំណេះជំនាញវិជ្ជាជីវៈត្រឹមត្រូវ។ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍ណែនាំបែបនេះ ក្នុងឱកាស អញ្ជើញជួបសំណេះសំណាល ជាមួយសិស្សនិទ្ទេស A សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងការប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣ មជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ…
កម្ពុជា វៀតណាម និងឡាវ ជំរុញការដោះស្រាយបញ្ហាព្រំដែនដែលនៅសេសសល់ឱ្យបានឆាប់រហ័ស
ភ្នំពេញ: កម្ពុជា ឡាវ និងវៀតណាម បានជំរុញលើការការដោះស្រាយបញ្ហាព្រំដែនដែលនៅសេសសល់ឱ្យបានឆាប់រហ័ស ដើម្បីទុកជាកេរ្តិ៍មរតកដល់កូនចៅជំនាន់ក្រោយ ខណៈមេដឹកនាំប្រទេសទាំងបីបានផ្ដល់តម្លៃខ្ពស់ចំពោះការដោះស្រាយបញ្ហាព្រំដែន តាមរយៈការគោរពបច្ចេកទេស ច្បាប់ និងគោរពអនុសញ្ញា សន្ធិសញ្ញាទាំងអស់ ជាពិសេស គោលការសន្ដិភាពជាមួយគ្នា។ នេះបើតាម ឯកឧត្តម សួស យ៉ារ៉ា មន្រ្ដីនាំពាក្យគណបក្សប្រជាជនកម្ពុជា ថ្លែងសន្និសីទសារព័ត៌មានស្ដីពីលទ្ធផលនៃកិច្ចប្រជុំកំពូលត្រីភាគីរវាងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា វៀតណាម និងឡាវ កាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៦នេះ។ ឯកឧត្តម សួស យ៉ារ៉ា បានឱ្យដឹងថា ការដោះស្រាយបញ្ហាព្រំដែនរវាងកម្ពុជា វៀតណាម…
ទាហានឈ្លានពានថៃបន្តយកទូកុងតឺន័រមកដាក់បិទផ្លូវក្នុងភូមិប្រជាពលរដ្ឋខ្មែរ នៅថ្មដា ខេត្តពោធិ៍សាត់ បើទោះបីជាក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) កំពុងស្ថិតនៅទីនោះក្តី
ពោធិ៍សាត់: នៅព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ទាហានឈ្លានពានថៃ បានបន្តយកទូកុងតឺន័រមកដាក់កាត់ទទឹងផ្លូវជាតិលេខ៥៥ ព័ទ្ធយកដីខ្មែរនៅឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ បន្ទាប់ពីបានរាយបន្លាលួសនាពេលកន្លងមក ខណៈទង្វើនេះជាអំពើរំលោភបំពានយ៉ាងគឃ្លើននូវកិច្ចព្រមព្រៀង និងសេចក្តីប្រកាសរួមនានា ព្រមទាំងមិនញញើតច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ាននោះឡើយ។ សូមបញ្ជាក់ថា ក្រោយមានកិច្ចព្រមព្រៀងបទឈប់បាញ់ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥កន្លង ទៅទាហានឈ្លានពានថៃ បានយកបន្លាលួស និងទូកុងតឺន័របិទផ្លូវលើទឹកដីខ្មែរជាច្រើនកន្លែង ហើយថែមទាំងលួចទ្រព្យសម្បត្តិពលរដ្ឋខ្មែរស្លូតត្រង់ផងដែរ ដោយក្បត់នឹងកិច្ចព្រមព្រៀងខាងលើនេះ និងកិច្ចព្រមព្រៀងជាច្រើនទៀតជាមួយកម្ពុជា។ ជាក់ស្តែងនៅថ្ងៃទី៧ ខែកុម្ភៈនេះទាហានឈ្លានពានថៃបានបន្តយកទូ កុងតឹន័រចំនួន ៥០ទូ…
អ្នកនាំពាក្យ៖ រាជរដ្ឋាភិបាលបានធ្វើសកម្មភាពបន្តបន្ទាប់គ្នាឥតដាច់ និងឥតឈប់ឈរ ដើម្បីការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី តាមគ្រប់មធ្យោបាយសន្តិវិធី ដើម្បីប្រឆាំងនឹងការរំលោភបំពានរបស់ថៃ
ភ្នំពេញ: ថ្ងៃនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមជម្រាបជូនបងប្អូនជនរួមជាតិជ្រាបអំពីសកម្មភាពបន្តបន្ទាប់គ្នាឥតដាច់ និងឥតឈប់ឈរ របស់រាជរដ្ឋាភិបាលដើម្បីការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី តាមគ្រប់មធ្យោបាយសន្តិវិធីដើម្បីប្រឆាំងនឹងការរំលោភបំពានរបស់ថៃ៖ កាលពីថ្ងៃសុក្រ ទី៦ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រុមសម្របសម្រួល(CLG) នៃព្រះរា ជាណាចក្រកម្ពុជាបានសម្របសម្រួលឱ្យក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅតំបន់ច១ និងតំបន់អូរថ្ម ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដើម្បីពួកគេបានឃើញផ្ទាល់ភ្នែកអំពីសកម្មភាពរបស់យោធាថៃនៅទីនោះ។ ការសម្របសម្រួលឱ្យក្រុមអ្នកសង្កេតការណ៍អាស៊ានចុះទៅដល់ទីតាំងនោះបានធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិ ភាគ(RBC) រវាងកម្ពុជា-ថៃ បានប្រព្រឹត្តទៅចំនួន៣លើកជាប់គ្នារយៈពេលជាងមួយសប្តាហ៍ចុងក្រោយ ខណៈដែលកំណត់ទូតតវ៉ាត្រូវបានធ្វើឡើងជាបន្តបន្ទាប់ដើម្បីប្រឆាំងនឹងសកម្មភាពដាក់ទូរកុងតឺន័រ បន្លា លួស ដែលរារាំងប្រជាពលរដ្ឋខ្មែរមិនឱ្យចូលទៅកាន់លំនៅឋាន…
សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអាងហែលទឹក ស្រុកកោះធំ និងការប្រកួតកីឡាហែលទឹក
កណ្តាល៖ នាព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៦ ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាស្រុកកោះធំទទួលបានសមិទ្ធផលថ្មីមួយទៀត គឺសម្ពោធជាផ្លូវការអាងហែលទឹកសុ្រកកោះធំ និងការប្រកួតកីឡាហែលទឹក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានសហព័ន្ធខ្មែរកីឡាហែលទឹក និងឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូល ដ្ឋានស្រុកកោះធំ ខេត្តកណ្តាល ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី អនុប្រធានក្រុមការ ងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកោះធំ…
សហជីព អំពាវនាវដល់ពលរដ្ឋ និងពលករ ចងចាំ ការឈឺចាប់ដែលថៃ បានឈ្លានពានលើកម្ពុជា
ភ្នំពេញ ៖ ប្រធានសហជីព បានផ្ញើសារដោយអំពាវនាវដល់ពលរដ្ឋ ពិសេសពលករខ្មែរ ចងចាំការឈឺចាប់ ដែលថៃ បានប្រព្រឹត្តមកលើជាតិ និងប្រជាជនកម្ពុជា ដោយការឈ្លានពាន យ៉ាងសាហាវចំនួន២លើកកាលពីឆ្នាំ២០២៥។ តាមរយៈទង្វើឈ្លានពាននេះ សហជីព អំពាវនាវដល់ពលរដ្ឋឈប់ប្រើផលិតផលថៃ និងអំពាវនាវដល់ពលករ ដែលវិលមកវិញ សូមធ្វើការនៅក្នុងស្រុក ឈប់ចិញ្ចឹមចិត្តវិលទៅប្រទេសថៃ ព្រោះកម្ពុជាមានការងារគ្រប់គ្រាន់សម្រាប់ពលរដ្ឋ។ លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា មានប្រសាសន៍ថា តាមរយៈសង្រ្គាមដែលថៃ ឈ្លានពានលើកម្ពុជាចំនួន២លើកកាលពីឆ្នាំ២០២៥ លោកជឿជាក់ថា ពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេស ពិតជាឈឺចាប់ ចំពោះទង្វើព្រៃផ្សៃរបស់ថៃ…
