នាព្រឹកទី26 ខែមេសា ឆ្នាំ2026នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធី “សំណេះសំណាលជាមួយថ្នាក់ដឹកនាំសហជីព សមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសមាគមបុគ្គលិកសិក្សា ក្នុងឱកាសអបអរសាទរខួបអនុស្សាវរីយ៍លើកទី140 នៃទិវាពលកម្មអន្តរជាតិ ឧសភា 2026” នៅកោះពេជ្រ រាជធានីភ្នំពេញ។ #dolynews
Category: ព័ត៌មានជាតិ
នាព្រឹកទី26 ខែមេសា ឆ្នាំ2026នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធី “សំណេះសំណាលជាមួយថ្នាក់ដឹកនាំសហជីព សមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសមាគមបុគ្គលិកសិក្សា ក្នុងឱកាសអបអរសាទរខួបអនុស្សាវរីយ៍លើកទី140 នៃទិវាពលកម្មអន្តរជាតិ ឧសភា 2026” នៅកោះពេជ្រ រាជធានីភ្នំពេញ។
នាព្រឹកថ្ងៃសុក្រ ទី24 ខែមេសា ឆ្នាំ2026នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ បណ្ឌិត បានអញ្ជើញចូលរួមក្នុងព្រះរាជកម្មវិធីបុណ្យចម្រើនព្រះជន្មវស្សាថ្វាយ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងព្រះជន្មគម្រប់ 102 ព្រះវស្សា នៅមហាកុដិ វត្តបទុមវតីរាជវរារាម។
នាព្រឹកថ្ងៃសុក្រ ទី24 ខែមេសា ឆ្នាំ2026នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ បណ្ឌិត បានអញ្ជើញចូលរួមក្នុងព្រះរាជកម្មវិធីបុណ្យចម្រើនព្រះជន្មវស្សាថ្វាយ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងព្រះជន្មគម្រប់ 102 ព្រះវស្សា នៅមហាកុដិ វត្តបទុមវតីរាជវរារាម។ #dolynews
ថ្ងៃទី22 ខែមេសា ឆ្នាំ2026នេះ សមត្ថកិច្ចចុះបង្រ្កាបអគារឆបោកអនឡាញ 2ទីតាំង និងឃាត់ខ្លួនមនុស្សបានប្រមាណជាង300នាក់ នូវក្រុងប៉ោយប៉ែត
បន្ទាយមានជ័យ ៖ ដោយអនុវត្តតាមបទបញ្ជាផ្ទាល់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ មានការសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ កម្លាំងសមត្ថកិច្ចនៃអគ្គស្នងការដ្ឋាននគរបាលជាតិ សហការជាមួយស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានបើកប្រតិបត្តិការចុះបង្រ្កាបអគារលួចលាក់ប្រព្រឹត្តបទល្មើសឆបោកអនឡាញ ចំនួន2ទីតាំង ស្ថិតនៅសង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ នេះបើតាមព័ត៌មានបឋម សមត្ថកិច្ចបានឃាត់ខ្លួនមនុស្សប្រមាណជាង 300នាក់ និងរកឃើញឧបករណ៍សម្ហារដែលប្រព្រឹត្តបទល្មើសមួយចំនួន ហើយបច្ចុប្បន្នសមត្ថកិច្ចកំពុងបន្តនីតិវិធី ៕ #dolynews
នាព្រឹកថ្ងៃទី22 ខែមេសា ឆ្នាំ2026នេះ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបកនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំសប្តាហ៍ ដើម្បីតាមដានវឌ្ឍនភាពការងារបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) និងតាមរយៈប្រព័ន្ធកម្មវិធីហ៊្សូម(Zoom) នៅសាលប្រជុំទីស្តីការក្រសួងមហាផ្ទៃ។
នាព្រឹកថ្ងៃទី22 ខែមេសា ឆ្នាំ2026នេះ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបកនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំសប្តាហ៍ ដើម្បីតាមដានវឌ្ឍនភាពការងារបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) និងតាមរយៈប្រព័ន្ធកម្មវិធីហ៊្សូម(Zoom) នៅសាលប្រជុំទីស្តីការក្រសួងមហាផ្ទៃ។ #dolynews
លោកពលបាលត្រី គង់ វុទ្ធី ត្រូវបានក្រសួងមហាផ្ទៃ ប្រកាស បណ្ដេញចេញពីក្របខ័ណ្ឌនគរបាលជាតិ កាលពីថ្ងៃទី 10 ខែមេសា ឆ្នាំ2026នេះ មូលហេតុល្មេីសវិន័យកងកម្លាំងនគរបាលជាតិ ។
សូមជម្រាបជូនថា ការដកតួនាទី បកស័ក្តិ លោក គង់ វុទ្ធី ជាអតីត អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម មានឋានន្តរសក្ដិជា ឧត្ដមសេនីយ៍ទោ ប៉ុន្តែដោយសារតែមានរឿងអាស្រូវច្រើន លោក គង់ វុទ្ធី ត្រូវបានប្រមុខរាជរដ្ឋាភិបាលដកតួនាទី និង ឋានន្តរសក្ដិពីឧត្ដមសេនីយ៍ទោ មកជា ពលបាលត្រី ។ សូមបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាល អអាណត្តិទី7 បានកំពុងអនុវត្តកំណែទម្រង់ស៉ីជម្រៅដេីម្បីពង្រឹងការងារអោយកាន់តែប្រសើរ ។ #dolynews
អគ្គនាយកនិយ័តករធានារ៉ាប់រង ជំរុញគ្រប់ភាគីពាក់ព័ន្ធ ចូលរួមអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យធានារ៉ាប់រងកម្ពុជា
ភ្នំពេញ៖ ឯកឧត្ដម ប៊ូ ច័ន្ទភីរូ អគ្គនាយក នៃនិយ័តករធានារ៉ាប់រងកម្ពុជា បានជំរុញដល់គ្រប់ភាគីពាក់ព័ន្ធ ការចូលរួមអនុវត្ត “ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យធានារ៉ាប់រងកម្ពុជា ២០២៥-២០៣០” ដើម្បីរួមចំណែកអភិវឌ្ឍវិស័យធានារ៉ាប់រងកម្ពុជា ក៏ដូចជាគាំទ្រដល់ការពង្រឹងសំណាញ់សុវត្ថិភាពសង្គម និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចប្រកដោយភាពធន់ បរិយាបន្ន និងចីរភាព។ ការជំរុញនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី២០ ខែមេសានេះ ក្នុងសិក្ខាសាលាផ្សព្វផ្សាយស្ដីពី “ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យធានារ៉ាប់រងកម្ពុជា ២០២៥-២០៣០” ដែលមានការអញ្ចើញចូលរួមពីតំណាងសមាជិក ក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ, ក្រសួង-ស្ថាប័នរាជរដ្ឋាភិបាល, គ្រឹះស្ថានឯកជន និងស្ថាប័នពាក់ព័ន្ធ។ សិក្ខាសាលានេះ…
ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបកនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ : ទូលព្រះបង្គំជាខ្ញុំ ពិតជាមានសេចក្ដីត្រេកអរឥតឧបមា បន្ទាប់ពីក្រសួងព្រះបរមរាជវាំង បានចេញសេចក្ដីប្រកាសព័ត៌មានបញ្ជាក់អំពីស្ថានភាពនៃព្រះរាជសុខភាពព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដោយទ្រង់បានទទួលការព្យាបាលព្រះរោគដោយវះកាត់ ពីក្រុមវេជ្ជបណ្ឌិតចំណានៗ នៅមន្ទីរពេទ្យប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន និងបានយាងចេញពីបន្ទប់វះកាត់ នាវេលាព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦នេះ។
តាងនាមថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារ នៃក្រសួងមហាផ្ទៃ និងក្នុងនាមទូលព្រះបង្គំជាខ្ញុំ ភរិយា ព្រមទាំងក្រុមគ្រួសារទាំងមូល សូមក្រាបបង្គំទូលថ្វាយព្រះរាជសព្ទសាធុការពរថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សូមព្រះអង្គ មានព្រះរាជសុខភាពល្អបរិបូណ៌ ជាពិសេសឆាប់បានជាសះស្បើយពីព្រះរោគ ដើម្បីស្ដេចយាងមាតុភូមិនិវត្តន៍គង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំសុខដុមក្សេមក្សាន្តសម្រាប់ប្រជារាស្រ្តជាកូនចៅដរាបតទៅ៕ #dolynews
