សេចក្តីជូនដំណឹង របស់សហភាពសហព័ន្ធយុវជនកម្ពុជា នឹងរៀបចំកម្មវិធី ពិព័រណ៍ផលិតផលខ្មែរលើកទី2 ក្រោមប្រធានបទ «ខ្មែរធ្វើបាន៖ ចូលរួមជំរុញ និងគាំទ្រផលិតផលក្នុងស្រុក» ដូច្នេះសូមចូលរួមគាំទ្រ លើកស្ទួយ និងផ្សព្វផ្សាយផលិតផលក្នុងស្រុកយើង ដើម្បីបង្ហាញមោទនភាពចំពោះស្នាដៃ និងសមត្ថភាពរបស់កូនខ្មែរ! 🇰🇭✨ ហើយកាលបរិច្ឆេទ និងទីកន្លែងដូចខាងក្រោម៖ 🗓កាលបរិច្ឆេទ៖ ចាប់ពីថ្ងៃទី6 ដល់ថ្ងៃទី8 ខែវិច្ឆិកា ឆ្នាំ2026 ។ 📍ទីតាំង ៖ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍ កោះពេជ្រ អគារ G-L។ #dolynews
Author: doly
សេចក្តីជូនដំណឹង របស់សហភាពសហព័ន្ធយុវជនកម្ពុជា នឹងរៀបចំកម្មវិធី ពិព័រណ៍ផលិតផលខ្មែរលើកទី2 ក្រោមប្រធានបទ «ខ្មែរធ្វើបាន៖ ចូលរួមជំរុញ និងគាំទ្រផលិតផលក្នុងស្រុក» ដូច្នេះសូមចូលរួមគាំទ្រ លើកស្ទួយ និងផ្សព្វផ្សាយផលិតផលក្នុងស្រុកយើង ដើម្បីបង្ហាញមោទនភាពចំពោះស្នាដៃ និងសមត្ថភាពរបស់កូនខ្មែរ! 🇰🇭✨ ហើយកាលបរិច្ឆេទ និងទីកន្លែងដូចខាងក្រោម៖ 🗓កាលបរិច្ឆេទ៖ ចាប់ពីថ្ងៃទី6 ដល់ថ្ងៃទី8 ខែវិច្ឆិកា ឆ្នាំ2026 ។ 📍ទីតាំង ៖ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍ កោះពេជ្រ អគារ G-L។
បណ្ណាល័យមេគង្គ-ឡានឆាងទី៥ ចាប់ផ្តើមអនុវត្តនៅសាលាបឋមសិក្សាមិត្តភាពកម្ពុជា-ចិន ឃ្មួញ
ក្រោមការគាំទ្រពីស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា និងការរួមចំណែកដោយផ្ទាល់ពីមជ្ឈមណ្ឌលប្រទេសចិនសម្រាប់ការបោះពុម្ពផ្សាយអន្តរជាតិ (China International Publishing Center—CIPC) នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ សមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន បានចាប់ផ្តើមអនុវត្តគម្រោង «បណ្ណាល័យមេគង្គ-ឡានឆាង» ទី៥ នៅសាលាបឋមសិក្សាមិត្តភាពកម្ពុជា-ចិន ឃ្មួញ។ គម្រោងនេះមានគោលបំណងចូលរួមលើកកម្ពស់វប្បធម៌អាន និងការសិក្សាស្រាវជ្រាវរបស់សិស្ស តាមរយៈការផ្តល់សៀវភៅ និងធនធានចំណេះដឹងដែលមានប្រយោជន៍ ស្របតាមតម្រូវការរបស់សាលា និងសិស្សានុសិស្ស។ ជាពិសេស វាជាចំណែកមួយក្នុងការបង្កើតបរិយាកាសអំណោយផលសម្រាប់សិស្សានុសិស្សស្គាល់កាន់តែច្បាស់អំពីប្រទេសចិន ភាសា វប្បធម៌ ប្រវត្តិសាស្ត្រ និងទំនាក់ទំនងមិត្តភាពរវាងប្រជាជនកម្ពុជា និងចិន។ លោកបណ្ឌិត…
មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មាន និងអ្នកស្រាវជ្រាវចាត់ទុកចិនចូលរួមចំណែកលើកកម្ពស់ការអាននៅកម្ពុជា
ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មាន និងអ្នកស្រាវជ្រាវ បានចាត់ទុកប្រទេសចិនថាបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់ការអាននៅកម្ពុជា ខណៈដែលភាគីចិនបានចូលរួមបង្កើតបណ្ណាល័យមេគង្គ-ឡានឆាន និងទូដាក់សៀវភៅនៅកម្ពុជាជាបន្តបន្ទាប់។ ឯកឧត្តម កឹម គុណវឌ្ឍន៍ រដ្ឋលេខាធិការ តំណាងឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបញ្ជាក់ថា កាបង្កើតទូដាក់សៀវភៅ «ភាពកក់ក្តៅពីភាគខាងត្បូង» នៅទីស្តីការក្រសួងព័ត៌មាន គឺជាសក្ខីភាពបញ្ជាក់ពីការពង្រីកលំហសហប្រតិបត្តិការ ទាំងលើការចែករំលែកចំណេះដឹង ការអាន និងការច្នៃប្រឌិតមាតិកាចម្រុះ។ ក្នុងពិធីសម្ពោធទូដាក់សៀវភៅ «ភាពកក់ក្តៅពីភាគខាងត្បូង» នៅទីស្តីការក្រសួងព័ត៌មានកាលពីពេលថ្មីៗនេះឯកឧត្តម កឹម គុណវឌ្ឍន៍ បានបញ្ជាក់បន្ថែមថា សៀវភៅចិនគឺជាស្ពានចំណេះដឹងសម្រាប់មន្ត្រី…
នាព្រឹកថ្ងៃពុធ ទី30 ខែកញ្ញា ឆ្នាំ2026នេះ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបកនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងនាមតំណាងប្រធាន AMMTC និងប្រតិភូនៃរដ្ឋសមាជិកអាស៊ាន ចូលជួបសម្តែងការគួរសមឯកឧត្តម LOEUNG TAM QUANG រដ្ឋមន្ត្រីក្រសួងនគរបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងជាប្រធាន AMMTC មុនពិធីបើកសន្និសីទជាន់ខ្ពស់អនុវត្តច្បាប់អាស៊ានស្តីពី”កិច្ចសហប្រតិបត្តិការក្នុងការបង្ក្រាបជនល្មើសរត់គេចខ្លួន” នៅសណ្ឋាគារ Melia ក្នុងទីក្រុងហាណូយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។
នាព្រឹកថ្ងៃពុធ ទី30 ខែកញ្ញា ឆ្នាំ2026នេះ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបកនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងនាមតំណាងប្រធាន AMMTC និងប្រតិភូនៃរដ្ឋសមាជិកអាស៊ាន ចូលជួបសម្តែងការគួរសមឯកឧត្តម LOEUNG TAM QUANG រដ្ឋមន្ត្រីក្រសួងនគរបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងជាប្រធាន AMMTC មុនពិធីបើកសន្និសីទជាន់ខ្ពស់អនុវត្តច្បាប់អាស៊ានស្តីពី”កិច្ចសហប្រតិបត្តិការក្នុងការបង្ក្រាបជនល្មើសរត់គេចខ្លួន” នៅសណ្ឋាគារ Melia ក្នុងទីក្រុងហាណូយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។ #dolynews
ខួប៧៧ឆ្នាំនៃសាធារណរដ្ឋប្រជាមានិតចិន៖ ពីការស្តារជាតិទៅកាលានុវត្តភាពសម្រាប់ពិភពលោក
លោក បណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជាចិនបានឱ្យថា ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ គឺជាខួប៧៧ឆ្នាំនៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន។ ក្នុងរយៈពេលជាងប្រាំពីរទសវត្សរ៍ ប្រទេសចិនបានឆ្លងកាត់ការផ្លាស់ប្តូរដ៏ធំធេង ពីប្រទេសដែលប្រឈមនឹងភាពក្រីក្រ និងការអភិវឌ្ឍទាប ទៅជាមហាអំណាចសេដ្ឋកិច្ច វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងផលិតកម្មដ៏សំខាន់មួយរបស់ពិភពលោក។ សមិទ្ធផលទាំងនេះត្រូវបានចាត់ទុកថាជាផ្នែកមួយនៃដំណើរ ស្តារភាពអស្ចារ្យឡើងវិញរបស់ប្រជាជាតិចិន ដែលជាគោលដៅប្រវត្តិសាស្ត្រដែលគណបក្សកុម្មុយនិស្តចិនបានកំណត់ និងបន្តអនុវត្ត។ ចាប់ពីការបង្កើតបក្សក្នុងឆ្នាំ១៩២១ រហូតមកដល់បច្ចុប្បន្ន គោលបំណងដែលត្រូវបានលើកឡើងជាស្នូល គឺការស្វែងរកសុភមង្គលសម្រាប់ប្រជាជនចិន និងការស្តារភាពអស្ចារ្យរបស់ប្រជាជាតិ។ ការអភិវឌ្ឍរបស់ចិនក៏បានបង្ហាញពីតួនាទីសំខាន់របស់ការដឹកនាំរបស់គណបក្សកុម្មុយនិស្តចិន ក្នុងការកំណត់ទិសដៅអភិវឌ្ឍន៍ជាតិ និងការផ្តល់អាទិភាពដល់ផលប្រយោជន៍របស់ប្រជាជន។…
នាថ្ងៃចន្ទ ទី28 ខែកញ្ញា ឆ្នាំ2026នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ នៅខេត្តបន្ទាយមានជ័យដោយផ្ទាល់ និងចុះអន្តរាគមន៍ភ្លាមៗ ហើយធ្វើឡើងដើមី្បលើកទឹកចិត្តប្រជាពលរដ្ឋ បន្ទាប់មករៀបចំវិធានការជួយសង្គ្រោះឱ្យបានទាន់ពេលវេលា។
នាថ្ងៃចន្ទ ទី28 ខែកញ្ញា ឆ្នាំ2026នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ នៅខេត្តបន្ទាយមានជ័យដោយផ្ទាល់ និងចុះអន្តរាគមន៍ភ្លាមៗ ហើយធ្វើឡើងដើមី្បលើកទឹកចិត្តប្រជាពលរដ្ឋ បន្ទាប់មករៀបចំវិធានការជួយសង្គ្រោះឱ្យបានទាន់ពេលវេលា។ #dolynews
សេចក្តីថ្លែងការណ៍របស់ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងសម័យប្រជុំលើកទី៨១ នៃមហាសន្និបាតអង្គការសហប្រជាជាតិ ក្រោមមូលបទ «ស្តារទំនុកចិត្តឡើងវិញ គ្រប់គ្រងបរិវត្តកម្ម៖ អង្គការសហប្រជាជាតិដែល សម្រេចលទ្ធផលសម្រាប់ទាំងអស់គ្នា»។
សេចក្តីថ្លែងការណ៍របស់ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងសម័យប្រជុំលើកទី៨១ នៃមហាសន្និបាតអង្គការសហប្រជាជាតិ ក្រោមមូលបទ «ស្តារទំនុកចិត្តឡើងវិញ គ្រប់គ្រងបរិវត្តកម្ម៖ អង្គការសហប្រជាជាតិដែល សម្រេចលទ្ធផលសម្រាប់ទាំងអស់គ្នា»។ #dolynews
