ព័ត៌មានលម្អិតលោកឧត្តមសេនីយ៍ត្រី អុល​ ប៊ុណ្ណា អតីតស្នងការរងនគរបាល​ខេត្ត​កណ្តាល​ ដោយសារល្មើសវិន័យកងកម្លាំងនគរបាលជាតិ ត្រូវបានបន្ថយឋានន្តរសក្កិ មកជាវរសេនីយ៍ឯក តួនាទី(មន្រ្តី)។

  ខេត្តកណ្តាល : តាមប្រភពពីក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមបញ្ជាក់ជូនសាធារណជន និងបណ្តាញសារព័ត៌មាន មួយចំនួនដែលបានចុះផ្សាយថា លោកស្នងការរងនគរបាលខេត្តកណ្តាលម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តកណ្តាល។ សូមបញ្ជាក់ជូនថា លោកឧត្តមសេនីយ៍ត្រី អុល​ ប៊ុណ្ណា អតីតស្នងការរងនគរបាល​ខេត្ត​កណ្តាល​ ហើយបច្ចុប្បន្ន ដោយសារល្មើសវិន័យកងកម្លាំងនគរបាលជាតិ ត្រូវបានបន្ថយឋានន្តរសក្កិមកជាវរសេនីយ៍ឯកតួនាទីជា (មន្រ្តី) ត្រូវបានកម្លាំង​សមត្ថកិច្ច​​ចាប់ឃាត់ខ្លួនក្នុងបទល្មើសជាក់ស្តែង ​កសាងសំណុំរឿង​បញ្ជូនទៅ​អយ្យការអមសាលាដំបូង​ខេត្ត​កណ្ដាល​ចាត់​ការ​តាមច្បាប់​ ពាក់ព័ន្ធករណីកំហែង​យក​ (ឲ្យប្រគល់ប្រាក់) ករណីនេះកើតហេតុនូវថ្ងៃទី13 ខែមេសា ឆ្នាំ2026នេះ នៅវេលាម៉ោង17 និង30នាទី នូវចំណុចការដ្ឋានសំណង់ភូមិកំពង់ថ្កុល សង្កាត់សំពៅពូន…

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ៖ អនាគតរបស់ប្អូនៗ លើសពីនៅតាមដងផ្លូវ ចូរជ្រើសយកអំណាច កុំយកពន្ធនាគារ

  ភ្នំពេញ ៖ តាមរយៈផ្លូវការ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ បានបង្ហោះសារមួយផ្ញើដល់យុវជន យុវនារី ក្រោមចំណងជើងថា “អនាគតរបស់ប្អូនៗ លើសពីនៅតាមដងផ្លូវ ចូរជ្រើសយកអំណាច កុំយកពន្ធនាគារ”។ ជាកិច្ចផ្តើមសំណេរ ឯកឧត្តមអភិសន្តិបណ្ឌិត បានលើកឡើងថា ខ្ញុំផ្ញើសារនេះទៅកាន់ប្អូនៗទាំងអស់គ្នា ដែលជាយុវជន ដ៏មានតម្លៃ និងយុវតី ដ៏មានកិត្តិយស ដែលកំពុងឈរនៅត្រង់ចំណុចរបត់ដ៏សំខាន់នៃជីវិត។ ប្អូនៗជាមនុស្សឆ្លាតវៃ! ប្អូនៗជាមនុស្សរឹងមាំ!…

នាព្រឹកថ្ងៃសុក្រ ទី10 ខែមេសា ឆ្នាំ2026នេះ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបកនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដឹកនាំគណៈប្រតិភូក្រសួងមហាផ្ទៃ គោរពវិញ្ញាណក្ខន្ធសពអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ផូ ភួង ត្រូវជាម្តាយបង្កើតឯកឧត្តមនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកជំទាវ ស ស៊ីណា ស ថេត នៅសង្កាត់ច្រាំងចំរេះ ខណ្ឌឫស្សី។

នាព្រឹកថ្ងៃសុក្រ ទី10 ខែមេសា ឆ្នាំ2026នេះ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបកនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដឹកនាំគណៈប្រតិភូក្រសួងមហាផ្ទៃ គោរពវិញ្ញាណក្ខន្ធសពអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ផូ ភួង ត្រូវជាម្តាយបង្កើតឯកឧត្តមនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកជំទាវ ស ស៊ីណា ស ថេត នៅសង្កាត់ច្រាំងចំរេះ ខណ្ឌឫស្សី។ #dolynews