ត្បូងឃ្មុំ៖ វេទិកាសម្ព័ន្ធសង្គមស៊ីវិល មូលនិធិចិនដើម្បីសន្តិភាពនិងការអភិវឌ្ឍ និងសមាគមអ្នកស្រាវជ្រាវ វឌ្ឍនភាពកម្ពុជា-ចិន បានរួមគ្នារៀបចំកម្មវិធីលើកកម្ពស់វប្បធម៌អំណាន នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦ នៅសាលាបឋមសិក្សាស្រែប្រាំង ខេត្តត្បូងឃ្មុំ ដើម្បីរួមចំណែកពង្រឹងការអប់រំ និងអភិវឌ្ឍមូលធនមនុស្ស នៅមូលដ្ឋាន។ ក្នុងនាមឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាលវេទិកាសម្ព័ន្ធសង្គមស៊ីវិល ឯកឧត្តម ដួង វិរ័ត្ន អនុប្រធានប្រចាំការក្រុមប្រឹក្សាភិបាលបានលើកឡើងពីតួនាទីដ៏សំខាន់របស់សង្គមស៊ីវិលក្នុងការរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីជំរុញការអភិវឌ្ឍជាតិ ជាពិសេសការបង្កើនគុណភាព និងពង្រីក បរិមាណមូលធនមនុស្ស តាមរយៈការលើកកម្ពស់ការអប់រំ និងការបណ្តុះទម្លាប់អានសៀវភៅតាំងពីកម្រិត បឋមសិក្សា។…
Author: doly
ការស្ទង់មតិរបស់ CGTN៖ ពីក្បួនច្បាប់ដល់សកម្មភាព អភិបាលកិច្ចសកលត្រូវការដំណោះស្រាយជាក់ស្តែងកាន់តែច្រើន
វេទិកាអភិបាលកិច្ចសកលឆ្នាំ២០២៦(Xiong’an) ដែលធ្វើឡើងក្រោមប្រធានបទ កសាងជំនឿចិត្តនិងកិច្ចសហប្រតិបត្តិការឡើងវិញ៖បម្រែបម្រួលនិម្មាបនកម្មដែលពុំធ្លាប់មានក្នុងរយៈពេល១០០ឆ្នាំ និងការធ្វើឱ្យអភិបាលកិច្ចសកលមានសុក្រឹតភាពតាមរយៈកំណែទម្រង់”បានអញ្ជើញតំណាងវិស័យនយោបាយ សិក្សាស្រាវជ្រាវ ពាណិជ្ជកម្ម ប្រព័ន្ធសារព័ត៌មាន និងយុវជនដែលមកពីប្រទេសជាង៩០ឱ្យធ្វើការសន្ទនាគ្នានិងផ្លាស់ប្តូរមតិយោបល់ ។ វាបានបញ្ចេញសញ្ញាដ៏ច្បាស់លាស់មួយថា៖ ការស្វែងរកគំនិតឯកភាពរួមក្នុងការខ្វែងគំនិតគ្នា និងការស្វែងរកដំណោះស្រាយដែលអាចធ្វើទៅបានក្នុងបញ្ហាដែលជាក្តីកង្វល់រួម គឺជាជំហានសំខាន់មួយក្នុងការឆ្ពោះទៅរកភាពប្រាកដប្រជានៃអភិបាលកិច្ចសកល។ នៅខែកញ្ញា ឆ្នាំ ២០២៥ ប្រទេសចិនបានលើកឡើងនូវគំនិតផ្តួចផ្តើមអភិបាលកិច្ចសកល ដោយបានសង្កត់ធ្ងន់លើសមភាពអធិបតេយ្យភាព នីតិរដ្ឋអន្តរជាតិ ពហុភាគីនិយម ការតម្កល់មនុស្សជាអាទិភាពចម្បង និងទិសដៅសកម្មភាព ។ ការស្ទង់មតិរបស់ CGTN បានបង្ហាញថា អ្នកផ្តល់បទសម្ភាសន៍ចំនួនលើសពី ៦០ភាគរយបានយល់ឃើញថា គំនិតផ្តួចផ្តើមនេះបានចង្អុលបង្ហាញទិសដៅសម្រាប់ប្រទេសនានាចូលរួមក្នុងអភិបាលកិច្ចសកល…
ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបកនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជម្រាបជូនជនរួមជាតិជាទីគោរព!
ថ្ងៃនេះ ខ្ញុំសូមបញ្ជាក់ជូនថា ករណីមានជនស៊ីវិលបន្លំខ្លួនជាសមត្ថកិច្ច ក្លែងឯកសារសាធារណៈឬបណ្ណសម្គាល់ខ្លួនជាសមត្ថកិច្ច គ្រងឯកសណ្ឋានសមត្ថកិច្ចខុសច្បាប់ឬក្លែងឯកសណ្ឋានសមត្ថកិច្ច…ទាំងនេះគឺជាបទល្មើសព្រហ្មទណ្ឌ។ ហើយបើទៅធ្វើសកម្មភាពឃាត់សាកសួរ ឆែកឆេរ សំឡុតគំរាមកំហែង ឬចាប់ នាំខ្លួនពលរដ្ឋណាម្នាក់ដោយខុសច្បាប់…ដើម្បីទាញប្រយោជន៍ពីពលរដ្ឋនោះ ទាំងនេះគឺជាបទល្មើសព្រហ្មទណ្ឌ។ ក្នុងករណីនេះ ខ្ញុំសូមឱ្យអាជ្ញាធរ សមត្ថកិច្ចក្របខ័ណ្ឌក្រសួងមហាផ្ទៃ ត្រូវចាត់ការជំនាញ នីតិវិធី ស៊ើបអង្កេតស្រាវជ្រាវ កំណត់មុខសញ្ញា និងចាប់ខ្លួនបុគ្គលល្មើសទាំងនោះ កសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការផ្ដន្ទាទោសតាមច្បាប់ជាដាច់ខាត។ ដោយឡែកពីនេះ ប្រសិនបើមន្ត្រីចំណុះក្រសួងមហាផ្ទៃ ដោយគ្មានភារកិច្ច ប្រព្រឹត្តផ្ទុយពីច្បាប់ ទៅឃាត់ពលរដ្ឋស្លូតត្រង់ សាកសួរ ឆែកឆេរ សំឡុត គំរាមកំហែង…
ពីរតនសម្បត្តិបុរាណដល់បណ្ណាល័យទំនើប៖ អំណាចនៃវប្បធម៌អំណានចិន
លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន បានរំលេចថា វប្បធម៌អំណានរបស់ប្រទេសចិន គឺជាផ្នែកដ៏សំខាន់មួយនៃអរិយធម៌ដែលមានប្រវត្តិសាស្ត្រជាង៥០០០ឆ្នាំ ដោយបានដើរតួនាទីយ៉ាងសំខាន់ក្នុងការរក្សាចំណេះដឹង បន្តមរតកបញ្ញា និងជំរុញការអភិវឌ្ឍសង្គមពីជំនាន់មួយទៅជំនាន់មួយ។ សម្រាប់ប្រជាជនចិន ការអានសៀវភៅមិនមែនគ្រាន់តែជាមធ្យោបាយទទួលបានព័ត៌មានប៉ុណ្ណោះទេ ថែមទាំងជាប្រពៃណីនៃការសិក្សា ការបណ្តុះប្រាជ្ញា ការអភិវឌ្ឍសីលធម៌ និងការស្វែងយល់អំពីពិភពលោក។ ប្រពៃណីនេះបានបន្តរស់រវើកតាមរយៈការច្នៃប្រឌិតផ្នែកសរសេរ ការផលិតក្រដាស ការបោះពុម្ព និងការរីកចម្រើននៃបណ្ណាល័យ រហូតដល់យុគសម័យឌីជីថលនាពេលបច្ចុប្បន្ន។ ចំណុចពិសេសមួយក្នុងអរិយធម៌ចិន គឺរតនសម្បត្តិទាំងបួននៃការសិក្សា ដែលជាភាសាចិនហៅថា 文房四宝 រួមមាន ១-ជក់សរសេរ ២-ទឹកខ្មៅ ៣-ថ្មកិនទឹកខ្មៅ និង…
នាព្រឹកថ្ងៃសុក្រ ទី23 ខែតុលា ឆ្នាំ2026នេះ ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល អញ្ជើញដឹកនាំកងកម្លាំង មន្ទីរជំនាញ និងអាជ្ញាធរស្រុកពញាឮ ចុះពិនិត្យស្ថានភាពទឹកជំនន់ទឹកភ្លៀង បាននឹងកំពុងជន់ឡើងយ៉ាងខ្លាំង ក្នុងភូមិសាស្ត្រឃុំឈ្វាំង និងឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្តាល បានសូមបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់រងផលប៉ះពាល់ បង្កើនការប្រុងប្រយ័ត្នខ្ពស់ ចែវទូក ឬធ្វើដំណើរដោយប្រុងប្រយ័ត្ន មើលថែទាំកូនចៅតូចៗឲ្យបានល្អ ចៀសវាងការលង់ទឹក និងប្រយ័ត្នប្រយែងចំពោះសត្វអាសិរពិសផ្សេងៗ៕
នាព្រឹកថ្ងៃសុក្រ ទី23 ខែតុលា ឆ្នាំ2026នេះ ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល អញ្ជើញដឹកនាំកងកម្លាំង មន្ទីរជំនាញ និងអាជ្ញាធរស្រុកពញាឮ ចុះពិនិត្យស្ថានភាពទឹកជំនន់ទឹកភ្លៀង បាននឹងកំពុងជន់ឡើងយ៉ាងខ្លាំង ក្នុងភូមិសាស្ត្រឃុំឈ្វាំង និងឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្តាល បានសូមបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់រងផលប៉ះពាល់ បង្កើនការប្រុងប្រយ័ត្នខ្ពស់ ចែវទូក ឬធ្វើដំណើរដោយប្រុងប្រយ័ត្ន មើលថែទាំកូនចៅតូចៗឲ្យបានល្អ ចៀសវាងការលង់ទឹក និងប្រយ័ត្នប្រយែងចំពោះសត្វអាសិរពិសផ្សេងៗ៕ #dolynews
ពីមហាដំណើរទៅកាន់មហាចក្ខុវិស័យ ៖ ស្មារតីតស៊ូរបស់ចិនក្នុងការកសាងអនាគត និង ជំរុញការអភិវឌ្ឍសកល
មហាដំណើររបស់បក្សកុម្មុយនិស្តចិន ដែលបានប្រព្រឹត្តទៅចន្លោះឆ្នាំ១៩៣៤ ដល់ឆ្នាំ១៩៣៦ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏មានអត្ថន័យជ្រាលជ្រៅ និងជាមរតកស្មារតីដ៏មានគុណតម្លៃមិនត្រឹមសម្រាប់ប្រជាជនចិនប៉ុណ្ណោះទេ សម្រាប់មនុស្សជាតិដែលត្រូវបានកត់ត្រាយ៉ាងប្រត្យក្សនៅក្នុងប្រវត្តិសាស្រ្តមនុស្សជាតិ។ ស្មារតីមហាដំណើរបានបង្ហាញពីភាពអង់អាច ការតស៊ូ សាមគ្គីភាព និងការប្តេជ្ញាចិត្ត ចំពោះគោលដៅរួម។ នៅឆ្នាំ២០២៦ ក្នុង ឱកាសខួបលើកទី៩០ នៃជ័យជម្នះមហាដំណើរ ការរំលឹកប្រវត្តិសាស្ត្រនេះមិនត្រឹមតែជាការឈ្វេងយល់អំពីអតីតកាលប៉ុណ្ណោះទេ ថែមទាំងជាការពិចារណាអំពីប្រភពកម្លាំងចិត្តដែលជំរុញប្រទេសចិនឆ្ពោះទៅរកការអភិវឌ្ឍនាពេលអនាគត។ មហាដំណើរគឺជាឫសគល់នៃជ័យជម្នះក្នុងការដឹកនាំប្រជាជនចិនឱ្យក្លាយជាម្ចាស់ការលើវាសនាប្រទេសជាតិ ហើយស្មារតីមហាដំណើរក៏ជាឫសកែវនៃការរក្សាគោលជំហរ និងគោលបំណងដើមរបស់បក្សកុម្មុយនិស្តចិន ក្នុងការបម្រើប្រជាជន និងជំរុញការរីកចម្រើនរបស់ប្រទេសចិន ។ ស្មារតីនេះបានបន្តឆ្លុះបញ្ចាំងតាមរយៈការកែទម្រង់ និងការបើកទូលាយ ការកសាងហេដ្ឋារចនាសម្ព័ន្ធ ការអភិវឌ្ឍឧស្សាហកម្ម…
អារម្មណ៍សុវត្ថិភាពបែបចិន
អ្នកសរសេរប្លុកជនជាតិអាមេរិកម្នាក់បានបង្ហោះសារលើបណ្តាទំនាក់ទំនងសង្គមថា”នៅ វេលាម៉ោង ១០និង៤០ នាទីយប់ ខ្ញុំដើរតែម្នាក់ឯងនៅតាមដងផ្លូវនៃទីក្រុងសៀងហៃ ខ្ញុំមានអារម្មណ៍សុវត្ថិភាព ១០០%”។ នៅពេលដែលគាត់ដើរតាមដងផ្លូវនៃទីក្រុងសៀងហៃនៅពេលយប់ជ្រៅ ហើយបានឃើញទិដ្ឋភាពអ្នកដំណើរទៅមកជាធម្មតាគ្មានការព្រួយបារម្ភគាត់មានអារម្មណ៍ថា “មិនគួរឱ្យជឿ”។ តាំងពីដើមឆ្នាំនេះមក “អារម្មណ៍សុវត្តិភាពបែបចិន”បាក្លាយជាការពិភាក្សាយ៉ាងច្រើននៅលើ បណ្តាញទំនាក់ទំនងសង្គមនៅក្រៅប្រទេសដែលបានក្លាយជា“នាមប័ណ្ណ”ថ្មីរបស់ប្រទេសចិន។ “អារម្មណ៍សុវត្តិភាពបែបចិន” ដែលជនបរទេសកោតសរសើរ វាគឺជាជីវភាពរស់នៅជាប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋចិន ។ ការរត់ហាត់ប្រាណនិងដើរយកខ្យល់អាកាសនៅពេលយប់គឺគ្មានកង្វល់អ្វីទេ ។ អ្នកអាចចេញទៅញ៉ាំអាហារសម្រន់នៅពេលណាដែលអ្នកចង់ទៅ អ្នកមិនចាំបាច់បារម្ភពីអ្នកណាទៅយកកញ្ចប់អីវ៉ាន់របស់អ្នកដែលដាក់នៅមាត់ទ្វារនោះទេ ។ ល។ ថ្មីៗកន្លងទៅនេះ របាយការណ៍ស្តីពីសន្ទស្សន៍សន្តិសុខសាធារណៈសកល (២០២៥-២០២៦)បាបង្ហាញឱ្យដឹងថា ប្រទេសចិនជាប់ចំណាត់ថ្នាក់លេខមួយដោយមានពិន្ទុនៃសន្ទស្សន៍សន្តិសុខសាធារណៈខ្ពស់បំផុត។ “សុវត្តិភាព”បានក្លាយជាលក្ខណៈពិសេសក៏លេចធ្លោមួយនៃ “អភិបាលកិច្ចរបស់ប្រទេសចិន”។…
ការស្ទង់មតិរបស់ CGTN៖មហាដំណើរនៃកងទ័ពក្រហមចិនបានបកស្រាយពីមូលហេតុថា “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”
នៅឆ្នាំ ១៩៣៦ លោក Edgar Snow អ្នកសារព័ត៌មានអាមេរិកបានឧទ្ទេសនាមពីបក្សកុម្មុយនីស្តចិនទៅកាន់ពិភពលោកតាមរយៈសៀវភៅក្រោមចំណងជើងថា «ផ្កាយក្រហមបំភ្លឺប្រទេសចិន» ដោយឆ្លើយសំណួរទាក់ទងនឹង “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបានតាមរយៈអ្វីដែលលោកបានឃើញនិងបានឮដោយផ្ទាល់”។ ក្នុងឱកាសខួប៩០ឆ្នាំនៃថ្ងៃជ័យជម្នះនៃមហាដំណើររបស់កងទ័ពក្រហមកម្មករនិងកសិករចិន អ្នកសង្កេតការណ៍ជំនាន់ថ្មីនៅទូទាំងពិភពលោកនៅតែបន្តសួររកចម្លើយនៃសំណួរនេះ ។ បណ្តាញទូរទស្សន៍ CGTN នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានធ្វើការស្ទង់មតិចំពោះអ្នកផ្តល់បទសម្ភាសន៍ចំនួន១ម៉ឺន២ពាន់នាក់ដែលមកពីប្រទេសចំនួន៤១នៅទូទាំងពិភពលោកដោយទទួលបាននូវគំនិតមួយចំនួន៖“អ្នកដឹកនាំដ៏ខ្លាំងក្លានិងមានឥទ្ធិពល” បានក្លាយជាការកត់សម្គាល់ជាទូទៅរបស់អ្នកផ្តល់បទសម្ភាសន៍ចំពោះបក្សកុម្មុយនីស្តចិន បន្ទាប់មកគឺ “កម្លាំងវិជ្ជមាននៃស្ថិរភាពសកល” និង “តំណាងនៃផលប្រយោជន៍របស់ប្រទេសកំពុងអភិវឌ្ឍន៍”។ ការស្ទង់មតិរបស់ CGTN បានរកឃើញថា ក្នុងចំណោមប្រទេស ៤១ ដែលចូលរួមការស្ទង់មតិ អ្នកផ្តល់បទសម្ភាសន៍ដែលមកពីប្រទេស ៣០ បានយល់ឃើញថា បើប្រៀបធៀបនឹងគណបក្សនយោបាយលោកខាងលិច…
មហាដំណើរ ជាដំណើរដ៏វែងឆ្ងាយនិងអស្ចារ្យដើម្បីឧត្តមគិតនិងជំនឿ
កាលពីជាង៩០ ឆ្នាំមុន កងទ័ពក្រហម(កងកម្លាំងប្រជាជនដែលដឹកនាំដោយបក្សកុម្មុយនីស្តចិន) បានធ្វើបដិវត្តន៍ដោយធ្វើដំណើរឆ្លងកាត់១៤ ខេត្ត កាត់ទឹកឆ្លងភ្នំ កាត់ព្រៃកាត់វាលរហោឋាន រហូតចម្ងាយប្រហែលជាង១ ម៉ឺនគីឡូម៉ែត្រទើបទទួលបានជោគជ័យនៅទីបំផុត ដែលត្រូវគេចាត់ទុកថាជាអច្ឆរិយដ៏អស្ចារ្យមួយក្នុងប្រវត្តិសាស្ត្រនៃមនុស្សជាតិ ហើយត្រូវបានហៅថា«មហាដំណើរ»ឬ«មហាដំណើរថ្មើរជើង»(The Long March)។ លោក Xi Jinping ប្រធានរដ្ឋចិនបានលើកឡើងថា៖ «ការឆ្លងកាត់រយៈពេលដ៏វែង ទ្រង់ទ្រាយដ៏ធំ ចម្ងាយផ្លូវដ៏ឆ្ងាយ បរិស្ថានដ៏មានគ្រោះថ្នាក់ និងការប្រយុទ្ធដ៏សាហាវនៃមហាដំណើរគឺជារឿងរ៉ាវតែមួយគត់ក្នុងប្រវត្តិសាស្ត្រចិន ហើយក៏ជាករណីដ៏កម្របំផុតនៅក្នុងប្រវត្តិសាស្ត្រសង្គ្រាមលោកនិងសូម្បីតែនៅក្នុងប្រវត្តិសាស្ត្រនៃអារ្យធម៌មនុស្សជាតិផងដែរ»។ លោកក៏បានថ្លែងថា៖ «មហាដំណើរ ជារឿងដ៏អស្ចារ្យមួយក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ ដែលបានបន្សល់ទុកនូវទ្រព្យសម្បត្តិខាងស្មារតីដ៏មានតម្លៃបំផុតសម្រាប់យើង នោះគឺ “ស្មារតីនៃមហាដំណើរ” ដ៏អស្ចារ្យ…
បណ្ណាល័យដែលជាអំណោយរបស់ទូតចិនតមរយៈវេទិកាសម្ព័ន្ធសង្គមស៊ីវិល ត្រូវបាន ដាក់ឱ្យដំណើរការជាផ្លូវការនៅខេត្តពោធិ៍សាត់
ខេត្តពោធិ៍សាត់៖ បណ្ណាល័យមិត្តភាពកម្ពុជា-ចិន ទី៤ ដែលជាអំណោយរបស់ស្ថានទូតចិនប្រចាំកម្ពុជាតាមរយៈវេទិកាម្ព័ន្ធសង្គមស៊ីវិល ត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការនៅសាលាបឋមសិក្សាគីរីបរវង្ស ខេត្តពោធិ៍សាត់ នាថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ ក្រោមអធិបតីភាពឯកឧត្តម ដួង វិរ័ត្ន អនុប្រធានប្រចាំការវេទិកាសម្ព័ន្ធសង្គមស៊ីវិល នៃទីស្តីការគណៈរដ្ឋមន្ត្រី តំណាងឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាលវេទិកាសម្ព័ន្ធសង្គមស៊ីវិល ដោយមានការចូលរួមពីលោកចៅសង្កាត់ចំរេីនផល មន្ត្រីពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន លោកគ្រូ អ្នកគ្រូ អាណាព្យាបាល និងសិស្សានុសិស្ស សរុបប្រមាណ ២០០នាក់។ ក្នុងនាមម្ចាស់អំណោយ និងតាងនាមឯកឧត្តម…
