ចិននៅឆ្នាំ​ដំបូង​នៃ​ការ​​អនុវត្ត“ផែនការ​អភិវឌ្ឍន៍ជាតិ​៥ឆ្នាំទី១៥” ​សេដ្ឋកិច្ចចិន​មាន​ការ​អភិវឌ្ឍ​ដោយ​នឹងនរ ​ហើយកម្លាំងជាក់​ស្តែង​របស់ខ្លួន​កំពុងកើនឡើង​ជាបន្តបន្ទាប់ ។ ​

  សមាមាត្រនៃ​តម្លៃ​បន្ថែមនៃ​ឧស្សាហកម្មកម្មន្តសាល​ក្នុង​ផលិតផល​ក្នុងស្រុកសរុប​(GDP)បាន​​ឡើងដល់​២៦,​២​% ហើយ​ហេដ្ឋារចនាសម្ព័ន្ធ​បណ្តាញ​គឺធំជាងគេ និង​ទូលំទូលាយបំផុត​នៅ​លើ​ពិភព​លោក ​ដែលផ្តល់​មូលដ្ឋានគ្រឹះ​ដ៏រឹងមាំនិង​ការគាំទ្រ​ដ៏ខ្លាំងក្លា​សម្រាប់សេដ្ឋកិច្ចចិន​ក្នុង​ការ​ទប់​ទល់​នឹង​ហានិភ័យនិងដើរ​ទៅមុខប្រកប​ដោយស្ថិរភាព ។ មិនអាចបដិសេធ​បានទេថា បច្ចុប្បន្ននេះ ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​របស់ចិន​កំពុង​ប្រឈម​នឹង​កា​រ​លំបាកនិង​ការ​សាកល្បង​​មួយចំនួន ។ ប៉ុន្តែគួរ​មើលឃើញថា ​សេដ្ឋកិច្ចចិនមាន​មូលដ្ឋាន​គ្រឹះ​ដ៏នឹងនរ ​​មាន​ឧត្តមភាពច្រើន​និងមាន​ភាពធន់​ដ៏ខ្លាំងក្លា ហើយ​លក្ខខណ្ឌគាំទ្រ​និង​និន្នា​ការ​ល្អប្រសើរដែល​មាន​ស្ថិរភាព​​ក្នុងរយៈពេល​យូរគឺមិន​កែប្រែទេ ។ ​សេដ្ឋកិច្ចចិន​កំពុង​ឆ្ពោះ​ទៅ​រក​ភាពថ្មីនិង​គុណភាពខ្ពស់ ​នឹងបន្តពង្រឹង​និន្នាការល្អ​ប្រសើរ​​ក្នុង​ការអភិវឌ្ឍប្រកប​ដោ​យ​ស្ថិរភាព ៕ #dolynews

ទិដ្ឋភាពសម្រស់ក្រុងព្រះសីហនុ ពិតជាមិនធ្វើឱ្យយើងខកបំណងឡើយ និងទិដ្ឋភាពរូបសំណាកនាគដ៏ស្កឹមស្កៃ ( នាគទេពមង្គល ) បែរមុខទៅរកផ្ទៃសមុទ្រខៀវស្រងាត់ បង្កើតបានជាទស្សនីយភាពមួយដ៏អស្ចារ្យ និងមានមន្តស្នេហ៍ខ្លាំងមែនទែន ហើយកន្លែងនេះមិនត្រឹមតែស្រស់ស្អាតសម្រាប់ថតរូបលេងកម្សាន្តប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កប់នូវអត្ថន័យវប្បធម៌ខ្មែរយ៉ាងជ្រាលជ្រៅថែមទៀតផង។

ទិដ្ឋភាពសម្រស់ក្រុងព្រះសីហនុ ពិតជាមិនធ្វើឱ្យយើងខកបំណងឡើយ និងទិដ្ឋភាពរូបសំណាកនាគដ៏ស្កឹមស្កៃ ( នាគទេពមង្គល ) បែរមុខទៅរកផ្ទៃសមុទ្រខៀវស្រងាត់ បង្កើតបានជាទស្សនីយភាពមួយដ៏អស្ចារ្យ និងមានមន្តស្នេហ៍ខ្លាំងមែនទែន ហើយកន្លែងនេះមិនត្រឹមតែស្រស់ស្អាតសម្រាប់ថតរូបលេងកម្សាន្តប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កប់នូវអត្ថន័យវប្បធម៌ខ្មែរយ៉ាងជ្រាលជ្រៅថែមទៀតផង។ #dolynews

សម្តេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានតែងតាំងកូនស្រីរបស់ឯកឧត្ដម កឹម សុខា គឺលោកស្រី កឹម មនោវិទ្យា ជាប្រេសិតពិសេសរបស់ មានឋានៈស្មើរដ្ឋមន្រ្តី នេះបើយោងតាមព្រះរាជក្រឹត្យចុះថ្ងៃទី17 ខែសីហា ឆ្នាំ2026នេះ។

សម្តេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានតែងតាំងកូនស្រីរបស់ឯកឧត្ដម កឹម សុខា គឺលោកស្រី កឹម មនោវិទ្យា ជាប្រេសិតពិសេសរបស់ មានឋានៈស្មើរដ្ឋមន្រ្តី នេះបើយោងតាមព្រះរាជក្រឹត្យចុះថ្ងៃទី17 ខែសីហា ឆ្នាំ2026នេះ។ #dolynews

សេចក្តីជូនដំណឹង របស់ក្រសួងព័ត៌មានបានណែនាំពីការពង្រឹងការទទួលខុសត្រូវក្នុងការផលិត ផ្សព្វផ្សាយមាតិកា ដើម្បីលើកកម្ពស់សីលធម៌សង្គម និងការពារតម្លៃ សិទ្ធិ កិត្តិយស សេចក្តីថ្លៃថ្នូររបស់ស្ត្រី។

សេចក្តីជូនដំណឹង របស់ក្រសួងព័ត៌មានបានណែនាំពីការពង្រឹងការទទួលខុសត្រូវក្នុងការផលិត ផ្សព្វផ្សាយមាតិកា ដើម្បីលើកកម្ពស់សីលធម៌សង្គម និងការពារតម្លៃ សិទ្ធិ កិត្តិយស សេចក្តីថ្លៃថ្នូររបស់ស្ត្រី។ #dolynews

នាព្រឹកថ្ងៃសុក្រ ទី14 ខែសីហា ឆ្នាំ2026នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យប្រតិភូក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ចូលជួបសម្ដែងការគួរសម នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា រាជធានីភ្នំពេញ,។

នាព្រឹកថ្ងៃសុក្រ ទី14 ខែសីហា ឆ្នាំ2026នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យប្រតិភូក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ចូលជួបសម្ដែងការគួរសម នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា រាជធានីភ្នំពេញ,។ #dolynews

នាព្រឹកថ្ងៃសុក្រ ទី14 ខែសីហា ឆ្នាំ2026នេះ សម្ដេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានអញ្ជើញជួបជាមួយ ឯកឧត្តម Elbridge A. Colby អនុរដ្ឋមន្ត្រីសង្គ្រាម ទទួលបន្ទុកគោលនយោបាយ នៃក្រសួងសង្គ្រាមសហរដ្ឋអាមេរិក ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។

  សូមជម្រាបថា លោក Elbridge A. Colby អនុរដ្ឋលេខាធិការក្រសួងការពារជាតិ ទទួលបន្ទុកគោលនយោបាយ នៃក្រសួងការពារជាតិសហរដ្ឋអាមេរិក បានអញ្ជើញមកដល់ប្រទេសកម្ពុជា ដើម្បីបំពេញទស្សនកិច្ចផ្លូវការក្នុងគោលបំណងពង្រឹង និងជជែកពិភាក្សាអំពីកិច្ចសហប្រតិបត្តិការការពារជាតិរវាងប្រទេសទាំងពីរ។ ដំណើរទស្សនកិច្ចរបស់លោក Elbridge A. Colby ធ្វើឡើងបន្ទាប់ពីទស្សនកិច្ចរបស់មេបញ្ជាការកងនាវាប៉ាស៊ីហ្វិកសហរដ្ឋអាមេរិក នាយឧត្តមនាវី Stephen T. Koehler មកកាន់កម្ពុជាកាលពីសប្ដាហ៍មុន ដែលបង្ហាញពីការបង្កើនទំនាក់ទំនងវិស័យយោធា និងសន្តិសុខរវាងកម្ពុជា និងសហរដ្ឋអាមេរិកឱ្យកាន់តែជិតស្និទ្ធ៕ #dolynews

នាព្រឹកថ្ងៃព្រហស្បតិ៍ ទី13 ខែសីហា ឆ្នាំ2026នេះ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបកនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញរួមជាមួយឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី និងប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដឹកនាំកិច្ចប្រជុំស្តីពីការទប់ស្កាត់លំហូរគ្រឿងញៀន នៅសាលប្រជុំទីស្តីការក្រសួងមហាផ្ទៃ។

នាព្រឹកថ្ងៃព្រហស្បតិ៍ ទី13 ខែសីហា ឆ្នាំ2026នេះ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបកនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញរួមជាមួយឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី និងប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដឹកនាំកិច្ចប្រជុំស្តីពីការទប់ស្កាត់លំហូរគ្រឿងញៀន នៅសាលប្រជុំទីស្តីការក្រសួងមហាផ្ទៃ។ #dolynews

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានចេញអនុក្រឹត្យ ស្តីពីការអនុវត្តច្បាប់កាតព្វកិច្ចយោធា ។

អនុក្រឹត្យនេះកំណត់អំពីលក្ខខណ្ឌនិងបែបបទនៃការធ្វើជំរឿន ការជ្រើសរើស ការអញ្ជើញ ការពន្យារពេល ប្រាក់ឧបត្ថម្ភ គោលរបបផ្សេងៗ និងការលើកទឹកចិត្ត ព្រមទាំងបែបបទនិងនីតិវិធី ក្នុងការទទួលយកប្រជាពលរដ្ឋដែលបញ្ចប់កាតព្វកិច្ចយោធាឱ្យចូលបម្រើការងារឬបន្តការសិក្សាវិញ ដើម្បីធានាការអនុវត្តច្បាប់ស្តីពីកាតព្វកិច្ចយោធាប្រកបដោយតម្លាភាព គណនេយ្យភាព និងប្រសិទ្ធភាព។ #dolynews

ព័ត៌មានថ្មី ស្ត្រី​ជេរប្រមាថ​វីរៈ​កងទ័ព​ជួរមុខ​ត្រូវបាន​វាស់​កំពស់​នៅ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ នៃ​ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ នៅព្រឹកថ្ងៃទី13 ខែសីហា ឆ្នាំ2026នេះ ហើយសមត្ថកិច្ច​បញ្ជាក់​ថា​ ករណី​ស្ត្រី​រូបនេះ​ គ្មានការ​យោគយល់​ទេ​ គឺ​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​តាម​និតិវិធី​ច្បាប់​។

ព័ត៌មានថ្មី ស្ត្រី​ជេរប្រមាថ​វីរៈ​កងទ័ព​ជួរមុខ​ត្រូវបាន​វាស់​កំពស់​នៅ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ នៃ​ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ នៅព្រឹកថ្ងៃទី13 ខែសីហា ឆ្នាំ2026នេះ ហើយសមត្ថកិច្ច​បញ្ជាក់​ថា​ ករណី​ស្ត្រី​រូបនេះ​ គ្មានការ​យោគយល់​ទេ​ គឺ​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​តាម​និតិវិធី​ច្បាប់​។ #dolynews

លោក Manh Daret ចាងហ្វាងសារព័ត៌មានខឹងខ្លាំងណាស់ ហើយប្ដឹងទៅក្រសួងព័ត៌មាន ដើម្បីចាត់វិធានការចំពោះអ្នកសារព័ត៌មានអត់វិជ្ជាជីវៈថា ឈ្មោះ ណូ ចាន់ណា ម្នាក់នេះ តាំងខ្លួនជាអ្នកកាសែត ស្រវឹងធ្លាក់ភ្នែកគ្មានចំនេះដឹង នៅកាសែត អង្គស្នួលប៉ុស្តិ៍ ធ្វើបែបនេះ ប៉ះពាល់ដល់ អ្នកកាសែតគេទូទាំងប្រទេសកម្ពុជា ឲ្យតែបែបៗ ចប់ហើយអ្នកកាសែតស្រុកខ្មែរ ធ្លាក់ចុះ តំលៃ អស់ហើយ លោកស្នើរឲ្យក្រសួងព័ត៌មានជួយពិនិត្យ នឹង ចាត់ការ បុគ្គលម្នាក់នេះ ឈ្មោះ ណូ ចាន់ណា នៅ អង្គភាព អង្គស្នួលប៉ុស្តិ៍។

លោក Manh Daret ចាងហ្វាងសារព័ត៌មានខឹងខ្លាំងណាស់ ហើយប្ដឹងទៅក្រសួងព័ត៌មាន ដើម្បីចាត់វិធានការចំពោះអ្នកសារព័ត៌មានអត់វិជ្ជាជីវៈថា ឈ្មោះ ណូ ចាន់ណា ម្នាក់នេះ តាំងខ្លួនជាអ្នកកាសែត ស្រវឹងធ្លាក់ភ្នែកគ្មានចំនេះដឹង នៅកាសែត អង្គស្នួលប៉ុស្តិ៍ ធ្វើបែបនេះ ប៉ះពាល់ដល់ អ្នកកាសែតគេទូទាំងប្រទេសកម្ពុជា ឲ្យតែបែបៗ ចប់ហើយអ្នកកាសែតស្រុកខ្មែរ ធ្លាក់ចុះ តំលៃ អស់ហើយ លោកស្នើរឲ្យក្រសួងព័ត៌មានជួយពិនិត្យ នឹង ចាត់ការ បុគ្គលម្នាក់នេះ ឈ្មោះ ណូ ចាន់ណា នៅ…